វិធីសាស្រ្ត៤ ដើម្បីការពារខ្លួនពីអារម្មណ៍តានតឹង និង Burn Out នៅកន្លែងការងារ

ខណៈដែលកន្លែងការងារសម័យថ្មី តម្រូវឱ្យអ្នកធ្វើការមានភាពស្វាហាប់ ថាមពល និងគំនិតថ្មីៗ ធ្វើឱ្យបុគ្គលិកជំនាន់ Z (Gen Z) និងបុគ្គលិកវ័យកណ្ដាល មានសម្ពាធ និងបញ្ហាផ្លូវចិត្តកាន់តែច្រើន។ បើយោងតាមការសិក្សាមួយនៅឆ្នាំ២០២២ របស់សាកលវិទ្យាល័យ Harvard បានបង្ហាញថា បុគ្គលិកវ័យក្មេងជាច្រើនមានការពេញចិត្តចំពោះជីវិតខ្លួនឯងទាបជាងបុគ្គលិកស្ថិតក្នុងវ័យផ្សេងទៀត។ យ៉ាងណាមិញ WE Forum បានបង្ហាញវិធីសាស្ត្រសំខាន់ៗចំនួន ៤ ដែលអាចដោះស្រាយបញ្ហានេះបាន ៖

១. ទទួលស្គាល់ពីភាពមមារញឹកនៃជីវិត និងការងារ៖ គំនិតនៃការបង្កើតឱ្យមានតុល្យភាពការងារ និងជីវិតត្រូវបានបុគ្គលិកវ័យក្មេងជាច្រើនចង់បាន។ យ៉ាងណាមិញ ជារឿយៗបញ្ញាតិនេះពិតជាមិនងាយស្រួលអនុវត្តនៅក្នុងជីវិតជាក់ស្ដែងនោះទេ។ ហេតុនេះ ដើម្បីមានផ្លូវចិត្តល្អប្រសើរ បុគ្គលិកត្រូវបើកចិត្តទទួលយកការពិត ថាក្នុងជីវិតការងារគឺមិនអាចមាន តុល្យភាពរវាងការងារ និងជីវិត ស្របទៅតាមអ្វីដែលយើងចង់បាននោះទេ។ ទន្ទឹមនឹងនេះ បុគ្គលិកត្រូវមានសមត្ថភាពគ្រប់គ្រងការងារ និងពេលវេលា មានភាពបត់បែន គំនិតច្នៃប្រឌិត និងឯករាជ្យភាព។ ខណៈបច្ចុប្បន្ន ស្ថាប័នជាច្រើនក៏មានការស្រាវជ្រាវជាបន្តបន្ទាប់ ដើម្បីឈានដល់ការបង្កើតបរិយាកាសការងារអំណោយផលដល់បុគ្គលិក លើកកម្ពស់សុខុមាលភាព និងផលិតភាពការងារជាដើម។

២. សិល្បៈនៃការជ្រើសរើសមិត្តរួមការងារ ៖ សុភាសិតមួយឃ្លាបានលើកឡើងថា ចង់ដឹងថាខ្លួនឯងជាអ្នកណា អ្នកត្រូវសំឡឹងមើលបុគ្គលប្រាំនាក់ ដែលអ្នកបានចំណាយពេលជាមួយច្រើនបំផុត។ សុភាសិតនេះ ក៏អាចយកមកអនុវត្តនៅកន្លែងការងាររបស់អ្នកផងដែរ​​។ ការសេពគប់ និងជ្រើសរើសមិត្តរួមការងារបានត្រឹមត្រូវ នឹងធ្វើឱ្យអ្នកមានមិត្តថ្មីៗ និងអាចជួយបង្ហាត់បង្ហាញការងារអ្នកបានច្រើន។ បើទោះជាយើងម្នាក់ៗមិនអាចគ្រប់គ្រងបរិយាកាសការងាររបស់ខ្លួនបាន ប៉ុន្តែយើងអាចជ្រើសរើសបុគ្គល ដែលយើងអាចវិនិយោគពេលវេលា និងថាមពលជាមួយបាន ព្រោះបុគ្គលដែលអ្នកទាក់ទងអាចក្លាយជា មិត្តភក្តិ អ្នកណែនាំ និងអ្នកលើកទឹកចិត្តយើង។ ដូច្នេះ ពួកគេមានឥទ្ធិពលយ៉ាងខ្លាំងមកលើការគិត សុខុមាលភាព និងសុភមង្គលផ្លូវចិត្តរបស់យើង។

