យុវជនទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីការងារសង្កេតការណ៍បោះឆ្នោត

បើយោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិ រៀបចំការ​បោះឆ្នោត នៅ​ក្នុងដំណើរ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នីតិកាលទី៧ ឆ្នាំ​២០២៣ មានអ្នក​សង្កេត​ការ​ណ៍​ជាតិ និងអ្នកសង្កេតការណ៍​អន្តរជាតិចូលរួមសរុប​ប្រមាណ ជាង៩ម៉ឺននាក់ ក្នុងនោះសម្រាប់អ្នក​សង្កេត​ការណ៍​ជាតិ ដែលភាគច្រើន​គេ​ឃើញសុទ្ធសឹងតែជាយុវជន មាន​ចំនួន​ប្រមាណ ៨៩៥៦២នាក់។ តើយុវជន​ទទួលបានផលប្រយោជន៍អ្វីខ្លះ ពីការងារសង្កេតការណ៍នេះ?

លោក ខាន់ សុភ័ណ ដែលជាយុវជន​ម្នាក់ចូលរួម​ជាអ្នកសង្កេតការណ៍បោះឆ្នោតនៅខេត្តព្រះវិហារ មានប្រសាសន៍ថា ការ​ចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតនេះ គោលបំណងដំបូងបំផុត គឺលោកចង់ដឹងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តលើកទី៧នេះ ប្រព្រឹត្តទៅ​ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងត្រឹមត្រូវដែរឬអត់ ? តែយ៉ាងណា លោកមើលឃើញថា ការបោះឆ្នោតនេះ គឺត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់របស់គណកម្មាធិការៀបចំការបោះឆ្នោត (គ.ជ.ប) ដោយ​អ្នកចូលរួមបោះឆ្នោតមិនមានការគាបសង្កត់ ឬបង្ខំអំពីអាជ្ញាធរ ប្រជាពលរដ្ឋ​ទៅបោះឆ្នោតដោយការពេញចិត្ត ។

ដោយ​ឡែកបើនិយាយអំពីផលប្រយោជន៍​ដែលលោកទទួលបានពីការងារសង្កេតការណ៍បោះឆ្នោតនេះ គឺលោក សុភ័ណ បញ្ជាក់ថា លោកទទួលបានចំណេះដឹងយ៉ាងច្រើន​ពី​ការងារមួយ​នេះ ដូចជា យល់ដឹងពីច្បាប់នៃការបោះឆ្នោត, ដំណើរការនៃការបោះឆ្នោត, ការ​គ្រប់គ្រងពេលវេលា និងនីតិវិធី នៃការ​ដោះស្រាយ​បញ្ហា​ជាដើម។

សម្រាប់ កញ្ញា ភន ស្រីល័ក្ខ ដែល​ក៏​ជាយុវជន​ចូលរួមជា​អ្នកសង្កេតការណ៍បោះឆ្នោតមួយដែរនោះ ការងារជាអ្នក​សង្កេត​ការណ៍​បោះឆ្នោត​នេះ កញ្ញាទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីដែលមិនធ្លាប់មានពីមុនមក និងបានដឹងអំពីបញ្ហាប្រឈមដែលអាចកើតមាននៅក្នុងដំណើរការនៃការបោះឆ្នោត ព្រមទាំងវិធីដោះស្រាយបញ្ហាទាំងនោះ។ បើតាម​កញ្ញា ភន ស្រីល័ក្ខ ការចូលរួមធ្វើជាអ្នកសង្កេតការបោះឆ្នោតនេះ កញ្ញា​មិនបានរំពឹងទៅ​ប្រាក់កម្រៃដែលទទួលបាននោះទេ ប៉ុន្តែកញ្ញាចង់បានបទពិសោធន៍ច្រើនជាង។

បើតាម លោក កែ រឹទ្ធិ ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម (គ.ជ.ប) អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគមន៍ ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីរនៅក្រសួងមហាផ្ទៃ ហើយអនុញ្ញាតិដោយ គ.ជ.ប។ លោកថា អ្នក​សង្កេត​ការណ៍បោះឆ្នោត ទទួលបានសិទ្ធិសំខាន់ៗដូចជា ទី១.សិទ្ធិដើរសង្កេតមើលក្នុងរាជធានីខេត្តដែលគាត់ស្នើសុំ គាត់អាចចូលទៅក្នុងការិយាល័យរាប់សន្លឹកឆ្នោតបាន, ទី២. អ្នកសង្កេតការណ៍មានសិទ្ធិធ្វើសកម្មភាពសង្កេតមើលទាំងមុនអំឡុងពេល ក្នុងអំឡុងពេល និងក្រោយអំឡុងពេលដំណើរការបោះឆ្នោត និង ទី៣. អ្នកសង្កេតការណ៍មានសិទ្ធិទទួលបានការការពារអំពីភ្នាក់ងារសន្តិសុខបោះឆ្នោត ពីសុវត្ថិភាពក្នុងការធ្វើដំណើរ តាមបណ្ដារាជធានីខេត្ត បើមានការគំរាមកំហែងបញ្ហាណាមួយ។

ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម (គ.ជ.ប) បន្ថែមថា អ្នក​សង្កេតការណ៍ ក៏​ក្រមសីលធម៌ត្រូវ​ប្រកាន់ភ្ជាប់ផងដែរ ដោយ​អ្នកសង្កេតការណ៍មានតួនាទីសង្កេតមើលគ្រប់ទីកន្លែងស្នើសុំ, រាយការណ៍, ធ្វើរបាយការណ៍អំពីសកម្មភាពទាំងឡាយក្នុងដំណើរការបោះឆ្នោត និងមានសិទ្ធិជជែកជាមួយអ្នកបោះឆ្នោត គណបក្សនយោបាយ និងបេក្ខជន ប៉ុន្តែមិនជជែកអំពីការគាំទ្រប្រឆាំងគណបក្សនយោបាយ ឬបេក្ខជនណាមួយឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...