មូលហេតុដែលយើងត្រូវការមនុស្សមានផ្នត់គំនិតវិជ្ជមានមកនៅក្បែរខ្លួន

មនុស្សអាចទទួលឥទ្ធិពលតាមរយៈការប្រើប្រាស់ថាមពល និងពេលវេលាដែលពួកគាត់បានវិនិយោគជាមួយ។ ហើយនៅពេលពួកគាត់មានឱកាសនៅក្បែរមនុស្សដែលមានផ្នត់គំនិតវិជ្ជមានច្រើន នោះក៏នឹងទទួលឥទ្ធិពលល្អៗក្នុងការមើលទៅកាន់ពិភពខាងក្រៅក្នុងផ្លូវល្អដូចគ្នា ។ មិនតែប៉ុណ្ណោះទេ គឺថែមទាំងមានលទ្ធភាពសម្រេចបានកិច្ចការច្រើនជាងមុនបន្ថែមទៀតផង។ លោក Aimee Bateman ជាអ្នកប្រឹក្សាផ្លូវចិត្តបានឱ្យដឹងថា ការសេពគប់ជាមួយមនុស្សមានទស្សនៈវិជ្ជមាន ក៏ជាចំណែកសំខាន់ ជួយឱ្យអ្នកមានឱកាសសម្រេចជោគជ័យក្នុងគោលដៅផងដែរ។

យោងតាមគេហទំព័រ staples បានឱ្យដឹងបន្ថែមថា ការចំណាយពេលនៅក្បែរមនុស្សដែលបរិបូរណ៍ដោយក្ដីរំភើបរីករាយ មានទស្សនៈជីវិតរស់នៅល្អ គឺជាគន្លឹះមួយជួយឱ្យការរស់នៅក្នុងដំណើរជីវិតកាន់តែមានកម្លាំងចិត្តច្រើនជាងមុន ។ តើលោកអ្នកធ្លាប់កត់សម្គាល់ដែរទេ នៅពេល ​​​​​​​​​​​​​​ដែលអ្នកទទួលបន្ទុកការងារហាក់លើសចំណុះ វាក៏អាចបណ្តាលឱ្យប៉ះពាល់អារម្មណ៍របស់អ្នកបានដូចគ្នា! ទន្ទឹមគ្នានោះ ប្រសិនបើអ្នកបានជួបមិត្តរួមអាជីពណាម្នាក់ ជាបុគ្គលដែលមានផ្នត់គំនិតវិជ្ជមាននៅក្បែរខ្លួន នោះរាល់ទុក្ខកង្វល់ទាំងអម្បាលណា ក៏នឹងរសាយបាត់ទៅវិញបន្តិចម្តងៗក្នុងរយៈពេលខ្លី ក៏ដោយហេតុថា បុគ្គលប្រភេទនេះ គឺងាយស្វែងរកច្រកចេញពេលមានបញ្ហាម្តងព្រមទាំងរកបានប្រកបដោយគន្លឹះសមស្របទៀតផង។

លោក Jim Rohn ជាវាគ្មិនមានជំនាញនិយាយលើកទឹកចិត្ត មានប្រសាសន៍ក្នុងន័យដូច្នោះថា នៅពេលដែលយើងចំណាយពេល នៅក្បែរមនុស្សដែលពោរពេញដោយផ្នត់គំនិតវិជ្ជមាន វាក៏ជំរុញឱ្យអ្នក កាន់តែទទួលបានកម្លាំងជំរុញចិត្ត និងទឹកចិត្តក្នុងការបន្តរស់នៅ ឬក៏ប្រឈមនឹងបញ្ហានានា ពីព្រោះការរស់នៅពេលខ្លះហាក់មិនមានភាពងាយស្រួលគ្រប់ពេលនោះទេ ដែលជាហេតុចាំបាច់ ត្រូវមានមនុស្សបង្កើនទស្សនៈវិជ្ជមាន ឱ្យមានចំនួនច្រើនបន្ថែមជុំវិខ្លួនរបស់យើង។

