ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយមូលនិធិអភិវឌ្ឍន៍វិស័យអប់រំខេត្តអានហួយ បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញរួមគ្នា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំខេត្តអានហួយ ប្រទេសចិន កាលពី​រសៀល​ថ្ងៃទី២ កញ្ញា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង មជ្ឈមណ្ឌលឧត្ដមភាពទទួលស្គាល់ជំនាញកម្ពុជា-ចិន—រោងជាង ហួយជាំង (Huijiang workshop)។

តាមប្រកាសរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញរួមគ្នារវាង កម្ពុជា-ចិន ដោយនឹងផ្ដោតសំខាន់លើការសហការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្ដូរការសិក្សា ដើម្បីលើកកម្ពស់កម្រិតស្ដង់ដាអន្តរជាតិនៃការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាចលករជំរុញដ៏សំខាន់បន្ថែម​ទៀតសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបរទេស ជាពិសេសវិនិយោគិនចិន។ ឯកឧត្ដមបានបន្ថែមថា នេះជាការបោះជំហានបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនងដ៏រឹងមាំដែលមានស្រាប់រវាងកម្ពុជា និងចិន។ តាមរយៈមជ្ឈមណ្ឌលនេះ ឯកឧត្តមជឿជាក់ថា សិស្ស និស្សិត និងគ្រូបណ្ដុះបណ្ដាលកម្ពុជា ចិន មានសមត្ថភាពកាន់តែប្រសើរស្របតាមការរីកចម្រើន និងការវិវឌ្ឍនៃបច្ចេកវិទ្យា។

ជាមួយគ្នានេះ លោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន បានសម្ដែងការដឹងគុណចំពោះកិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ។

បើតាម​លោកស្រី Ling Shuangying មជ្ឈមណ្ឌលបណ្តុះបណ្តាល​ដែល​បង្កើត​ឡើង​រួមគ្នានេះ នឹងជួយពង្រឹងការបណ្ដុះបណ្ដាលជំនាញលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកទេសយានយន្តអគ្គិសនី និង បច្ចេកវិទ្យាកុំព្យូទ័រ ឱ្យមានកម្រិតស្តង់ដារវិជ្ជាជីវៈខ្ពស់ ដែលអាចទទួលស្គាល់បានរវាងប្រទេសទាំងពីរ។

យ៉ាងណាក៏ដោយ​បើតាម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុស្សរណៈនេះ គឺជា​ការ​ចាប់ផ្តើម ដោយ​ឡែក​​កាលបរិច្ឆេទនៃការ​បង្កើតមជ្ឈមណ្ឌល​ដ៏មានសារៈសំខាន់នេះ នឹងធ្វើការ​កំណត់នៅពេល​ក្រោយ​ដែល​ក្រុមការងារទាំងពីរនឹងពិភាក្សាបន្ថែមទៀត។

ពាក់ព័ន្ធនឹងការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅ​តាម​បណ្តាសាលា​ TVET ក្រោមឱវាទក្រសួងការងារវិញ បើ​តាម​ ឯកឧត្តម ស៊ុន មេសា បច្ចុប្បន្ន​នេះ ការ​បណ្តុះបណ្តាលជំនាញទាំង៤៥ កំពុងតែធ្វើ​ឱ្យវិស័យឯកជនពេញចិត្តជាខ្លាំង ដោយ​គេបានឃើញពីផលិតភាពរបស់សិស្សដែលមានជំនាញកាន់តែខ្ពស់ ហើយ​ជួយ​ទៅ​ដល់ផលិតកម្ម​របស់ពួកគេកាន់តែមានប្រសិទ្ធភាព។

ជាមួយ​គ្នានេះ ឯកឧត្តមក៏បានអំពាវនាវ​ដល់យុវជន​កម្ពុជា ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ បន្ត​ចូលសិក្សា​ជំនាញបច្ចេកទេស​វិជ្ជាជីវៈ សម្រាប់អ្នកដែលមិន​ទាន់​មានជំនាញ ឬអ្នកដែលចង់ដូរជំនាញ ចង់ផ្លាស់ប្តូរបទពិសោធន៍ សូមទៅសិក្សា​នៅមជ្ឈមណ្ឌល ឬក៏សាលា​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំង​ប្រទេស​ដោយ​មិនគិតថ្លៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *