ការបណ្តុះកុមារ និង​យុវជន ពីចំណេះដឹងហិរញ្ញវត្ថុ ជួយ​ពួកគេ​កាត់បន្ថយគំនិតសម្ភារៈនិយម និងបណ្តុះផ្នត់គំនិតសហគ្រិនភាព

ចំណេះដឹងហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឬអាចនិយាយបានថា ចំណេះដឹងមួយនេះ គឺជាបំណិនជីវិតដែលមនុស្សម្នាក់ៗត្រូវយកមកប្រើប្រាស់ ក្នុងការចាត់ចែង គ្រប់គ្រងធនធានលុយកាក់ ទ្រព្យសម្បត្តិឱ្យមានប្រសិទ្ធិភាព និងធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ។

លោក ទុំ តុលា នាយកសិក្សាធិការផ្នែកបំណិនជីវិត និង Leader in Me នៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រប មានប្រសាសន៍ថា ជាទូទៅនៅពេលដែលកុមារ ឬក៏យុវជនមិនទាន់មានចំណេះដឹងហិរញ្ញវត្ថុ មិនទាន់មានទម្លាប់ក្នុងការប្រើប្រាស់លុយដ៏ត្រឹមត្រូវ ពួកគេងាយស្រួលក្នុងការធ្លាក់ចូលទៅក្នុងបំណុលអាក្រក់ ចូលចិត្តសម្ភារៈនិយម ហើយចំណាយលុយដោយគ្មានគោលដៅ ដែលវាជាហានិភ័យមួយសម្រាប់យុវជន ។

តាមប្រសាសន៍បញ្ជាក់របស់​លោក ទុំ តុលា បើក្រឡេកមើលទៅលើការសិក្សានៅពេលបច្ចុប្បន្ន យុវជនបានចំណាយរយៈពេល១២ឆ្នាំនៅក្នុងការសិក្សាពីកម្រិតបឋមសិក្សា រហូតដល់កម្រិតវិទ្យាល័យ ហើយអាចចំណាយរយៈពេល៤ឆ្នាំទៀតនៅកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ និងអាចបន្ត ២ ទៅ៣ឆ្នាំថែមទៀត នៅថ្នាក់អនុបណ្ឌិត ឬបន្តទៅកាន់ថ្នាក់បណ្ឌិត នៅក្នុងគោលបំណងប្រកបអាជីវកម្មខ្លួនឯង ឬទៅធ្វើការងារតាមជំនាញដែលខ្លួនប្រាថ្នា, តែជាចំណុចរួម យុវជនចង់មានសេរីភាពហិរញ្ញវត្ថុ ដូច្នេះប្រសិនបើពួកគេ​មិនមានចំណេះដឹងហិរញ្ញវត្ថុទេនោះ គឺពួកគេមិនអាចមានសេរីភាពហិរញ្ញវត្ថុបានឡើយ ។

បើតាមលោក ទុំ តុលា នៅក្នុងការគ្រប់គ្រងចាយវាយទៅលើហិរញ្ញវត្ថុ គឺមាន ៣ចំណុចសំខាន់ ទី១ បុគ្គលម្នាក់ៗត្រូវមានចំណេះដឹងហិរញ្ញវត្ថុ ដោយមានន័យថា យុវជនត្រូវដឹងថា តើរបស់ណាជារបស់តម្រូវការ ? តើរបស់ណាដែលជារបស់ចង់បាន? ហើយអ្វីជាទ្រព្យសម្បត្តិ និងអ្វីទៅជាទ្រព្យបំណុល ? ក្នុងនោះយុវជនក៏ត្រូវដឹងដែរថា តើការគ្រប់គ្រងចំណាយដោយរបៀបម៉េច ? ឬអាចនិយាយថា តើនៅពេលដែលគាត់មានលុយហើយ តើត្រូវចំណាយមុន ឬក៏សន្សំមុន ? ទី២ ត្រូវមានទម្លាប់ក្នុងការប្រើប្រាស់លុយដោយត្រឹមត្រូវ និងទី៣ គឺគ្រប់គ្រងសម្ពាធសម្ភារៈនិយម ។ លោក ទុំ តុលា មានប្រសាសន៍ថា សម្ពាធសម្ភារៈនិយម មិនមែនមានសម្រាប់តែកុមារ ឬយុវជននោះទេ សូម្បីតែមនុស្សចាស់ក៏មានបញ្ហានេះដែរ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាមិនទទួលបានចំណេះដឹងដ៏ត្រឹមត្រូវ នោះនឹងធ្លាក់ចូលទៅក្នុងបំណុល ដែលនឹងមានបញ្ហានៅក្នុងផ្នែកហិរញ្ញវត្ថុ។

តើវ័យណាទើបអាចរៀនពីចំណេះដឹងហិរញ្ញវត្ថុបាន ?

នាយកសិក្សាធិការផ្នែកបំណិនជីវិតនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ មានប្រសាសន៍ថា នៅពេល​ដែលយើងនិយាយពីចំណេះដឹងហិរញ្ញវត្ថុ យើង​ត្រូវ​គិតអំពីបំណិនជីវិត ហើយ​បំណិនជីវិតគឺជាអ្វីដែលយើង​ប្រើប្រាស់រាល់ថ្ងៃ ដូចនេះ ការបង្រៀនពីចំណេះដឹងហិរញ្ញវត្ថុ គឺយើងអាចបង្រៀន​ចាប់តាំងពីកុមារ​មាន​អាយុ​៦ឆ្នាំទៅ ពោល​គឺនៅពេល​ដែលគាត់ចេះចាយលុយ ដើម្បី​ឱ្យ​គាត់អាច​គ្រប់គ្រងលុយ​ដោយ​ខ្លួនឯង។ « បំណិនជីវិត គាត់ត្រូវការចាយលុយរាល់ថ្ងៃ ប្រសិនបើគាត់មិន​មានចំណេះដឹងហិរញ្ញវត្ថុទេ ការចាយ​វាយលុយ​របស់គាត់គឺមិនមានគោលដៅច្បាស់លាស់ទេ… អញ្ចឹង​ទាល់តែ​យើង​បង្រៀនគាត់ពីតូចឡើងមក ដើម្បីឱ្យក្លាយជាទម្លាប់ ហើយ​គាត់អាចប្រើប្រាស់លុយប្រកបដោយប្រសិទ្ធភាពបាន»

យ៉ាងណាក៏ដោយ បើតាម​លោក ទុំ តុលា ប្រសិនបើ កុមារ ឬ​យុវជន ​ទទួលបាន​ចំណេះ​ដឹងពីហិរញ្ញវត្ថុ ​អាច​ប្រើប្រាស់វាក្នុងជីវិតប្រចាំថ្ងៃបាន នោះនៅពេលពួកគេធំឡើង ពួកគេអាចដឹកនាំខ្លួនឯង ដឹកនាំគ្រួសារបាន ព្រោះថា ឪពុកម្តាយមិនអាចតាមជួយជ្រោមជ្រែងពួកគាត់បានរហូតនោះទេ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។