របាយការណ៍៖ ជំនាញក្នុងវិស័យ ៣ មានអ្នកសិក្សាលើ Coursera ច្រើនបំផុតក្នុងឆ្នាំ២០២៣

វត្តមាននៃបច្ចេកវិទ្យាឌីជីថល ស្វ័យប្រវត្តិកម្ម និងសកលភាវូនីកម្ម កំពុងបង្កើតឱ្យមានទីផ្សារការងារថ្មីៗ និងលុបបំបាត់ជំនាញមួយចំនួនចេញពីទីផ្សារការងារ។ ចំណុចនេះ តម្រូវឱ្យអ្នកធ្វើការងារក្នុងវិស័យជាច្រើន ត្រូវរៀនជំនាញថ្មី (Reskill) និងពង្រឹងសមត្ថភាពលើជំនាញបច្ចុប្បន្នរបស់ខ្លួន (Upskill) ដើម្បីអាចសម្របខ្លួនទាន់ការវិវត្តន៍ពិភពលោក។ យោងតាមរបាយការណ៍របស់ WE Forum ដែលមានឈ្មោះថា អនាគតនៃទីផ្សារការងារ (Future of Jobs) បានព្យាករណ៍ថា បុគ្គលិកច្រើនជាង ៦០ភាគរយនៅជុំវិញពិភពលោក ចាំបាច់ត្រូវតែបណ្ដុះបណ្ដាលជំនាញឡើងវិញ ចាប់ពីពេលនេះទៅ រហូតដល់ឆ្នាំ ២០២៧។

ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍របស់ Coursera អំពី ជំនាញសកលក្នុងឆ្នាំ ២០២៣ (Global Skill 2023) បានបង្ហាញថា អ្នកចុះឈ្មោះចូលរៀនលើវេទិកាអនឡាញនេះមានចំនួន ១២៤លាននាក់ មកពីប្រទេសចំនួន១០០។ ជាមួយគ្នានេះ មានជំនាញជាង ៤ពាន់ក្នុងវិស័យចំនួន ៣ ដែលមានភាពពេញនិយមខ្លាំងជាងគេ សម្រាប់អ្នកសិក្សា ដោយវិស័យទាំងនោះមានដូចជា ជំនួញ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រទិន្នន័យ។

តាមរយៈរបាយការណ៍គេកត់សម្គាល់ឃើញថា អ្នកចុះឈ្មោះចូលរៀន នៅក្នុងប្រទេសដែលមានចំណូលកម្រិតខ្ពស់ ភាគច្រើនផ្តោតលើការរៀនជំនាញទាក់ទងនឹងជំនួញ ខណៈប្រទេសដែលមានចំណូលមធ្យម និងកម្រិតទាប ភាគច្រើនជ្រើសរើសរៀនជំនាញបច្ចេកវិទ្យា។ ជាក់ស្ដែង អ្នកសិក្សានៅតំបន់អាមេរិកឡាទីន និងការាបៀន (Caribbean) កំពុងនាំមុខគេលើពិភពលោក ដោយសម្បូរអ្នកចុះឈ្មោះចូលរៀនជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងបច្ចេកវិទ្យា។ ទិន្នន័យនេះ កំពុងបង្ហាញថា តំបន់នេះអាចនឹងសម្បូរអ្នកជំនាញបច្ចេកវិទ្យាកាន់តែច្រើននាពេលអនាគត។

នៅក្នុងវិស័យជំនួញ អ្នកចុះឈ្មោះចូលរៀននៅលើ Coursera ភាគច្រើន បានជ្រើសរើសរៀនជំនាញសំខាន់ៗចំនួន ៩ មានដូចជា ជំនាញគណនី ជំនាញទំនាក់ទំនង (និយាយ និងសរសេរ) ជំនាញហិរញ្ញវត្ថុ (Financial Ration និង Block chain) ជំនាញគ្រប់គ្រង (People Management និង Business Analytics) ជំនាញទីផ្សារ (Digital Marketing និង Product Placement) ជំនាញលក់ (Cross-selling និង Lead Generation) ជំនាញយុទ្ធសាស្ត្រ និងប្រតិបត្តិការ ជំនាញគ្រប់គ្រងធនធានមនុស្ស និងជំនាញសហគ្រិន (ការសម្របខ្លួន និងការបង្កើតថ្មី)។