៣. ចំណាយពេលខ្លះលំហែ៖ ការចំណាយពេលខ្លះ ដើម្បីលំហែមិនត្រូវបានគេឱ្យតម្លៃ និងយកចិត្តទុកដាក់នៅក្នុងពិភពការងារដែលចាត់ទុកបុគ្គលិកមានផលិតការងារខ្ពស់ជាជើងឯក និងទទួលស្គាល់តែអ្នកដែលចូលចិត្តធ្វើការងារនោះទេ។ ខណៈការស្រាវជ្រាវមួយបង្ហាញថា មនុស្សវ័យកណ្ដាលត្រឹមតែ ២១ភាគរយប៉ុណ្ណោះ ដែលបានចំណាយពេល ១០ថ្ងៃក្នុងមួយឆ្នាំ ដើម្បីសម្រាក ឬវិស្សមកាល។ យ៉ាងណាមិញ ការចំណាយពេលច្រើន លើសលប់ ដើម្បីធ្វើការក៏មិនមែនជារូបភាពវិជ្ជមាននោះដែរ ព្រោះសកម្មភាពនេះអាចប៉ះពាល់ដល់ទិដ្ឋភាពជាច្រើន នៃជីវិតការងារ។ ទន្ទឹមនឹងនេះ ហានិភ័យដែលត្រូវប្រុងប្រយ័ត្នបំផុតនោះគឺ វិបត្តិ Burn Out ដែលធ្វើឱ្យបុគ្គលិក លែងមានទាំងកម្លាំងកាយ និងកម្លាំងចិត្តធ្វើការ។

ខណៈដែលកន្លែងការងារសម័យថ្មី តម្រូវឱ្យអ្នកធ្វើការ មានភាពស្វាហាប់ ថាមពល និងគំនិតថ្មីៗ ធ្វើឱ្យបុគ្គលិកមានសម្ពាធ និងបញ្ហាផ្លូវចិត្តកាន់តែច្រើន។

ផ្ទុយទៅវិញ នៅក្នុងការសិក្សាបានគូសបញ្ជាក់ថា បុគ្គលដែលបានចំណាយពេលខ្លះ ដើម្បីសម្រាកវិសមកាល គឺមានការពេញចិត្តចំពោះការងាររបស់ខ្លួន និងមានសុខភាពល្អ។ ដូច្នេះ ការចំណាយពេលខ្លះ ដើម្បីសម្រាកគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីពង្រឹងសុខភាពទូទៅ និងផលិតភាពការងារ។

៤. បើកចិត្តរៀនសូត្រចំណេះដឹងថ្មីៗ ៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើនបានគូសបញ្ជាក់ថា បុគ្គលដែលបើកចិត្តរៀនសូត្រចំណេះដឹងថ្មីៗ ជាបុគ្គលដែលមានភាពរីករាយច្រើន និងមានផលិតភាពការងារខ្ពស់។ យ៉ាងណាមិញ គំនិតនេះ គឺជាអាវុធមុខពីរ ព្រោះវាក៏អាចបណ្ដាលបង្កើនភាពតានតឹងដូចគ្នា។ ប៉ុន្តែប្រសិនបើយើងអនុវត្តដោយមានវិធីសាស្ត្រត្រឹមត្រូវ និងទស្សនវិស័យច្បាស់លាស់ សកម្មភាពនេះនឹងក្លាយជាកតាលីករជំរុញឱ្យមានការរីកចម្រើនសមត្ថភាព បង្កើនទំនុកចិត្ត និងធ្វើឱ្យជំនាញទំនាក់ទំនងកាន់តែប្រសើរឡើងផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...