ឧកញ៉ា ប៉ិច បូឡែន ៖ កត្តា៥ ជួយឱ្យសិស្សទទួលជោគជ័យក្នុងការសិក្សា

ដើម្បីទទួលបានលទ្ធផលល្អនៅក្នុងការសិក្សារបស់សិស្សានុសិស្សម្នាក់ៗ គឺចាំបាច់ត្រូវការនូវកត្តាវិជ្ជមានចំនួន៥ ដែលត្រូវដើរទន្ទឹមគ្នា ក្នុងនោះរួមមាន កត្តាខ្លួនឯង, សាលារៀន, គ្រូបង្រៀន, អ្នកអាណាព្យាបាល និងទំនាក់ទំនងសង្គម ។ នេះជាប្រសាសន៍លើកឡើងរបស់លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញសាលារៀនវេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២២-២០២៣ និងការតម្រង់ទិសសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ កាលពីពេលថ្មីកន្លងមកនេះ។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា កត្តាគោលដំបូងបំផុតដែលនាំឱ្យសិស្សានុសិស្សមានលទ្ធផលល្អក្នុងការសិក្សា គឺ កត្តាខ្លួនឯង ដោយក្នុងនោះសិស្សានុសិស្សចាំបាច់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ សេពគប់មិត្តដែលត្រឹមត្រូវ ព្រមជាមួយនឹងការមានគោលដៅ និងបុព្វហេតុសន្ទុះចិត្ត ។ បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ការមានគោលដៅ គឺសំដៅទៅលើអ្វីដែលសិស្សានុសិស្សចង់សម្រេចបាន ដោយលោកបានលើកជាឧទាហរណ៍ ដូចជា ចង់ជាប់និទ្ទេសA ចង់ជាប់បាក់ឌុប ចង់បានការងារល្អធ្វើជាដើម, ដោយឡែក បុព្វហេតុសន្ទុះចិត្ត បើតាមការបញ្ជាក់របស់លោកឧកញ៉ា គឺជាហេតុដែលនាំឱ្យសិស្សានុសិស្សត្រូវធ្វើរឿងទាំងនោះ ។ អ្នកជំនាញផ្នែកអប់រំរូបនេះ លើកឡើងថា ប្រសិនបើយើងមានត្រឹមតែគោលដៅ នោះយើងនឹងមិនអាចទទួលបានជោគជ័យឡើយ ពោលគឺចាំបាច់ត្រូវតែមានបុព្វហេតុសន្ទុះចិត្តជំរុញពីក្រោយ។

កត្តាសាលារៀន គឺជាកត្តារួមចំណែកបន្ទាប់ដើម្បីឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា, ក្នុងនោះមានដូចជាការបង្កបរិយាកាសល្អសម្រាប់សិស្សក្នុងការសិក្សា រៀបចំឱ្យសិស្សបង្កើតក្លឹបសិក្សា បង្កើតក្លឹបសិក្សាមិត្តបង្រៀនមិត្ត ។ ការតាមដានសុខភាពផ្លូវចិត្ត និងផ្តល់ការប្រឹក្សាយោបល់ដល់សិស្ស ក៏ជារឿងសំខាន់ដែលសាលារៀនត្រូវធ្វើដើម្បីជួយទៅដល់សិស្សដូចគ្នា។

គ្រូបង្រៀន ក៏ជាកត្តាសំខាន់សំខាន់មួយដែរ ក្នុងនោះគ្រូបង្រៀនត្រូវតាមដានលទ្ធផលសិក្សារបស់សិស្ស ហើយជួយសិស្សប្រសិនបើពួកគេរៀនខ្សោយ ដោយផ្តល់នូវការរៀនបំប៉នបន្ថែម។ បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ការតាមដានលទ្ធផលសិក្សារបស់សិស្សនេះ គឺមិនមែនតាមដានជាថ្នាក់នោះទេ តែត្រូវតាមដានជាបុគ្គល ពោលគឺត្រូវជួយសិស្សទាំងអស់នៅក្នុងថ្នាក់ បំប៉នពួកគេឱ្យទទួលបានលទ្ធផលល្អទាំងអស់គ្នា។

