ក្រសួងអប់រំ ជ្រើសរើសសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ចូលរួមប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្រ្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ឱ្យ​ចូលរួមប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិដោយប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ ការប្រកួតនេះ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនកាស្សសិង្ហបុរី តាមរយៈបណ្ណាគារអន្តរជាតិ IBC ភ្នំពេញ និងមានកិច្ចសហការជាមួយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិដោយប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្រ្តនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន និងការសិក្សាស្រាវជ្រាវគណិតវិទ្យា ជាពិសេសតាមរយៈការបញ្ជ្រាប ICT ទៅក្នុងការអប់រំគណិតវិទ្យា និងការអប់រំស្ទែមនៅកម្ពុជា។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

សម្រាប់បេក្ខជនដែលចូលរួមក្នុង​ការ​ប្រកួតនេះ បើតាមអ្នកនាំពាក្យ​ក្រសួងអប់រំ ពួកគេនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន រួមមា​ន ទី១. មានការផ្តល់កិត្តិយសថ្នាក់ជាតិ ទទួលស្គាល់ពីសមត្ថភាពពិសេសក្នុងការប្រើបច្ចេកវិទ្យាដោះស្រាយចំណោទគណិតវិទ្យា ដោយប្រគល់ប្រកាសនីយបត្រសិស្សពូកែថ្នាក់ជាតិ ពីក្រសួងអប់រំ យុវជន និងកីឡា, ទី២. ទទួលបាន មេដាយមាស ប្រាក់ សំរិទ្ធ តាមចំណាត់ថ្នាក់ លេខ១ (១នាក់) លេខ២(២នាក់) និងលេខ៣(៣នាក់) និងលិខិតលើកទឹកចិត្ត ៤នាក់ គ្រប់កម្រិតថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ និង ទី៣. ទទួលបានរង្វាន់ជាកំព្យូទ័រយួរដៃ សម្រាប់អ្នកបានលេខ១ គ្រប់កម្រិតថ្នាក់ និងរង្វាន់ផ្សេងៗទៀត សម្រាប់អ្នកទទួលបានលេខ២ និងលេខ៣។

បើតាមលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា ក្រៅពីការផ្ដល់រង្វាន់ជ័យលាភី ក្រសួងអប់រំ ក៏​ទទួលបានធនធានមនុស្សដែលមានសក្តានុពល ដែលអាចតម្រង់ទិសឱ្យបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាខាងផ្នែកឯកទេសស្ទែម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត។

ប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិដោយប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្រ្ត

សម្រាប់សិស្សដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួត អាចមកចុះឈ្មោះចូលរួមប្រកួតនៅអគារ I មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឬចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/SQZM4bQW1DpubzFD7 ។

ផុតកំណត់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៥:០០នាទីជាកំណត់។ ដើម្បីទទួលបានព័ត៌មានលម្អិត សូមទាក់ទង និងសាកសួរដោយផ្ទាល់នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ឬអាចទាក់ទង់តាមតេឡេក្រាម៖ ០៩៦ ៩៤៣ ៩៤៤/ ០៧៧ ៤៦៨ ៩៨៩/ ០១១ ៦២៧ ៧២៧/០១១ ៦៩៧ ០៣៨៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *