តើអំពើហិង្សាក្នុងគ្រួសារជារឿងបុគ្គល ឬជាការចូលរួមដោះស្រាយពីភាគីពាក់ព័ន្ធ ?

ទម្រង់នៃអំពើហិង្សាលើស្ត្រីដែលកើតឡើងភាគច្រើននៅកម្ពុជា គឺជាអំពើហិង្សាក្នុងគ្រួសារ (អំពើហិង្សាពីដៃគូស្និទ្ធស្នាល) និងអំពើហិង្សាផ្លូវភេទ។ ទន្ទឹមគ្នានេះ ស្រ្តីមួយចំនួននៅប្រទេសកម្ពុជា នៅតែប្រឈមនឹងអំពើហិង្សាផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត និងសេដ្ឋកិច្ច ដែលអំពើហិង្សាទាំងនោះអាចកើតមានទាំងនៅក្នុងផ្ទះ នៅកន្លែងធ្វើការ និងក្នុងសហគមន៍ ហើយគ្រប់កម្រិតវប្បធម៌ទម្រង់នៃអំពើហិង្សាទាំងនេះអាចកើតឡើងចំពោះស្ត្រីដោយមិនគិតអំពីកម្រិតនៃប្រាក់ចំណូល និងចំណេះដឹងឡើយ។

តើអ្វីជាអំពើហិង្សាគ្រួសារ?

អំពើហិង្សាក្នុងគ្រួសារ សំដៅដល់អំពើហិង្សាដែលកើតមានទៅលើប្ដី ឬប្រពន្ធ កូនក្នុងបន្ទុក និងជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។ អំពើហិង្សាលើស្ត្រី គឺជាសកម្មភាពមួយនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលធ្វើឱ្យ ឬអាចធ្វើឱ្យមានគ្រោះថ្នាក់ រងទុក្ខលើរាងកាយ ផ្លូវភេទ ឬផ្លូវចិត្តចំពោះស្ត្រី ដែលសកម្មភាពទាំងនោះរួមមាន ការគំរាមកំហែង ការបង្ខិតបង្ខំ ឬការដកហូតសិទ្ធិសេរីភាព ហើយអាចកើតមាននៅទីសាធារណៈ ឬនៅក្នុងជីវិតឯកជន។ ក្នុងនោះ បុព្វហេតុចម្បង នៃអំពើហិង្សាលើស្ត្រីត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោកថាបណ្តាលមកពីមានវិសមភាពយេនឌ័រ និងការរើសអើង។

បច្ចុប្បន្ននេះ ការយល់ដឹងរបស់សង្គមកាន់តែមានការរីកចម្រើនឡើង ហើយទទួលស្គាល់ថា ក្រុមស្រ្តីដែលប្រឈមនឹងការរើសអើង និងកត្ដាវិសមភាពបានធ្វើឱ្យពួកគេកាន់តែមានភាពងាយរងគ្រោះនឹងអំពើហិង្សា។ លើសពីនេះ បទដ្ឋានសង្គម ការប្រមាថមាក់ងាយ និងការរើសអើងធ្វើឱ្យក្រុមងាយរងគ្រោះទាំងនេះអាចកាន់តែមានហានិភ័យនៃអំពើហិង្សា និងបញ្ហាប្រឈមនានាក្នុងការទទួលបានកិច្ចការពារ និងសេវាផ្សេងៗ។

អំពើហិង្សាលើស្ត្រីដែលកើតមានជាញឹកញាប់នោះ គឺអំពើហិង្សាក្នុងគ្រួសារអំពើហិង្ សាពីដៃគូស្និទ្ធស្នាល ហើយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការដោះស្រាយ។ ក្នុងនោះ ការសិក្សាបានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម ៥នាក់ដែលមានអាយុពី១៥-៤៩ឆ្នាំ បានរាយការណ៍ថា ធ្លាប់រងគ្រោះដោយអំពើហិង្សាលើរាងកាយយ៉ាងហោចណាស់ម្តងចាប់តាំងពីគាត់មានអាយុ១៥ឆ្នាំ ហើយ ៩%បានទទួលរងអំពើហិង្សាលើរាងកាយក្នុងរយៈពេល១២ខែចុងក្រោយមុនការធ្វើអង្កេត។ ចំណែក ស្ត្រីធ្លាប់រៀបការដែលមានអាយុពី១៥-៤៩ឆ្នាំចំនួន១៨% បានរាយការណ៍ថា ធ្លាប់ទទួលរងគ្រោះដោយអំពើហិង្សាលើរាងកាយ ឬផ្លូវភេទពីប្ដី ។ ម៉្យាងវិញទៀត ក្នុងចំណោមស្រ្តីរងគ្រោះ ៥នាក់ មានស្ត្រីប្រហែល ២នាក់បានសុំជំនួយដើម្បីបញ្ឈប់អំពើហិង្សាដែលពួកគេបានរងគ្រោះ ប៉ុន្តែមានតែ ២៤% ប៉ុណ្ណោះដែលបានស្វែងរកជំនួយពីសេវាផ្លូវការ។

នៅក្នុងរបាយការណ៍ស្តីពីគ្រោះមហន្តរាយថ្នាក់ជាតិជាសាកលយល់ស្របជាទូទៅថា នៅពេលគ្រោះមហន្តរាយកើតឡើង ស្រ្តីមានកម្រិតប្រឈមខ្ពស់នឹងអំពើហិង្សាផ្លូវភេទ ការកេងប្រវ័ញ្ច ការរំលោភបំពាន អំពើជួញដូរមនុស្ស និងអំពើហឹង្សាក្នុងគ្រួសារ។ ក្នុងនោះ ស្ត្រីដែលធ្លាប់ទទួលរងគ្រោះ ដោយអំពើហិង្សា មានភាពប្រឈមនឹងអំពើហិង្សាកាន់តែខ្លាំងជាងមុននៅពេលដែលមានគ្រោះមហន្តរាយកើតឡើងដោយហេតុថា ពួកគេត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធជំនួយនិងប្រព័ន្ធការពារ។ ដូច្នេះ ស្ត្រីមួយចំនួនមានតម្រូវការជាក់លាក់ដែលតម្រូវឱ្យដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយតបផ្សេងគ្នានិងកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ទប់ស្កាត់ ជាពិសេស។

ដោយឡែក ការសិក្សាអំពីស្ថានភាពនៃអំពើហិង្សាលើស្រី្តនៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា ស្រី្តមួយចំនួននៅតែប្រឈមនឹងអំពើហិង្សានៅឡើយ។ ប្រភេទនៃអំពើហិង្សាបានកើតមានជាយូរមកហើយនៅក្នុងសង្គមកម្ពុជា រួមមាន អំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្នែកជីវភាពសេដ្ឋកិច្ច ហើយជាងនេះទៀត បញ្ហាប្រឈមថ្មីដែលកំពុងកើតឡើង គឺអំពើហិង្សាលើស្រ្តីដែលស្ថិតក្នុងក្រុមងាយរងគ្រោះ។

តើអំពើហិង្សាក្នុងគ្រួសារជារឿងបុគ្គល ឬជាការចូលរួមដោះស្រាយពីភាគីពាក់ព័ន្ធ?

អំពើហិង្សាក្នុងគ្រួសារនៅតែបន្តមាននៅក្នុងសង្គម ដោយសារបញ្ហានេះត្រូវបានគេចាត់ថា ជាបញ្ហាផ្ទាល់ខ្លួនជាជាងដែលសាធារណៈជនត្រូវខ្វល់ខ្វាយ ។ ស្ថិតក្នុងបរិបទនៃទំនាក់ទំនងតាមឋានានុក្រមរវាងប្ដីប្រពន្ធ ដែលមានការកំណត់ទៅលើការប្រព្រឹត្តមួយចំនួនដែលអាចទទួលយកបាន ទើបមិនបានចាត់ទុកអំពើហិង្សាក្នុងគ្រួសារ ជាអំពើឧក្រិដ្ឋបង្កឡើងដោយប្ដីទៅលើភរិយារងគ្រោះនោះទេ គេចាត់ទុកថា អំពើហិង្សាជាលទ្ធផលនៃជម្លោះរវាងភាគីទាំងពីរទៅវិញ ។

ជាមួយគ្នានេះ គេកម្រនឹងថ្កោលទោសប្តីតែម្នាក់ឯងអំពីអំពើហិង្សាណាស់ ហើយក៏មិនសូវត្រូវបានឃាត់ខ្លួន និងដាក់ឃុំឃាំងនោះដែរ។ ដោយគ្មានការទិទៀន ឬរិះគន់ពីសង្គម ទើបធ្វើឱ្យប្ដីជាច្រើនបានប្រព្រឹត្តអំពើហិង្សាដោយមិនមានទោសពៃរ៍សោះ។ អន្តរាគមន៍ដែលជោគជ័យទៅបានទាមទារការឆ្លើយតបពីច្រើនលំដាប់ថ្នាក់ ជំនួយដោយផ្ទាល់ចំពោះស្រ្តីរងអំពើហិង្សាមានសារសំខាន់ដូចគ្នាទៅនឹងការបង្កើតបណ្តាញសហគមន៍ដែលមានសមាសភាពពីអាជ្ញាធរមូលដ្ឋាន និងប៉ូលីស ការចូលរួមរបស់បុរសក្នុងកម្មវិធីអប់រំក៏មានសារៈសំខាន់ដែរ ហើយជានិច្ចកាល បញ្ហានេះត្រូវបានគេមើលរំលង ។

ការចោទសួរដេញដោល និងដោះស្រាយចំពោះឥរិយាបថជាច្រើនដែលកំពុងតែកើតមានប្រកបដោយប្រសិទ្ធិភាពទៅបានតម្រូវឱ្យមានការគិតគូរយកចិត្តទុកដាក់ទៅលើផ្នែកវប្បធម៌ និងទម្លាប់ក្នុងសង្គមផងដែរ។ ដូច្នេះយុទ្ធសាស្ត្រមួយដែលយកសិទ្ធិជាគោល អាចធ្វើការកំណត់ព្រំដែនដែលធានាឱ្យមានការប្រព្រឹត្តក្នុងកំរិតណាមួយដែលអាចទទួលយកបាន ការបំផុសចលនាសហគមន៍ដើម្បីប្រឆាំងទៅនិងអំពើហិង្សា ជាការធ្វើឱ្យឈប់មានការអត់ឱនជាបណ្តើរចំពោះការប្រព្រឹត្តហិង្សា និងជំរុញឱ្យប្ដីមានការទទួលខុសត្រូវខ្ពស់លើការប្រព្រឹត្តរបស់ខ្លួន ។

ចង់បញ្ចប់អំពើហិង្សាផ្ដើមចេញពីអ្នក

ទោះជាយ៉ាងនេះក្ដី ការតស៊ូមតិ ដើម្បីឱ្យមានការអនុម័ត និងអនុវត្តន៍ច្បាប់អំពើហិង្សាក្នុងគ្រួសារ នឹងក្លាយជាមូលដ្ឋានគ្រឹះរឹងមាំសំរាប់ជួយស្រ្តីរងគ្រោះ និងមានការឃាត់ខ្លួនចំពោះអ្នកប្រព្រឹត្តល្មើសដែរ។ ការទទួលស្គាល់នូវអំពើហិង្សាក្នុងគ្រួសារថាជាបញ្ហាអភិវឌ្ឍន៍ដ៏សំខាន់មួយ គឺជាការលាតត្រដាងឱ្យឃើញនូវភាពជាក់ស្តែងទូលំទូលាយទៅលើការគាបសង្កត់ដែលមាននៅក្នុងសង្គម ហើយក៏ជាការអំពាវនាវឱ្យមានអន្តរាគមន៍ពីរាជរដ្ឋាភិបាល និងសហគមន៍អង្គការមិនមែនរដ្ឋាភិបាល ជាពិសេសនៅក្នុងតំបន់ដែលមានបញ្ហានេះកើតឡើងច្រើន។

ជាក់ស្ដែង នៅក្នុងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី២០១៩-២០២៣ បានកំណត់អាទិភាពសំខាន់ៗ ដើម្បីបង្ការ ទប់ស្កាត់ស្របតាមស្ថានភាពនៃទម្រង់អំពើហិង្សានីមួយៗ និងផ្អែកលើបទប្បញ្ញត្តិដែលមាននាពេលបច្ចុប្បន្ន។ ក្នុងនោះ បញ្ហាសំខាន់ៗចំនួន ៤ដែលត្រូវបានកំណត់ជាបញ្ហាអាទិភាព រួមមាន ១. អំពើហិង្សាក្នុងគ្រួសារ ២. អំពើហិង្សាពីដៃគូស្និទ្ធស្នាល ៣. ការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ ៤. អំពើហិង្សាលើស្រ្តីដែលកើតមានក្នុងក្រុមស្រ្តីងាយរងគ្រោះ។

ជាមួយគ្នានេះ ដើម្បីកាត់បន្ថយអំពើហិង្សាលើស្រ្តីរួមទាំងក្រុមដែលមានហានិភ័យខ្ពស់តាមរយៈការបង្កើនកិច្ចអន្តរាគមន៍បង្ការ ទប់ស្កាត់ ការបង្កើនការឆ្លើយតប ការបង្កើនការទទួលបានសេវាប្រកបដោយគុណភាព និងការសម្របសម្រួលពហុវិស័យនិងកិច្ចសហការ។ យុទ្ធសាស្ត្រសំខាន់ៗចំនួន៤ ត្រូវបានកំណត់ថា ជាយុទ្ធសាស្ត្រចម្បងដែលត្រូវផ្តោតការយកចិត្តទុកដាក់រួមមាន៖

យុទ្ធសាស្ត្រទី១. ការបង្ការ ទប់ស្កាត់

ក. ពង្រឹងការសម្របសម្រួលនិងកិច្ចសហការឱ្យមានភាពប្រសើរឡើងនៅគ្រប់កម្រិតរវាងក្រសួង ស្ថាប័នដៃគូអភិវឌ្ឍ អ្នកផ្តល់សេវា សង្គមស៊ីវិល វិស័យឯកជន ក្នុងកិច្ចអន្តរាគមន៍បង្គារ ទប់ស្កាត់។

ខ. អភិវឌ្ឍចំណេះដឹងនិងជំនាញដល់មនុស្សវ័យជំទង់និងយុវជនក្នុងការលើកកម្ពស់និងកសាងនូវទំនាក់ទំនងប្រកបដោយសមធម៌យេនឌ័រនិងអហិង្សា ដើម្បីផ្លាស់ប្តូរឥរិយាបថ អាកប្បកិរិយា និងការអនុវត្តដោយគោរពសិទ្ធិមនុស្ស។

គ. បង្កើនចំណេះដឹង ការយល់ដឹង និងជំនាញទាក់ទងនឹងការចិញ្ចឹមកូនបែបវិជ្ជមាន នៅក្នុងចំណោមឪពុកម្តាយ ដើម្បីកសាងគ្រួសារនិងបរិយាកាសប្រកបដោយសុវត្ថិភាព សមធម៌យេនឌ័រ និងអហិង្សា។

ឃ. លើកកម្ពស់បរិយាកាសកន្លែងធ្វើការ និងសហគមន៍ឱ្យមានសុវត្ថិភាព គ្មានការបៀតបៀនគ្រប់រូបភាពលើកកម្ពស់ផ្នត់គំនិតសង្គម រូបភាព និងសារអប់រំ ប្រកបដោយសមធម៌យេនឌ័រ ភាពអហិង្សា ព្រមទាំងសមត្ថភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការយកចិត្តទុកដាក់លើការទប់ស្កាត់អំពើហិង្សាលើស្រ្តី។

ង.បង្កើនការលើកកម្ពស់សមភាពយេនឌ័បទដ្ឋានសង្គមបែបអហិង្សាសារអប់រំនិងសមត្ថភាពរបស់ប្រព័ន្ធផ្សព្វផ្សាយរួមទាំងបណ្តាញផ្សព្វផ្សាយសង្គមក្នុងការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តី។

យុទ្ធសាស្ត្រទី២. កិច្ចការពារផ្លូវច្បាប់និងសេវាពហុវិស័យ

ក. បង្កើនការសម្របសម្រួលនិងទំនាក់ទំនងរវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិល។

ខ. បង្កើនការឆ្លើយតបជាប្រព័ន្ធលើករណីអំពើហិង្សាលើស្ត្រសម្រាប់ប្រព័ន្ធសុខាភិបាល។

គ. បង្កើនលទ្ធភាពសម្រាប់ស្ត្រីគ្រប់រូបដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងការទទួលបានយុត្តិធម៌។

