មនុស្សនិម្មិត Imma របស់ជប៉ុនធ្លាប់បំពេញទស្សនកិច្ចការងារសង្គមនៅកម្ពុជា

ភ្នំពេញ – ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានឱ្យដឹងព័ត៌មាននៅថ្ងៃនេះថា មនុស្សនិម្មិតដំបូងគេរបស់ប្រទេសជប៉ុន Imma (Japan’s first virtual human) ធ្លាប់បំពេញទស្សនកិច្ចការងារសង្គមនៅកម្ពុជា ។ ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា កញ្ញា Imma បានជួបសកម្មជនសង្គមក្នុងតំបន់ដែលទទួលបានពានរង្វាន់លើកកម្ពស់ការយល់ដឹងអំពីការពង្រឹងសិទ្ធិស្ត្រីវ័យចំណាស់ដែលងាយរងគ្រោះពីសង្គម ។

កញ្ញា Imma បានអភិវឌ្ឍន៍ឡើងដោយអ្នកជំនាញបច្ចេកវិទ្យាជប៉ុន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងគោលបំណងបង្ហាញពីការរីកចម្រើនបច្ចេកវិទ្យា និងតំណាងឱ្យអ្នកបង្ហាញម៉ូតសម្លៀកបំពាក់ដំបូងគេរបស់ជប៉ុន (Model Fashion) ។ ប្រជាជនរស់នៅទីក្រុងតូក្យូបានចាត់ទុក Imma ប្រៀបដូចជា សិល្បករឆ្នើមមួយរូបប្រកបដោយភាពប៉ិនប្រសព្វ បង្ហាញខ្លួននៅទីសាធារណៈ ហាងទំនិញ តាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គមជាដើម ។

តាមរយៈសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) ឆ្នាំ២០១៩ មនុស្សនិម្មិត Imma បានមកទស្សនកិច្ចនៅកម្ពុជា ។ នារីវ័យក្មេងមានសក់ពណ៌ផ្កាឈូករូបនេះ បានជួបប្រជាជនកម្ពុជានៅតាមសហគមន៍មួយចំនួន ដើម្បីគាំទ្រនឹងលើកទឹកចិត្តដល់ស្ត្រីកម្ពុជាឱ្យមានភាពក្លាហាន ព្រមទាំងបង្ហាញពីតួនាទីរបស់ស្ត្រីក្នុងសេចក្តីសម្រេចចិត្តនានានៅក្នុងសង្គម ។ 

សូមជម្រាបថា បច្ចុប្បន្នកញ្ញា Imma បានប្រើប្រាស់បណ្តាញសង្គមដោយខ្លួនឯង ដើម្បីបង្ហាញម៉ូតសម្លៀកបំពាក់ថ្មីៗនៅប្រទេសជប៉ុន និងបង្ហាញពីទស្សនៈផ្ទាល់ខ្លួនសម្រាប់អនាគត ។ មនុស្សនិម្មិត Imma បានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន ModelingCafe ដែលក្រុមហ៊ុននេះ បានដាក់បញ្ជូលបច្ចេកវិទ្យាយ៉ាងលម្អិតបង្ហាញមុខងារផ្សេងៗ រាប់ទាំងរបៀបសម្រិតសម្រាំងលើការតុបតែងខ្លួន ការជ្រើសរើសសម្លៀកបំពាក់ ទឹកមុខ​ ម៉ូតសក់​ និងរចនាប័ទ្មថតរូបប្លែកៗជាច្រើន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។