អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត មន្រ្តីរាជការ​កម្ពុជា បន្តការសិក្សា​នៅ​តាមសាកលវិទ្យាល័យនានា​ក្នុងខេត្ត​ក្វាងស៊ី ប្រទេស​ចិន។

បើតាម​ការ​បញ្ជាក់របស់ក្រសួងអប់រំ អាហារូបករណ៍នេះ ភាគីចិនរាប់រងថ្លៃសិក្សា កន្លែងស្នាក់នៅ និង​ផ្តល់​ប្រាក់​អាហារូបករណ៍​ប្រចាំខែ ។ រី​ឯ​ថ្លៃសំបុត្រ​យន្តហោះ​ទៅមក ជា​បន្ទុក​របស់សាម៉ីជន។

សាកលវិទ្យាល័យ និង​អាហារូបករណ៍​ដែលផ្តល់ជូន​មានដូចជា ៖ Guangxi University ថ្នាក់ឧត្តមសិក្សា ១កន្លែង, Guangxi Nomal University ថ្នាក់ឧត្តមសិក្សា ១កន្លែង, Guangxi University for Nationalities ថ្នាក់​ក្រោយឧត្តមសិក្សា ១កន្លែង, Guilin University of Technology ថ្នាក់ឧត្តមសិក្សា ១កន្លែង, Nanning Normal University ថ្នាក់​ឧត្តមសិក្សា ១កន្លែង, Youjang Medical University for Nationalities ថ្នាក់ឧត្តមសិក្សា ១កន្លែង, Guilin Medical University ថ្នាក់​ឧត្តមសិក្សា ១កន្លែង និង Ulin Normal University ថ្នាក់ឧត្តមសិក្សា ១កន្លែង។

លក្ខខណ្ឌ​នៃការ​ដាក់ពាក្យ​ប្រឡង​រួមមាន ៖ សម្រាប់ថ្នាក់​ឧត្តមសិក្សា (បរិញ្ញាបត្រ) បេក្ខជន​ទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ, មាន​អាយុមិនលើសពី ២២ឆ្នាំ, មានសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដែលមាន​តម្លៃសមមូល, មានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ, មានសុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និង​សតិបញ្ញា, មិន​ធ្លាប់​ទទួលបាន​អាហារូបករណ៍​របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។

សម្រាប់ថ្នាក់ក្រោយ​ឧត្តមសិក្សា (បរិញ្ញាបត្រជាន់ខ្ពស់) បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញជាតិខ្មែរ, មានអាយុ​មិន​លើស​ពី ៣៥ឆ្នាំ, មាន​សញ្ញាបត្រ​ថ្នាក់​ឧត្តមសិក្សា (បរិញ្ញាបត្រ), មានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ, មានសុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និងសតិបញ្ញា និង មិន​ធ្លាប់​ទទួលបានអាហារូបករណ៍​របស់​សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ សូម​ដាក់ពាក្យ​ចាប់ពីថ្ងៃផ្សាយ​ដំណឹង​នេះ រហូត​ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២៤ វេលាម៉ោង ១៦:០០នាទី នៅ​ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន ៖ អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...