ឃ. បង្កើនលទ្ធភាពសម្រាប់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ដើម្បីឱ្យគេទទួលបានសេវាសង្គមដែលមានការសម្របសម្រួលប្រកបដោយគុណភាពនិងទាន់ពេលវេលា។

យុទ្ធសាស្ត្រទី៣. ការបង្កើតនិងការអនុវត្តច្បាប់និងគោលនយោបាយ

ក.ក្របខ័ណ្ឌគតិយុត្តនៅកម្ពុជាក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាលើស្ត្រី ត្រូវបានពង្រឹង។

ខ. ក្របខ័ណ្ឌគោលនយោបាយដែលត្រូវបានកែលម្អនិងសម្របសម្រួលបានយ៉ាងល្អ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សាលើស្ត្រីប្រកបដោយប្រសិទ្ធភាព។

យុទ្ធសាស្ត្រទី៤. ការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ

ការបង្កើតក្របខ័ណ្ឌពិនិត្យតាមដាននិងការវាយតម្លៃ និងប្រព័ន្ធប្រមូលនិងតាមដានទិន្នន័យគ្រប់ជ្រុងជ្រោយសម្រាប់អនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីដែលបញ្ចូលទិន្នន័យទទួលបានពីការសិក្សាស្តីពីអត្រាប្រេវ៉ាឡង់នៃអំពើហិង្សាលើស្ត្រីនិងការស្រាវជ្រាវផ្សេងៗ។

ជាមួយគ្នានេះ នៅក្នុងច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ជំពូកទី៤ ស្ដីពីវិធានការទប់ស្កាត់ និងការពារជនរងគ្រោះ មានត្រាទី១៣ បង្ហាញថា  ដើម្បីទប់ស្កាត់អំពើហិង្សាដែលកំពុងតែកើត ឬ ជឿជាក់ថានឹងកើតឡើង អាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់ដោយ៖

  • ឃាត់ទុកអាវុធ ឬ វត្ថុជាក់ស្ដែងដែលជនមុខសញ្ញាបាន ឬ អាចប្រើប្រាស់
  • បង្វែរយកចេញជនមុខសញ្ញាពីកន្លែងកើតហេតុ ឬ បង្វែរជនរងគ្រោះបើមានការស្នើសុំពីជនរងគ្រោះ ។ ក្នុងករណីពិសេស ជនរងគ្រោះអាចបង្វែរចេញបានដោយគ្មានការស្នើសុំ ប្រសិនបើមានហេតុផលចាំបាច់ត្រូវធ្វើ ។
  • ផ្តល់ឱ្យជនរងគ្រោះនូវជំនួយសមស្របតាមកាលៈទេសៈ ជាពិសេសផ្តល់កន្លែងជម្រកបណ្តោះអាសន្នដែលអាចធានាសុវត្ថិភាព និងផ្តល់នូវជំនួយសុខាភិបាលជាបន្ទាន់
  • ពន្យល់ អប់រំ និងសម្រុះសម្រួលតូភាគីទាំងសងខាងឱ្យបញ្ឈប់អំពើហិង្សានិងណែនជនរងគ្រោះអំពីសិទ្ធិរបស់ខ្លួនសម្រាប់ទប់ស្កាត់អំពើហឹង្សាដែលមានចែងនៅក្នុងមាត្រា ២០ និងមាត្រា ២៦ នៃច្បាប់នេះ ។

ជនមុខសញ្ញាក្នុងច្បាប់នេះ គឺសំដៅដល់អ្នកដែលបានប្រព្រឹត្ត កំពុងប្រព្រឹត្ត និងត្រៀមប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ។

ជារួមមក ការចង់បញ្ចប់អំពើហិង្សាលើស្រ្តី ឬក្មេងស្រី គឺចាំបាច់ត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា និងគ្រប់ភាគីពាក់ព័ន្ធដោយមិនដាក់បន្ទុកតែលើក្រសួងណាមួយឡើយ។ ទន្ទឹមគ្នានេះ ក្រសួងកិច្ចការនារី ក៏បានផ្ដល់លេខទូរស័ព្ទ HelpLine ចំនួនពីរខ្សែដើម្បីងាយស្រួលដល់ស្រ្តីដែលត្រូវការជំនួយអន្តរាគមន៍គឺ ០៩៣ ៧៧ ៩០០ និង០៨៥ ៧៧៧ ៩០០៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី