ទម្លាប់អានសៀវភៅជាចំណែកមួយជួយឱ្យលោក តាន់ ស៊ីវុត្ថា ទទួលបាន GPA ៤.០ពេលសិក្សានៅសហរដ្ឋអាមេរិក

ទម្លាប់ក្នុងការរៀនសូត្ររបស់បុគ្គលម្នាក់ៗមានភាពខុសៗគ្នា និងលក្ខណៈពិសេសផ្សេងៗគ្នា ចំណែកលោក តាន់ ស៊ីវុត្ថា ក៏មានទម្លាប់ក្នុងការសិក្សាផ្ទាល់ខ្លួន និងអាស្រ័យលើកម្មវិធីសិក្សាផងដែរ។ ខាងក្រោមជាការចែករំលែករបស់លោក តាន់ ស៊ីវុត្ថា ក្នុងការបែងចែកពេលវេលា និងការរៀបចំផែនការសិក្សាដើម្បីទទួលបានលទ្ធផលសិក្សា GPA ៤.០ ទាំងបីឆមាសក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិក។

លោក តាន់ ស៊ីវុត្តា បាន​ចែករំលែកមកកាន់ AMS Education ថា ក្នុងវគ្គសិក្សាបីឆមាសនៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិក លោកទទួលបានលទ្ធផលសិក្សា A គ្រប់មុខ ទាំងបីឆមាស ព្រោះលោកមានការបែកចែកពេលវេលាសម្រាប់សិក្សា ស្រាវជ្រាវ និងឱកាសការងារសង្គមផ្សេងៗក្នុងអំឡុងពេលសិក្សា។ 

លោក តាន់ ស៊ីវុត្ថា បន្តថា មូលហេតុដែលអាចធ្វើឱ្យលោកទទួលបានលទ្ធផលល្អក្នុងការសិក្សា ថែមទាំងអាចមានពេលវេលាចូលរួមការងារស្ម័គ្រចិត្ត ការងារសង្គមដែលធ្វើឡើងដោយស្ថានទូត សមាគមន៍ខ្មែរនៅអាមេរិក គឺដោយសារលោកបានរៀបចំកាលវិភាគរៀនបានត្រឹមត្រូវ។ ជាក់ស្ដែង ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ និស្សិតអាចជ្រើសរើសថ្ងៃរៀនដោយខ្លួនឯងនៅដើមឆមាស ហើយលោកបានជ្រើសរើសថ្ងៃរៀនមិនមែនជាថ្ងៃចុងសប្ដាហ៍ ដោយជ្រើសយកតែថ្ងៃ អង្គារ ពុធ ព្រហស្បតិ៍ និងថ្ងៃសុក្រដើម្បីរៀន ដូចនេះសម្រាប់ថ្ងៃ សៅរ៍ អាទិត្យ និងថ្ងៃច័ន្ទ លោកមានពេលគ្រប់គ្រាន់សម្រាប់ការរំលឹកមេរៀន ការស្រាវជ្រាវមេរៀន ធ្វើកិច្ចការដែលសាស្ត្រាចារ្យបានដាក់ឱ្យ និងចូលរួមក្នុងការងារស្ម័គ្រចិត្តផ្សេងៗដោយមិនប៉ះពាល់ម៉ោងសិក្សា។

