កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា ៖ ជើងសប្បនិមិត្ត ជាអាវុធដ៏សំខាន់ជំរុញខ្ញុំឱ្យទទួលបានមេដាយមាស

ភ្នំពេញ – កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា គឺជាម្ចាស់មេដាយមាសចំនួន៣ ក្នុងវិញ្ញាសាផ្សេងគ្នា នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោយ​ពី​បានប្ដេជ្ញាចិត្ត តស៊ូ ជំនះគ្រប់ឧបសគ្គជីវិត រហូតទទួលបានជោគជ័យដ៏ធំធេញសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា បាននិយាយថា ជើងសប្បនិមិត្ត ជាអាវុធដ៏សំខាន់ជំរុញឱ្យគាត់ទទួលបានមេដាយមាស។

កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា និយាយថា ជើងសប្បនិមិត្តដែលរូបគាត់បានប្រើប្រាស់សម្រាប់ចូលរួមប្រកួតនេះ មានតម្លៃរាប់ពាន់ដុល្លារដោយមានការឧបត្ថម្ភពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា និងជាតំណាងគណៈកម្មាធិការជាតិ CAMAPGOC ដើម្បីចូលរួមប្រកួតប្រជែងយកមេដាយជូនជាតិឱ្យបានជោគជ័យ។ ជាមួយគ្នាកីឡាការិនីរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលបានជួយសង្គ្រោះជីវិតជនពិការម្នាក់ឱ្យមានមុខមាត់ក្នុងសង្គមជាតិ។

ម្ចាស់មេដាយមាសលើវិញ្ញាសារត់ប្រណាំង និងលោតចម្ងាយ រូបនេះ បន្តថា ដោយសារភាពក្រីក្រ បានបណ្តុះស្មារតីជីវិតលោកស្រីឱ្យពុះពាររហូតដល់ចូលប្រកួតក្នុងវិស័យកីឡាទទួលបានជោគជ័យ និងដណ្តើមបានសមិទ្ធផលជូនជាតិ។ លោកស្រីរំលឹកថា កាលពីអាយុ១២ឆ្នាំ រូបគាត់លួចម្តាយទៅធ្វើការនៅក្នុងសិប្បកម្មឡឥដ្ឋហើយក៏ត្រូវជួបនូវឧបទ្ទវហេតុធ្លាក់ជើងចូលម៉ាស៊ីនបណ្តាល​ឱ្យ​ពិការដល់បច្ចុប្បន្ន។ ក្រោយមកគាត់បានចូលហាត់កីឡា ដោយ​ដំបូងៗគ្មានប្រាក់ឧបត្ថម្ភ​នោះទេ ដោយសុខចិត្តលាងចានឱ្យគេមួយថ្ងៃសុំតែមួយពេលថ្ងៃត្រង់ ពេលខ្លះមានប្អូនៗជួយបាន៥ពាន់រៀល ឬ១ម៉ឺនរៀលក៏សន្សំសំចៃទិញតែទឹកហូបប៉ុណ្ណោះ។

កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា

“ជីវិតតស៊ូណាស់ ព្រោះមិនចង់ឱ្យខ្លួនឯងពិការហើយក្លាយជាបន្ទុកក្នុងគ្រួសារ ឬជាបន្ទុកក្នុងសង្គម”

កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា រៀបរាប់បន្ថែមថា ជីវិតធ្លាប់តែត្រូវគេមើលងាយ មានតែខំតាំងចិត្តធ្វើឱ្យបាន មិនឱ្យដូចជាសម្ដីគេមើលងាយនោះទេ។ ដូច្នេះ ត្រូវពង្រឹងខ្លួនឯង តស៊ូដោយខ្លួនឯង ជោគជ័យទាំងនោះគឺបានមកពីការខិតខំប្រឹងប្រែង និងការជំរុញពីលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់។ ជាពិសេស ទម្រាំតែជោគជ័យមកដល់ថ្ងៃនេះ លោកស្រី វ៉ិត ចន្ថា ជួបការលំបាកយ៉ាងច្រើន ដួលហើយត្រូវតែងើបវិញដោយខ្លួនឯង។

គួរជម្រាបជូនថា នេះជាលើកទី១ហើយដែលមិនទាន់មានអត្តពលិកជនមានពិការភាពកម្ពុជារូបណាអាចធ្វើបាន គឺការឈ្នះមេដាយមាស៣ តែម្នាក់ឯង នៅក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ក្នុងនោះ កីឡាការិនីពិការជើងស្តាំ វ៉ិត ចន្ថា បានឈ្នះមេដាយមាស លើការរត់ប្រណាំងចម្ងាយ២០០ម៉ែត្រ ប្រភេទ T64 គឺបន្ថែមទៅលើការឈ្នះបានមេដាយមាសលើវិញ្ញាសាលោតចម្ងាយ កាលពីថ្ងៃទី៤ និងការរត់ប្រណាំងចម្ងាយ ៤០០ ម៉ែត្រ ប្រភេទ T64 ដូចគ្នា កាលពីថ្ងៃទី៥ ខែមិថុនា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...