ចំពោះវិស័យបច្ចេកវិទ្យា អ្នកសិក្សាបានផ្តោតលើជំនាញចំនួន ១០ មានដូចជា ជំនាញ Computer Networking (Cloud Computing និង I.O.T) ជំនាញ Database (Relational Database និង Key Value Database) ជំនាញ Operation System (Mobile App Development និង C Programming Language) ជំនាញ Security Engineering (Cybersecurity និង Cryptography) ជំនាញ Software Engineering (Software Architecture និង Software Development) ជំនាញកម្មវិធីកុំព្យូទ័រ (Java Script និង Java) ជំនាញ Theoretical Computer Science (Algorithms និង Cryptography) ជំនាញ Cloud Computing (Software as a service និង Kubernetes) ជំនាញ Web Development (Angular, HTML និង CSS) និង ជំនាញ Mobile Development (Android Development និង iOS Development)។
ដោយឡែក ចំពោះមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រទិន្នន័យ អ្នកសិក្សាបានចាប់អារម្មណ៍ខ្លាំងទៅលើមុខវិជ្ជាចំនួន ៧ មានដូចជា ជំនាញ Data Management (Cloud APIs និង Hadoop) ជំនាញ Data Visualization (Tableau និង Plotting Data) ជំនាញ Machine Learning (Muti-task Learning និង Deep Learning) ជំនាញគណិតវិទ្យា (គណិតសាស្ត្រជាន់ខ្ពស់ និងពិជគណិតលីនេអ៊ែរ) ជំនាញ Statistical Programming (R និង Python) ជំនាញស្ថិតិ (Regression និង AB Testing) និង ជំនាញ Data Analysis (Exploratory Data Analysis និង Spatial Data Analysis)។

ជំនាញដែលមានបណ្ដុះបណ្ដាលក្នុង Coursera ត្រូវបានរៀបចំសម្រាប់បង្រៀន ដោយប្រើទម្រង់តាមបែប ម៉ាស៊ីនសិក្សា (Machine Learning Model) ហើយមាតិកាមេរៀនច្រើនជាង ៩ពាន់មាតិកា។

របាយការណ៍ជំនាញសកលរបស់ Coursera គឺជាប្រភពទិន្នន័យនៃការវាស់ស្ទង់ជំនាញ ដែលកំពុងពេញនិយមជាសកលនាពេលបច្ចុប្បន្ន។ របាយការណ៍នេះអាចក្លាយជាដើមទុនដ៏សំខាន់សម្រាប់សាធារណជន អាចកំណត់មុខវិជ្ជា និងជំនាញដែលចាំបាច់សម្រាប់ថ្ងៃអនាគត។ លើសពីនេះ វាត្រូវបានបង្កើតឡើង ដោយផ្អែកលើទិន្នន័យសំខាន់ៗចំនួន ៤ដូចជា The Coursera Skill Graph, Skill proficiency scores and benchmarking by country, ការសហការជាមួយភាគីទី៣ និង Over-indexing skills ។

សូមជម្រាបជូនថា គិតត្រឹមឆ្នាំ ២០២៣ Coursera មានចំនួនអ្នកសិក្សាច្រើនជាង ១២០លាននាក់ និងមានដៃគូសហការជាមួយ ៧ពាន់ស្ថាប័ន ព្រមទាំងមានវគ្គសិក្សាចំនួន ៥,៤០០ ដែលវគ្គសិក្សាទាំងនេះ ទទួលបានពីសាកលវិទ្យាល័យល្បីៗចំនួន ៣០០ និងដៃឧស្សាហកម្មមកពីជុំវិញពិភពលោក។ ហេតុផលនេះ បានធ្វើឱ្យ Coursera ក្លាយជាឃ្លាំងផ្ទុកទិន្នន័យដ៏ធំបំផុតមួយសម្រាប់កំណត់អត្តសញ្ញាណ និងនិន្នាការជំនាញសកល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...