ឧកញ៉ា ប៉ិច បូឡែន ៖ នៅពេល​យុវជន​មានចំណេះដឹងហិរញ្ញវត្ថុ និង​គំនិត​សហគ្រិនភាព នឹងជួយ​បង្កើន​គុណតម្លៃ​ដល់សេដ្ឋកិច្ចជាតិ

« យើងចង់ឃើញយុវជន​របស់យើងមាន​ចំណេះដឹងហិរញ្ញវត្ថុ និង​សហគ្រិនភាព​ក្រោយ​បញ្ចប់ថ្នាក់វិទ្យាល័យ… នៅពេលគាត់មានគំនិតសហគ្រិនភាពក្នុងការកែច្នៃ ក្នុង​ការ​ធ្វើអ្វីមយយ​ដើម្បីអភិវឌ្ឍ នោះជាការបង្កើនគុណតម្លៃសេដ្ឋកិច្ច​របស់យើង», នេះជាប្រសាសន៍​លើក​ឡើងរបស់​លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងពិធីបើកសន្និបាតពាក់កណ្តាលឆ្នាំ និង​សិក្ខាសាលាអប់រំ របស់សហព័ន្ធសេវាអប់រំ​នៅ​កម្ពុជា កាលពីពេលថ្មីៗនេះ។

លោកឧកញ៉ា ប៉ិច បូឡែន លើក​ឡើងថា បច្ចុប្បន្នជា​ការ​កត់សម្គាល់ យុវជន​យើង​​មាន​បញ្ហា​ប្រឈម​ខាងហិរញ្ញវត្ថុ ដោយ​មិន​ទាន់ចេះ​ក្នុង​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​លុយកាក់​បាន​ល្អ​នៅ​ឡើយ ។ ដូច្នេះ ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ​ និងសហគ្រិនភាពទៅ​ដល់យុវជន គឺជា​រឿងដែលចាំបាច់បំផុត។

ប្រទេសណាក៏ដោយ មិន​អាច​រីកចម្រើន​ដោយ​មិន​មានឆ្លងកាត់គុណភាពអប់រំ​ដ៏​ល្អមួយ​ទេ… សិស្សវិទ្យាល័យយើងពេលប្រឡងបាក់ឌុបជាប់ជារឿងមួយ​ហើយ ប៉ុន្តែទន្ទឹមគ្នាជាមួយ​លទ្ធផលរបស់គាត់ យើងចង់ឃើញគាត់មានចំណេះដឹងហិរញ្ញវត្ថុ និង​សហគ្រិនភាពមួយ…

លោកឧកញ៉ា ប៉ិច បូឡែន

តាមប្រសាសន៍​របស់លោកឧកញ៉ា ប៉ិច បូឡែន អ្នកធ្វើការងារក្នុងវិស័យអប់រំដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ ជាពិសេសបាននិងកំពុងចូលរួមបង្កើតប្រព័ន្ធ និងបង្កើនគុណភាពអប់រំមួយ ដើម្បីធានា និងផ្តល់ឱកាសដល់យុវជនអាចមានការងារសមរម្យមួយ ឬអាចចេញប្រកបមុខរបរអាជីវកម្មទទួលបានជោគជ័យរួមនឹងប្រាក់ចំណូលខ្ពស់។ ដូចនេះ ការបង្កើនប្រាក់ចំណូលដែលបានមកពី អាជីពការងារ អាជីវកម្ម និងសហគ្រិនភាពនេះហើយ ដែលជាលទ្ធផលនៃការអប់រំបាញ់ឆ្ពោះទៅរកការរីកចម្រើនសេដ្ឋកិច្ច ដើម្បីជំរុញប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សូមបញ្ជាក់ថា ចំណេះដឹងហិរញ្ញវត្ថុវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ឬក៏​អាចនិយាយ​បានថា គឺជាបំណិនជីវិត​ដែលមនុស្ស​ម្នាក់ៗ​ត្រូវ​យកមក​ប្រើប្រាស់ រៀបចំចាត់ចែងធនធានលុយកាក់ ទ្រព្យសម្បត្តិដែលមានឱ្យមានប្រសិទ្ធភាពនិងធ្វើឱ្យជីវិតរបស់នៅប្រចាំថ្ងៃកាន់តែប្រសើរ ។ បើតាមអ្នកជំនាញ ប្រសិន​បើយុវជន​មិន​មានចំណេះដឹងហិរញ្ញវត្ថុ នោះការចាយវាយរបស់ពួកគេ​នឹង​មិន​មានគោលដៅ ដែលនាំឱ្យ​ជួប​នូវ​វិបត្តិ ឬអាចធ្លាក់ចូលទៅ​ក្នុងបំណុល តែប្រសិនបើ​យុវជន​យើងមានចំណេះដឹងហិរញ្ញវត្ថុ គឺបានន័យថា ពួកគេ​អាច​ជួយ​ខ្លួនឯង ជួយគ្រួសារ ហើយ​អាចជួយ​សេដ្ឋកិច្ចប្រទេស​ជាតិឱ្យ​មានភាពរីកចម្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។