តើបុគ្គលិកលក្ខណៈបែបណា ទើបហៅថាជាមនុស្សមានផ្នត់គំនិតវិជ្ជមាន ? តាមពិតទៅ មនុស្សមានផ្នត់គំនិតវិជ្ជមាន ឬក៏ហៅថាមនុស្សដែលមានពន្លឺរស្មី! គឺពួកគាត់ មិនគ្រាន់តែសម្បូរនូវសុភមង្គល ឬក៏ភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែបានបង្កប់នូវការផ្តល់កម្លាំងចិត្តទៅកាន់អ្នកដទៃ និងមានថាមពលជួយឱ្យអ្នកដទៃមានទឹកចិត្តក្នុងការបន្តកិច្ចការណាមួយ ហើយថែមទាំងការ​​​​​​​​​​​​​​​​​​​​​លើកទឹកចិត្តប្រកបដោយហេតុផលឱ្យសម្រេចសមិទ្ធផលដែលរំពឹងទុក។ ជារួមគឺមានន័យថា ជាប្រភេទមនុស្សមានសមត្ថភាពក្នុងការផ្តល់កម្លាំងចិត្ត ជំរុញទឹកចិត្ត និងលើកទឹកចិត្ត។ ហើយការអនុញ្ញាត ឬវិនិយោគពេលឱ្យខ្លួនឯងមានឱកាសក្បែរមនុស្សល្អៗ វាក៏ជួយឱ្យអ្នកទទួលបានបទពិសោធន៍ល្អៗដូចគ្នា ថែមទាំងផ្តល់គុណតម្លៃទៅកាន់ដំណើរជីវិតនៃការរស់នៅ។

គួរកត់សម្គាល់ផងដែរថា បុគ្គលប្រភេទនេះមាននៅគ្រប់ទីកន្លែង មិនមែនមានតែនៅកន្លែងការងារនោះទេ! ដែលមានដូចជា សមាជិកគ្រួសារ និងមិត្តជាដើម។ ពួកគេមានសមត្ថភាពផ្តល់កម្លាំងចិត្តទៅកាន់អ្នក និងជួយឱ្យអ្នកមានផាសុកភាព ក្នុងការបន្តដំណើរទៅមុខក្នុងផ្លូវជីវិតដ៏វែងឆ្ងាយ។ គួរកត់ចំណាំបន្តទៀតដែរ មនុស្សប្រភេទនេះមិនងាយរងនូវការរំខានអារម្មណ៍ ពីសំណាក់មជ្ឈដ្ឋានបរិយាកាសខាងក្រៅនោះទេ ថែមទាំងជាបុគ្គលដែលមានផលិតភាពច្រើន និងមានទឹកចិត្តក្នុងការជួយជ្រោមជ្រែងទៅកាន់អ្នកដទៃទៀតផង។

តើចំណែកខ្លួនឯងវិញ គួរធ្វើបែបណាទើបអាចបណ្តុះផ្នត់គំនិតវិជ្ជមានបាន? សាមញ្ញៗ!មានរឿងមួយគួរឱ្យកត់សម្គាល់គឺ ការបង្ហាញទម្លាប់វិជ្ជមាន និងសកម្មភាពវិជ្ជមានក៏ជាចំណែកជំរុញឱ្យទាក់ទាញរឿងល្អៗទៅកាន់ខ្លួនឯងបានមួយផ្នែកដែរ! ប៉ុន្តែគួរកុំភ្លេចអំពីការរក្សាគោលជំហរខ្លួនឯង។ ហើយឧស្សាហ៍ញញឹមឱ្យបានច្រើន និងមួយវិញទៀត ការធ្វើរឿងល្អៗទៅកាន់អ្នកដទៃ ឬមនុស្សជុំវិញខ្លួនទាំងឡាយ ​អាចថា ជាផលជះបែបវិជ្ជមានយ៉ាងច្រើន ក្នុងការជួយឱ្យលោកអ្នកមានអារម្មណ៍ល្អ និងពង្រឹងផ្នត់គំនិតបែបវិជ្ជមានឱ្យបានច្រើនជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...