សាលាក្តីខ្មែរក្រហមដំណើរការមជ្ឈមណ្ឌលធនធានផ្តល់ព័ត៌មានទៅកាន់អ្នកសិក្សាស្រាវជ្រាវ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ( អ.វ.ត.ក.) បានបញ្ចប់នីតិវិធីកាត់ក្តីលើសំណុំរឿងសំខាន់ៗរបស់ខ្លួននៅចុងឆ្នាំ២០២២ ។ ដំណើរការសាលាក្តីខ្មែរក្រហមបានប្រព្រឹត្តទៅអស់រយៈពេលជាង ១៦ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៦ និង ចំណាយថវិកាអស់ប្រមាណ ៣៣៧ លានដុល្លារ ។ ថ្វីត្បិតដំណើរការកាត់សេចក្តីរបស់សាលាក្តីខ្មែរក្រហមបានបញ្ចប់ក៏ពិតមែន ប៉ុន្តែមានកិច្ចការសេសសល់ជាច្រើនដែលសាលាក្តី ខ្មែរក្រហមកំពុងធ្វើបន្ត ។ ការងារសេសសល់របស់សាលាក្តីខ្មែរក្រហមរយៈពេលបីឆ្នាំ គឺជាកិច្ចការផ្សព្វផ្សាយព័ត៌មាន និងរៀបចំមជ្ឈមណ្ឌលធនធានព័ត៌មានសម្រាប់សាធារណជន ។

មជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានទីតាំងនៅក្នុងបរិវេណការិយាល័យថ្មីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អគារលេខ៤០ មហាវិធីសហព័ន្ធរុស្សី (ផ្លូវ១១០) សង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលនៅជាប់ទីស្តីការគណៈរដ្ឋមន្ត្រី ។ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានសម្ពោធដំណើរការជាផ្លូវការនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ។

ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. មានប្រសាសន៍បញ្ជាក់ថា ៖ “មជ្ឈមណ្ឌលធនធាននេះ គឺជាចំណុចស្នូលនៃកេរដំណែលឯកសាររបស់សាលាក្តីខ្មែរក្រហម និងជាមជ្ឈមណ្ឌលសម្រាប់សាធារណជន ប្រើប្រាស់ដើម្បីសិក្សាស្រាវជ្រាវ ស្វែងរកព័ត៌មាននានាបន្ទាប់ពីការបញ្ចប់ដំណើរការនីតិវិធីតុលាការ ។ ឯកសារដែលមាននៅទីនេះផ្តោតសំខាន់លើដំណើរការនីតិវិធីរបស់តុលាការខ្មែរក្រហមតែប៉ុណ្ណោះ” ។

ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលធនធាននេះ មានសមាសភាគសំខាន់ៗ ចំនួន៦ រួមមាន (ទី១) បណ្ណាល័យនិងកន្លែងស្រាវជ្រាវ (ទី២) គេហទំព័រថ្មីដែលកំពុងកែលម្អនិងធ្វើបច្ចុប្បន្នភាពប្រកបដោយភាពច្នៃប្រឌិត (ទី៣) និហិតដ្ឋានបណ្ណសារ (ទី៤) បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលា និងតុលាការនិម្មិត (ទី៥) បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍ និង (ទី៦) ឧទ្យានសម្រាប់ការចងចាំ ។

ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានឱ្យដឹងទៀតថា មិនគិតថ្លៃឡើយសម្រាប់ការប្រើប្រាស់សេវាកម្មទាំងអស់ក្នុងបណ្ណាល័យមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ សាធារណជនអាចអានសៀវភៅ ទស្សនាវីដេអូ ស្តាប់សំឡេង ស្វែងរកឯកសារ និងថតចម្លងឯកសារប្រភេទណាមួយតាមរយៈការស្នើសុំទៅបណ្ណារក្ស ។ ឯកសារទាំងនេះ ជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវ និងយល់ដឹងបន្ថែមអំពីដំណើរការនីតិវិធីសំណុំរឿងនីមួយៗ របស់តុលាការខ្មែរក្រហម ។ ឯកសារទាំងអស់មានបែងចែក និងរៀបចំទៅតាមចំណាត់ថ្នាក់ ស្របតាមលក្ខខណ្ឌកំណត់របស់អ្នកជំនាញ ។

“គោលដៅធំបំផុតរបស់មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺចង់ឱ្យប្រជាជនកម្ពុជា ពិសេសយុវជន ត្រូវស្វែងយល់ និងដឹងឱ្យកាន់តែច្បាស់ពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងបញ្ជៀសមិនឱ្យមានប្រវត្តិសាស្ត្រច្រំដែលបែបនេះកើតឡើងនៅក្នុងរូបភាពណាមួយឡើយ” ។ នេះបើតាមការឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បានបន្តផ្តល់ការគាំទ្រដល់អ.វ.ត.ក. ជាពិសេសការផ្សព្វផ្សាយព័ត៌មានអំពីបណ្ណាសារនៃសំណុំរឿង និងដំណើរការជំនុំជម្រះក្តីរបស់អ.វ.ត.ក. ឱ្យបានទូលំទូលាយដល់សាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវជាតិអន្តរជាតិតាមរយៈការបង្កើតមជ្ឈមណ្ឌលធនធាន ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) គឺជាតុលាការពិសេសមួយរបស់កម្ពុជា ដែលទទួលបានការគាំទ្រពីមជ្ឈដ្ឋានអន្ដរជាតិ តាមរយៈអង្គការសហប្រជាជាតិ (UNAKRT) តុលាការនេះត្រូវបានគេស្គាល់ថាជាតុលាការខ្មែរក្រហម ឬអង្គជំនុំជម្រះកម្ពុជា ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបង្កើតឡើងក្នុងបំណងវិនិច្ឆ័យទោសមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលកើតឡើងក្នុងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។