លោក ស៊ីវុត្ថា បន្ថែមថា ក្នុងនាមជាបេក្ខជនកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវដឹងថា ការសិក្សាគឺផ្ដោតសំខាន់លើខ្លួនឯង មានន័យថាការសិក្សានៅក្នុងថ្នាក់គឺទាមទារឱ្យសិស្សស្វ័យសិក្សាច្រើន ជាក់ស្ដែងលោក ស៊ីវុត្ថា ផ្ទាល់កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ ហើយការសិក្សានឹងតម្រូវឱ្យសិស្សមានការសួរសំណួរទៅកាន់សាស្ត្រាចារ្យច្រើនជាងទទួលបានមេរៀនពីពួកគាត់ ដូចនេះតម្រូវឱ្យបេក្ខជនត្រូវអានសៀវភៅ ឬមេរៀនឱ្យបានច្រើនមុនចូលក្នុងថ្នាក់រៀនដើម្បីត្រៀមសួរនូវអ្វីដែលចង់ដឹងថ្មីៗ។ លក្ខខណ្ឌនេះ បានផ្ដល់ភាពងាយស្រួលដល់លោក ព្រោះលោក ស៊ីវុត្ថា ជាមនុស្សដែលចូលចិត្តអានសៀវភៅ ការស្រាវជ្រាវមុនសម្រាប់សិក្សា ដូចនេះការអានច្រើននូវអ្វីដែលពាក់ព័ន្ធនឹងការសិក្សា និងកិច្ចការដែលលោកកំពុងធ្វើ។ ជាមួយគ្នានេះ សិស្សមិនត្រូវមានទម្លាប់ក្នុងការពន្យារពេលធ្វើកិច្ចការដែលបានមកពីសាលាឡើយ​ ព្រោះរយៈពេលនៃការដាក់កិច្ចការរបស់លោកគ្រូ អ្នកគ្រូគឺមានរយៈពេលគ្រប់គ្រាន់ និងសមស្របទៅនឹងកិច្ចការចាប់ពីថ្ងៃដាក់ឱ្យធ្វើរហូតដល់ប្រមូលមកវិញ។ សម្រាប់លោក ស៊ីវុត្ថា​ ផ្ទាល់លោកតែងតែធ្វើកិច្ចការដែលគ្រូដាក់ឱ្យភ្លាមៗ ព្រោះវាអាចសល់ពេលច្រើនសម្រាប់ការស្រាវជ្រាវបន្ថែម និងមិនធ្វើឱ្យខើចពេលវេលា។

លោក តាន់ ស៊ីវុត្ថា បន្តថា លើសពីនេះ បេក្ខជនក៏ត្រូវមានទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ និងសាស្ត្រាចារ្យ ព្រោះមិត្តរួមថ្នាក់ប្រៀបដូចជាគ្រួសារតែមួយរបស់អ្នកផងដែរ នៅពេលអ្នកមិនយល់កិច្ចការ ឬមេរៀនណាមួយមានតែមិត្តរួមថ្នាក់ដែលអាចជជែកពីមេរៀនទាំងនោះបានគ្រប់ពេល។ សាស្ត្រាចារ្យផងដែរ និស្សិតត្រូវមានទំនាក់ទំនងល្អជាមួយពួកគាត់ ព្រោះនិស្សិតអាចធ្វើការណាត់សាស្ត្រាចារ្យបាននៅក្នុងម៉ោងធ្វើការពួកគាត់ដើម្បីសួរបន្ថែមពីកិច្ចការសាលារបស់សិស្ស។

ជារួមមកវិញ កត្តាចម្បងធំបំផុតដែលជំរុញចិត្តដល់លោក តាន់ ស៊ីវុត្ថា ឱ្យខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលបែបនេះ ព្រោះលោកយល់ឃើញថា នៅពេលដែលលោកជានិស្សិតបរទេសដែលមកពីកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិក​ គឺលោកប្រៀបដូចជាមនុស្សម្នាក់ដែលតំណាងប្រទេសជាតិទៅសិក្សា ដូចនេះនៅក្នុងប្រព័ន្ធសិក្សាក្នុងសាលាបើយើងរៀនពូកែ នឹងបានឱ្យគេដឹងថា ធនធានមកពីកម្ពុជាជាមនុស្សពូកែៗផងដែរ។ ហើយកត្តាទាំងអស់នេះ ជាអ្វីដែលតែងតែលើកទឹកចិត្ត និងជំរុញលោក តាន់ ស៊ីវុត្ថា កន្លងមក និងព្យាយាមសិក្សាយកលទ្ធផលនេះនៅក្នុងឆមាសចុងក្រោយដែលនឹងចូលសិក្សានៅខែកុម្ភៈខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%