ហឹបប្រធានវិញ្ញាសា ត្រូវ​ដឹកជញ្ជូនទៅកាន់បណ្តារាជធានីខេត្ត ដើម្បីត្រៀមប្រឡងបាក់ឌុបដើមសប្តាហ៍ក្រោយនេះ

នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ២០២៣នេះ ប្រធានវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ត្រូវ​បានប្រធានគណៈមេប្រយោគប្រចាំរាជធានី ខេត្ត​ មកដឹកទៅកាន់បណ្ដារាជធានី-ខេត្តរៀងៗខ្លួនហើយ ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ។

ក្នុងការទទួល និងដឹកជញ្ជូនវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ គេក៏ឃើញមានការចូលរួមពីពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីធានាថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិនៅឆ្នាំនេះ ប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផលអាចទទួលយកបាន។

ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ខាងមុខនេះ។

ជាមួយគ្នា នៅថ្ងៃនេះ មន្រ្តីក្រសួងអប់រំ ក៏បានចុះពិនិត្យមើលស្ថានភាពនៅតាមមណ្ឌលប្រឡង ដោយក្នុងនោះបើតាមការណែនាំរបស់ក្រសួង មណ្ឌលប្រឡងនីមួយៗត្រូវបំពេញបាននូវស្តង់ដាដែលបានកំណត់ គឺចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វា បង្អួច មានបំពាក់ឧបករណ៍បំពងសំឡេង អគ្គីសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ប្រឡងសម្រាប់បេក្ខជនមានបញ្ហាសុខភាព។ បន្ទប់ប្រឡងត្រូវមានពន្លឺចេញចូល មានដំបូលរឹងមាំជិតល្អ មិនមានផលប៉ះពាល់ករណីមានភ្លៀងធ្លាក់ជាដើម។

សកម្មភាពចុះពិនិត្យស្ថានភាពតាមមណ្ឌលប្រឡងត្រៀមសម្រាប់ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

គួរជម្រាបជូនថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១៣៧ ៤១២នាក់ ក្នុងនោះស្រីចំនួន ៧៣ ២៧៨នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...