សិស្សសាលារៀនវ៉េស្ទឡាញន៍២រូបទទួលជ័យលាភីក្នុងវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២៣

កាលពីពេលថ្មីៗនេះ សិស្សសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ២រូប គឺយុវតី ហែម មុនិន្ទរាជ្យនី ទទួលបានជ័យលាភីមេដាយមាស និងយុវតី សេង ម័រលី ទទួលបានមេដាយសំរឹទ្ធ ខណៈសិស្សម្នាក់ទៀតគឺយុវជន វិសាល ទទួលបានរង្វាន់លើកទឹកចិត្ត។

បន្ទាប់ពីការប្រកួតជជែកពិភាក្សាយ៉ាងស្វិតស្វាញរយៈពេល១ថ្ងៃកន្លះ (ថ្ងៃទី១-២ ខែមិថុនា) សម្រាប់បេក្ខជនដែលទទួលបានជ័យលាភីវេទិកា​ជើងឯកយុវជន​ជជែក​ពិភាក្សា​អំពីបរិស្ថានឆ្នាំ២០២៣ រួមមាន៖ ប្រធានបទទី១ «ប្រែប្រួលអាកាសធាតុ»  ជ័យលាភីលេខ១ យុវតី កែវ ច័ន្ទសុម៉ានី មកពីវិទ្យាល័យជាស៊ីមសាមគ្គី, លេខ២ យុវជន រិទ្ធ ប៊ុនរ៉ុង មកពីវិទ្យាល័យសាមគ្គី និងលេខ៣ យុវតី សេង ម៉ូលី មកពីសាលារៀនវ៉េស្ទឡាញន៍។

ប្រធានបទទី២ «គ្រប់គ្រងសំណល់រឹង» ជ័យលាភីលេខ១ កញ្ញា រឿន សុលីនដា មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ, លេខ២ កញ្ញា ផន ស្រីពៅ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលេខ៣ កញ្ញា ឡាន់ ស្រីណែត មកពីសកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ប្រធានបទទី៣ «ការអភិរក្សជីវៈចម្រុះ» ជ័យលាភីលេខ១ យុវតី ហែម មុនិន្ទ័រាជ្យនី មកពីសាលារៀនវេស្ទឡាញន៍, លេខ២ យុវតី ស៊ឹមរតនៈ សុជាតា មកពីសាលាមីគីវេ និងលេខ៣ យុវតី អាត ស្រីគុជ មកពីសាលារៀនមីគីវេ និង ប្រធានបទទី៤ «ទីក្រុង ទីប្រជុំជនប្រកបដោយចីរភាព» ជ័យលាភីលេខ១ យុវតី ទេព ធីតាវលក្ខណ៍ មកពីសាលាប៊ែលធីអន្តរជាតិ, លេខ២ យុវតី ផាវ សុវណ្ណារី មកពីវិទ្យាល័យជាស៊ីមសាមគ្គី និងលេខ៣ យុវតី ឡាយ វល័ក្ខ មកពីសាលាមីគីវេ។

ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា វេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានគោលបំណងជំរុញចលនាយុវជនឱ្យស្រឡាញ់ និងចូលរួមការងារប្រតិបត្តិមេត្រីបរិស្ថាន តាមរយៈការផ្តល់ឱកាសដល់យុវជន (១)ឱ្យសិក្សាស្រាវជ្រាវប្រមូលទិន្នន័យ និង(២)ការជជែកពិភាក្សាដេញដោលស៊ីជម្រៅ ដែលមានថតជាវីដេអូ ដើម្បីយកទៅផ្សព្វផ្សាយបន្តតាមទូរទស្សន៍ និងតាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Youtube ឬតាមបណ្តាញសង្គមផ្សេងៗជាដើម សំដៅពង្រីកចំណេះដឹងបរិស្ថានដល់យុវជន និងសាធារណជនទូទាំងប្រទេសកម្ពុជា។

វេទិកានេះ មិនត្រឹមតែស្វែងរកយុវជនឆ្នើម ឬក្រុមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីជាមធ្យោបាយក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនឱ្យមានឱកាសក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ឬអំណះអំណាងសមស្របមកធ្វើការបកស្រាយ ក្នុងន័យបង្កើនសមត្ថភាពរបស់ពួកគាត់។ ជាមួយគ្នានេះ វេទិកានេះក៏ជាមធ្យោបាយបញ្ជ្រាបចំណេះដឹងទៅដល់សាធាណជនគ្រប់ស្រទាប់វណ្ណៈ ឱ្យបានយល់ដឹងអំពីបរិស្ថានដែលកើតមាន និងផលប៉ះពាល់ទៅដល់សុខភាពមនុស្ស និងលើកទឹកចិត្តក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការរស់នៅប្រកបដោយចីរភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង