ក្រសួងអប់រំ កំពុងជំរុញសាលាធនធានចំនួន៥០ឱ្យប្រែក្លាយជាសាលាគំរូក្នុងរយៈពេល២ឆ្នាំទៀត

ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធីសាលារៀនគំរូ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៣នេះ ក្រសួងអប់រំនឹងជំរុញសាលាធនធានចំនួន៥០ ឱ្យប្រែក្លាយជាសាលាគំរូក្នុងរយៈពេល២ឆ្នាំទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងអនុវត្តកំណែទម្រង់វិស័យអប់រំនៅគ្រប់កម្រិតសាលារៀន ដើម្បីលើកកម្ពស់ការគ្រប់គ្រងដឹកនាំសាលារៀន និងលទ្ធផលការសិក្សារបស់សិស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់នូវកំណែទម្រង់ក្នុងវិស័យអប់រំជាអាទិភាព។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា សាលាគំរូ គឺជាសាលាដែលសម្រេចបាននូវស្តង់ដាគុណភាពទាំង៥រួមមាន ទី១.លទ្ធផលសិក្សារបស់សិស្ស ទី២.វិធីសាស្ត្របង្រៀនតាមបែបទំនើប ទី៣.ការចូលរួមរបស់សហគមន៍ ទី៤.ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងទី៥.គណនេយ្យភាពរបស់សាលារៀន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ការវាយតម្លៃសាលាគំរូ ជាក់ស្តែងនឹងចាប់ផ្តើមក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។

ដើម្បីសម្រេចបានសាលាគំរូ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន កំណត់ផែនការសកម្មភាព ពិនិត្យតាមដាន និងផ្តល់ការគាំទ្រ បន្តកែលម្អ បង្កើតឱ្យមានក្លឹបសិក្សា និងពិព័រណ៍ស្នាដៃសិស្ស។ លើសពីនេះ សិក្សាពីសាលាដែលជោគជ័យ លើកកម្ពស់គុណភាពការគ្រប់គ្រងសាលារៀន និងបង្កើតឱ្យមានតេស្ដស្តង់ដាតាមសាលា។

ជាមួយគ្នានេះ ក្រុមការងារថ្នាក់តំបន់ ថ្នាក់ខេត្ត និងបង្គោលនឹងចុះបង្វឹកផ្ទាល់នៅកម្រិតសាលារៀន តាមយន្តការតំបន់ ក្នុងការរៀបចំ និងអនុវត្តកម្មវិធីសាលារៀនគំរូឱ្យសម្រេចបាននូវលទ្ធផលការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅកសាងប្រព័ន្ធអប់រំឱ្យរឹងមាំ និងមាននិរន្តរភាពនៅគ្រប់កម្រិត ពិសេសកម្រិតសាលារៀន។

គួរជម្រាបជូនថា មកដល់បច្ចុប្បន្ននេះ គម្រោងអនុវត្តកម្មវិធីសាលារៀនគំរូបានឈានដល់ដំណាក់កាលនៃការចុះគាំទ្រសាលាគោលដៅចំនួន ១៣៧៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។