កត្តាមាតាបិតា អ្នកអាណាព្យាបាល គឺជាកត្តាសំខាន់បំផុត, តាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន មិនថាតែសាលារដ្ឋ សាលាឯកជននោះទេ ការចូលរួមជាវិជ្ជមានពីមាតាបិតាអ្នកអាណាព្យាបាលគឺសំខាន់ណាស់ ។ លោកឧកញ៉ាបន្តថា មាតាបិតាអ្នកអាណាព្យាបាល គឺជាអ្នកលើកទឹកចិត្ត ជាអ្នកប្រឹក្សា និងផ្តល់បរិយាកាស, ដូច្នេះ ទោះមាតាបិតា អ្នកអាណាព្យាបាល រវល់កិច្ចការងារ ធ្វើការរកស៊ីយ៉ាងណាក៏ដោយ ក៏គួរចំណាយពេលជាមួយកូនឱ្យបានច្រើន និយាយលេងជាមួយគាត់ បង្កើតនូវផ្នត់គំនិតទម្លាប់វិជ្ជមានដល់ពួកគាត់ ផ្តល់ការប្រឹក្សាយោបល់ ជាពិសេសលើអនាគតរបស់ពួកគេ ធ្វើឱ្យមានសន្ទុះចិត្តស្រឡាញ់អាជីព ស្រឡាញ់អនាគត ពេលនោះហើយកូនៗនឹងខិតខំរៀន។ « ប្រឹក្សាជាមួយកូនគាត់ចង់រៀនអី ប្រឹក្សាយោបល់គាត់ យកក្តីសុបិន្តអាជីពការងារដែលគាត់ចង់ធ្វើនោះ មកឱ្យរស់រវើកប្រចាំថ្ងៃតាមរយៈការសន្ទនា និយាយលេងជាមួយកូន ដល់អញ្ចឹងទៅគំនិតល្អៗហ្នឹង នៅជាប់ជាមួយកូនតែម្តង…»

ជាមួយគ្នានេះ មាតាបិតា អ្នកអាណាព្យាបាល ក៏មិនត្រូវមើលរំលង ពីសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត របស់កូនៗផងដែរ ។ លោកឧកញ៉ាមានប្រសាសន៍ថា មាតាបិតាត្រូវប្រុងប្រយ័ត្នចំពោះសម្ពាធអារម្មណ៍ដែលកើតមានឡើងនៅក្នុងក្រុមគ្រួសារ ដែលវាអាចនឹងប៉ះទង្គិចដល់អារម្មណ៍ផ្លូវចិត្តរបស់កូន។ « ពាក្យសម្តីមិនសមរម្យនឹងគ្នា ការមិនចុះសម្រុងគ្នាក្នុងក្រុមគ្រួសារ… វាជាទារុណកម្មផ្លូវចិត្តដល់កូន ធ្វើឱ្យអារម្មណ៍អត់ស្ងប់ស្ងាត់ក្នុងការរៀនសូត្រ…»។

កត្តាចុងក្រោយ គឺជា កត្តាទំនាក់ទំនងសង្គម រួមទាំងមិត្តភក្តិ ក្នុងនោះ លោកឧកញ៉ា ប៉ិច បូឡែន បានផ្តល់ដំបូន្មានថា សិស្សានុសិស្សគួរសេពគប់មិត្តភក្តិដែលល្អ, នៅពេលដែលមានមិត្តភក្តិល្អ បង្កើតជាក្លឹបសិក្សាល្អ នោះលទ្ធផលក៏ទំនងជាខ្ពស់ផងដែរ ។ ហើយជាមួយគ្នា លោកគ្រូអ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល ក៏ត្រូវជួយមើលសិក្សានុសិស្សក្នុងការរាប់អានមិត្តភក្តិផងដែរ ដើម្បីឱ្យប្រាកដថា កូនរបស់យើង សិស្សរបស់យើង មានមិត្តភក្តិត្រូវ មានសង្គមត្រូវ។

ជាសង្ខេបមកវិញ ដើម្បីជួយឱ្យសិស្សទទួលបានជោគជ័យក្នុងការសិក្សា សិស្សានុសិស្សត្រូវមានសន្ទុះចិត្ត ហើយមាតាបិតា គ្រូបង្រៀន ជាមួយសាលារៀន ត្រូវតាមដានត្រួតពិនិត្យពីការសិក្សា និងសង្គមមិត្តភក្តិខាងក្រៅទាំងអស់គ្នា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី