ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនសិក្សាមាន ទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ, វិទ្យាសាស្ត្រលេខាធិកា​រ និងបដិសណ្ឋារកិច្ច, ព័ត៌មានវិទ្យា, និងអគ្គិសនី។

លក្ខខណ្ឌបេក្ខជនអាចស្នើពាក្យអាហារូបករណ៍ បេក្ខជនទាំងអស់ត្រូវតែបានបញ្ចប់ថ្នាក់ទី១២ (ប្រឡងជាប់ ឬធ្លាក់)។ សម្រាប់បេក្ខជនដែលចង់សិក្សាថ្នាក់ជាន់ខ្ពស់ទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវជាបុគ្គលដែលមានចំណាប់អារម្មណ៍លើការងារទំនាក់ទំនង ឬប្រព័ន្ធផ្សព្វផ្សាយ។

សម្រាប់បេក្ខជនដែលចង់សិក្សាថ្នាក់ជាន់ខ្ពស់ព័ត៌មានវិទ្យា ជាបុគ្គលដែលមានចំណាប់អារម្មណ៍លើការងារបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ។ សម្រាប់បេក្ខជនចង់សិក្សាថ្នាក់ជាន់ខ្ពស់វិទ្យាសាស្ត្រលេខាធិកា​រ និងបដិសណ្ឋារកិច្ច ជាបុគ្គលដែលចាប់អារម្មណ៍ក្នុងការធ្វើការនៅក្នុងបរិយាកាសការិយាល័យ និងចូលចិត្តការគិតលេខ ។ សម្រាប់បេក្ខជនចង់សិក្សាថ្នាក់ជាន់ខ្ពស់អគ្គិសនី ជាបុគ្គលដែលមានចំណាប់អារម្មណ៍លើការងារបច្ចេកទេស ។

បេក្ខជនអាចចុះឈ្មោះចូលរៀនតាមរយៈ https://forms.gle/BhGDKX1JKuNPjCSz7 ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ ០៩២ ៦៤ ២២ ៩៩ / ០១០ ៦៤ ២២ ៩៩ ឬអាចទៅកាន់ទីតាំងគ្រឹះស្ថានសាលាផ្ទាល់ដែលមានអាសយដ្ឋាន ផ្លូវ៣៣A ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ទល់មុខមន្ទីរអប់រំយុវជន និងកីឡា ខេត្តកែប ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...