ឯកឧត្តម សេរី ជំនះ​ ៖ កម្មវិធីយុវជន២១ ជំរុញយុវជនអភិវឌ្ឍសមត្ថភាព និងរួមចំណែកគាំទ្រធុរកិច្ចថ្មីនៅកម្ពុជា

ថ្លែងក្នុងពិធីបើកវគ្គប្រកួតជម្រុះយក ៣ក្រុម នៃកម្មវិធី “យុវជន២១ (Youth21)” ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” ឆ្នាំ២០២៣ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា កម្មវិធីយុវជន២១ ជំរុញយុវជនអភិវឌ្ឍសមត្ថភាពខ្លួន និងរួមចំណែកគាំទ្រធុរកិច្ចថ្មីនៅកម្ពុជា។

ឯកឧត្តម សេរី ជំនះ មានប្រសាសន៍ថា ធុរកិច្ចថ្មី សំដៅដល់ស្ថាប័ន ឬដំណើរការបង្កើត និងគ្រប់គ្រងធុរកិច្ច ដែលប្រើប្រាស់នវានុវត្ត ជាស្នូលនៃការបង្កើតអាជីវកម្មរបស់ខ្លួន ក្រោមលក្ខខណ្ឌច្បាស់លាស់ និងមានហានិភ័យ ប៉ុន្តែសក្កានុពលមានការរីកចម្រើនជឿនលឿន។ ឯកឧត្តមបន្តថា តាមរយៈការប្រកួតដំបូងរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺជាឱកាសសម្រាប់យុវជនក្នុងការបង្ហាញនូវភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការអាជីវកម្ម ដើម្បីបង្កើនចំណេះដឹងនៃធុរកិច្ចថ្មី ក៏ដូចជាចូលរួមបង្ហាញទស្សនៈវិស័យ ឬទស្សនៈរបស់ខ្លួនក្នុងនាមជាយុវជនកម្ពុជា។

រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីនេះ យុវជននឹងទទួលបានឱកាសបញ្ចេញនូវទស្សនៈរបស់ខ្លួនចំពោះដំណើរនៃបរិវដ្ដកម្មឌីជីថលនៅកម្ពុជា ដោយបេក្ខជនអាចរៀបចំផែនការអាជីវកម្ម ក្នុងនាមតំណាងជាក្រុមនិស្សិត ឬគ្រឹះស្ថានសិក្សា ក្នុងន័យឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈម និងឱកាសដែលប្រជាជនកម្ពុជាអាចទទួលបានពីការប្រើប្រាស់ថ្នាលឌីជីថល សេវាកម្ម ឬការទិញទំនិញតាមថ្នាលឌីជីថលជាដើម។

“ចក្ខុវិស័យនៃការរៀបចំកម្មវិធី គឺចង់ឃើញយុវជនកម្ពុជារបស់យើង រស់នៅតាមក្ដីសុបិន្ត គោលដៅ និងមហិចតារបស់ខ្លួន ដើម្បីឈានទៅដល់សក្កដានុពលពេញលេញ”

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម សេរី ជំនះ បន្ថែមថា វគ្គប្រកួតជម្រុះយក ៣ក្រុម នៃកម្មវិធី “យុវជន២១ មិនមែនជាការកាត់សេចក្ដីអំពីអនាគត របស់បេក្ខជននោះទេ ពីព្រោះការប្រកួតប្រជែងនេះគ្រាន់តែជាការសាកល្បងនូវសមត្ថភាពរបស់ប្អូនៗ និងក្រុមរបស់ប្អូនៗប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាមោទនភាពពិតប្រាកដ គឺបេក្ខជនទាំង១០ក្រុមសុទ្ធតែជាក្រុមល្អៗ ជាពន្លកយុវសហគ្រិន ជាពិសេសបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងភាពជាគំរូដល់យុវជនផ្សេងទៀតតាមរយៈការបង្ហាញនូវសមត្ថភាព ទេពកោសល្យ និងចំណេះដឹង។

កញ្ញា ពេជ្រ ស្រីពៅ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យអន្តរជាតិ និងជាសមាជិកក្រុមប្រកួតលើគម្រោង Eco Fly Cambodia បាននិយាយថា កម្មវិធីយុវជន២១ បានផ្ដល់ឱកាសដល់យុវជនដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតអាជីវកម្មនៅថ្ងៃអនាគត។ កញ្ញា ពេជ្រ ស្រីពៅ បន្តថា បើទោះជាការប្រកួតទទួលបានលទ្ធផលបែបណាក៏ដោយក៏ក្រុមរបស់ខ្លួនពេញចិត្តទទួលយក ព្រោះសមាជិកក្រុមបានបញ្ចេញអស់ពីសមត្ថភាពក្នុងការប្រកួត។

«កម្មវិធីយុវជន២១ ពិតជាល្អដែលជួយធ្វើឱ្យសិស្សនិស្សិតបានបញ្ចេញសមត្ថភាពដោយខ្លួនឯង ហើយខ្ញុំក៏ចង់ឱ្យកម្មវិធីនេះ នៅតែបន្តធ្វើនៅឆ្នាំក្រោយៗទៀត»

កញ្ញា ពេជ្រ ស្រីពៅ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យអន្តរជាតិ

កញ្ញា ចាន់ សំបូរប៉ូគីនីកា ជានិស្សិតនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាសមាជិកក្រុមនៃគម្រោងមន្ទីរពិសោធន៍បែបឌីជីថល បាននិយាយថា តាមរយៈការចូលរួមប្រកួតកម្មវិធីយុវជន២១នេះ រូបគេ និងសមាជិកក្រុមបានយល់ច្រើនទៅលើផ្នែកហិរញ្ញវត្ថុ ក្នុងការរៀបចំផែនការចំណាយដើម្បីដំណើរការអាជីវកម្ម។ ទន្ទឹមគ្នានេះ រាល់បេក្ខជនដែលជាប់ចូលរួមក្នុងការប្រកួតក៏ទទួលបានវគ្គបណ្ដុះបណ្ដាល និងបានស្គាល់បេក្ខជនដទៃទៀតផងដែរ។

គួរជម្រាបជូនថា វគ្គប្រកួតជម្រុះយក ៣ក្រុម នៃកម្មវិធី “យុវជន២១ (Youth21)” មានបេក្ខជនចូលរួមប្រកួតចំនួន១០ក្រុម រួមមាន ១. សាកលវិទ្យាល័យអន្តរជាតិ ២. សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ៣. សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ៤. សាកលវិទ្យាល័យអង្គ ៥. បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ៦. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៧. សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ៨. វិទ្យាស្ថានខេមអេដ ៩. សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ១០. សាកលវិទ្យាល័យវេស្ទើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...