៥គន្លឹះដើម្បីទាញផលិតភាពពេលធ្វើការក្រៅការិយាល័យ

ពង្រឹងផលិតភាពការងារឱ្យដូចពេលមានគ្នានៅការិយាល័យ ចាំបាច់ត្រូវមានវិន័យ កំណត់ម៉ោងធ្វើការ និងចេះបង្កើតបរិយាកាសផ្ទាល់ខ្លួន រួមទាំងសកម្មភាពភាពសំខាន់ៗដទៃបន្ថែមទៀត។ តាមរយៈគេហទំព័រ Yardbarker បានបង្ហាញគន្លឹះប្រាំចំណុចសម្រាប់អ្នកបំពេញភារកិច្ចពីចម្ងាយ ឬអ្នកធ្វើការក្រៅការិយាល័យ។

១. ច្នៃកន្លែងផ្ទាល់ខ្លួនមួយឱ្យដូចការិយាល័យ ៖ បរិវេណកន្លែងស្នាក់អាស្រ័យយ៉ាងណាក៏ដោយមិនថា ធំឬតូចនោះទេ មុនពេលចាប់ផ្តើមធ្វើការ គឺត្រូវរៀបចំកន្លែងអង្គុយឱ្យដូចជាការិយាល័យធ្វើការមួយដ៏សមរម្យ ឬកែច្នៃយ៉ាងណាឱ្យស្របនឹងតម្រូវការការងារផ្ទាល់ខ្លួន។ ធ្វើបែបនេះដើម្បីជាជំនួយជួយសម្រួលដល់ការប្រមូលអារម្មណ៍បំពេញការងារ ផ្តោតលើអ្វីដែលខ្លួនកំពុងតែអនុវត្តន៍ និងបញ្ចៀសកុំឱ្យស្មារតីភ័ន្តច្រឡំថាខ្លួនកំពុងតែនៅផ្ទះ ឬកុំឱ្យភ្លេចកាតព្វកិច្ចសំខាន់ៗ។

២. កំណត់ម៉ោងធ្វើការ ៖ ប្រសិនបើអ្នកយកកាងារទៅធ្វើនៅខាងក្រៅផ្ទះ ដូចជានៅហាងកាហ្វេ ឬទីតាំងណាមួយ អ្វីដែលត្រូវធ្វើដំបូងនោះគឺ កំណត់ម៉ោងធ្វើការឱ្យបានជាក់លាក់ ឬក៏កំណត់ដូចម៉ោងការងារនៅការិយាល័យទូទៅបានធ្វើ រួមទាំងសរសេរ ឬធ្វើតារាងកាលវិភាគឱ្យច្បាស់លាស់ រួមទាំងបែងចែកម៉ោងធ្វើការ។ មួយវិញទៀត កាត់បន្ថយការឆ្លើយឆ្លងសារការងារខណៈចំណាយពេលនៅជាមួយគ្រួសារ ឬក្រោយពេលការងារត្រូវបានបំពេញរួចរាល់ កំណត់ឱ្យច្បាស់បែបនេះដើម្បីរក្សាតុល្យភាពក្នុងការរស់នៅ។

៣. ដាក់ដែនកំណត់ជាមួយសមាជិកគ្រួសារ ៖ ធ្វើការងារពីផ្ទះផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអ្នកផ្ទះ ប៉ុន្តែផលពិបាកនោះគឺសមាជិកក្នុងផ្ទះក៏ងាយធ្វើឱ្យអ្នកបាត់បង់ការផ្តោតចំពោះការងារបានដូចគ្នាដែរ។ ដូច្នេះត្រូវជជែកគ្នាឱ្យច្បាស់ និងបែងចែកម៉ោងឱ្យបានច្បាស់ថា ចន្លោះម៉ោងណាខ្លះដែលអាចនិយាយឆ្លើយឆ្លងគ្នាបាន។

៤. ចាកចេញពីប្រព័ន្ធផ្សព្វផ្សាយ ៖ បណ្តាញសង្គមគឺជាប្រភពទាញស្មារតីកុំឱ្យផ្តោតទៅលើការងារ។ ដូច្នេះការកាត់ផ្តាច់ប្រព័ន្ធផ្សព្វផ្សាយកំឡុងថ្ងៃធ្វើការ ជាចំណែកពង្រឹងបាននូវផលិតភាពខ្ពស់។ ប៉ុន្តែប្រសិនបើចាំបាច់ក្នុងការប្រើ គឺត្រូវប្រើប្រាស់កម្មវិធីឌីជីថល ដើម្បីកំណត់ពេលក្នុងបរិមាណមួយដែលមិនប៉ះពាល់ដល់ការងារ។

៥. បិទទូរទស្សន៍ ៖ ប្រសិនបើច្បាស់ថាអេក្រង់ទូរស្សន៍ ជាចំណែកមួយនៃការផ្តាច់ចង្វាក់ការងារ គឺត្រូវតែបិទចោលតែម្តង។ រង់ចាំទាល់តែការងាររួចរាល់ជាមុនសិន សឹមបើកវិញ។ យ៉ាងណា ប្រសិនបើទម្លាប់ធ្វើការដោយមានសម្លេង ឬភ្លេងដើម្បីអម ឬកំដរពេលធ្វើការ សូមប្រើប្រាស់ឧបកណ៍ចាក់ភ្លេងដើម្បីជំនួសឱ្យការបើកទូរសទ្សន៍។ ប៉ុន្តែបើក្នុងករណីចាំបាច់ត្រូវតែមើល គឺមើលតែពេលទទួលទានអាហារថ្ងៃត្រង់ប៉ុណ្ណោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...