លោកស្រី តាន់ សៀងវឌ្ឍនា ៖ ដើម្បីដាក់ពាក្យអាហារូបករណ៍ជោគជ័យ បេក្ខជនត្រូវដឹងអំពីការរៀបចំឯកសារឱ្យបានល្អ

ដំណាក់កាលនៃការដាក់ពាក្យអាហារូបករណ៍ជាចំណុចសំខាន់ដែលធ្វើឱ្យបេក្ខជនស្នើពាក្យអាហារូបករណ៍អាចទទួលបានឱកាសសិក្សា ឬមិនទទួលបានឱកាសសិក្សាអាហារូបករណ៍ ។ ខាងក្រោមជាការចែករំលែកគន្លឹះក្នុងដំណាក់កាលដាក់ពាក្យអាហារូបករណ៍ KDI Scholarship របស់លោកស្រី តាន់ សៀងវឌ្ឍនា និស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ KDI Scholarship នៃសាធារណៈរដ្ឋកូរ៉េឆ្នាំសិក្សា២០២២ ។

លោកស្រី តាន់ សៀងវឌ្ឍនា បានលើកឡើងថា សាកលវិទ្យាល័យផ្ដល់អាហារូបរកណ៍ឱ្យសាធារណជនក៏ដូចជាសិស្សានុសិស្សមានចំនួន ២ គឺ Global Ambassador Scholarship(GAS) និង Seoul G20 Global Leaders Scholarship ហើយអាហារូបករណ៍ដែលងាយស្រួលសម្រាប់និស្សិតដាក់ពាក្យគឺអាហារូបករណ៍ GAS ។

លោកស្រី សៀងវឌ្ឍនា បានបន្តថា គន្លឹះដំបូងក្នុងការដាក់ពាក្យអាហារូបករណ៍ KDIS Scholarship គឺតម្រូវឱ្យបេក្ខជនចុះឈ្មោះតាមប្រព័ន្ធអនឡាញ (Online Application) ដោយ​បេក្ខជនត្រូវសរសេរសេចក្តីថ្លែងការណ៍នៃគោលបំណង, ប្រតិចារិកថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ប្រតិចារិកថ្នាក់បរិញ្ញាបត្រដទៃ(ប្រសិនមាន), លិខិតអនុសាសន៍ចំនួន២ច្បាប់, លិខិតបញ្ជាក់ភាសាអង់គ្លេស IELTS ឬ TOFEL (ប្រសិនបើការសិក្សាថ្នាក់បរិញ្ញាបត្រជាភាសាខ្មែរ ឬមិនមែនជាភាសាអង់គ្លេស), លិខិតបញ្ជាក់ការងារពីផ្នែករដ្ឋបាលធនធានមនុស្ស (ប្រសិនបើមាន) វីដេអូណែនាំពីខ្លួនឯង(១-២នាទី) រូបថតកាត(៤x៦) និងច្បាប់ថតចម្លងនៃលិខិតឆ្លងដែន ។

លោកស្រី តាន់ សៀងវឌ្ឍនា បានបញ្ជាក់បន្ថែមថា សម្រាប់អាហារូបករណ៍ KDIS តម្រូវឱ្យយកសញ្ញាបត្រ និងប្រតិចារិករបស់បេក្ខជនទៅបញ្ជាក់នៅស្ថានទូតកូរ៉េ រួចធ្វើការScan ដើម្បី Upload ក្នុងការដាក់ពាក្យតាមរយៈOnline ។ លើសពីនេះ ប្រតិចារិក និងសញ្ញាបត្រសិក្សាពីសាលាឯកជនតម្រូវឱ្យធ្វើការបញ្ជាក់២ដំណាក់កាល ដោយទីមួយបញ្ជាក់ពីការិយាល័យសហការីបញ្ជាក់(ដែលមានការទទួលស្គាល់ពីស្ថានទូតកូរ៉េ) និងការបញ្ជាក់នៅស្ថានទូតកូរ៉េ ។

ជាមួយគ្នានេះក្នុងការសរសេរសេចក្តីថ្លែងការណ៍នៃគោលបំណង(Statement of Purpose) បេក្ខជនត្រូវគិតឱ្យបានល្អិតល្អន់ និងឆ្លើយសំនួរដែលអាហារូបករណ៍ដាក់ឱ្យដូចជា ១. បង្ហាញពីសមិទ្ធផលដ៏សំខាន់បំផុតរបស់អ្នក និងពន្យល់ពីមូលហេតុដែលអ្នកគិតថាជារឿងសំខាន់បំផុត ។ ២. ពន្យល់ពីមូលហេតុ និងចំណាប់អារម្មណ៍របស់អ្នកចំពោះអាហារូបករណ៍ KDI ។ ៣. ពន្យល់ប្រធានបទស្រាវជ្រាវ និងផែនការស្រាវជ្រាវរបស់អ្នក ៤.ពន្យល់ពីបទេពិសោធន៍ វិជ្ជាជីវៈ និងការសិក្សាពីអាហារូបករណ៍ KDI និងទី៥. បេក្ខជនគួរតែបញ្ចេញមតិយោបល់បន្ថែមរបស់អ្នកផងដែរ ។

លោកស្រី វឌ្ឍនា បានបញ្ជាក់បន្ថែមថា ជាគន្លឹះសម្រាប់លោកស្រីផ្ទាល់ក្នុងការសរសេរសេចក្តីថ្លែងការណ៍ គឺគួរតែអានសំណួរដដែលៗម្ដងហើយម្ដងទៀតឱ្យយល់ពីអត្ថន័យសំណួរ បំផុសគំនិតរបស់អ្នក (Brainstorm idea) ឬព្រាងចម្លើយនៅខាងក្រៅដើម្បីយកគំនិតសំខាន់ៗដាក់ក្នុងសចក្ដីថ្លែងការណ៍ ។ អ្វីដែលនឹងសរសេរចុះត្រូវតែចំចំណុច ធម្មតា ច្បាស់លាស់ លើកអំពីចំណុចល្អរបស់ខ្លួនឯង អាចឱ្យសិស្សច្បង ឬអ្នកជិតស្និតអានអ្វីដែលអ្នកបានសរសេរ និងពិនិត្យមើលអក្ខរាវិរុទ្ធវេយ្យាករណ៍ឱ្យបានច្បាស់លាស់ ។

ជារួម លោកស្រី តាន់ សៀងវឌ្ឍនា បញ្ជាក់ថា អាហារូបករណ៍ KDIS នឹងបើកទទួលពាក្យនៅថ្ងៃទី០៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដូចនេះសម្រាប់មិត្តនិស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាហារូបករណ៍សូមរួសរាន់ត្រៀមឯកសារចាំបាច់ផ្សេងៗជាការស្រេច ព្រោះចំពោះឯកសារខ្លះត្រូវពេលវេលាដើម្បីបញ្ជាក់ ។ លើសពីនេះ ចំណុចមិនប្រក្រតី ឬចន្លោះខ្វះខាតណាមួយអាចធ្វើឱ្យអ្នកបាត់បង់ឱកាសអាហារូបករណ៍នេះផងដែរ ដូចនេះសូមធ្វើការយកចិត្តទុកដាក់ទាំងអស់គ្នា ។ គួរបញ្ជាក់ថា នេះជាការលើកឡើងក្នុងកម្មវិធីសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍ នៃការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ ដែលរៀបចំដោយកម្មវិធីសាបព្រោះគ្រាប់ពូជនៃ ស.ស.យ.ក. រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី១២ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...