និស្សិត១៣១នាក់បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

និស្សិតចំនួន ១៣១នាក់ សិក្សាលើជំនាញ ស្ថាបត្យកម្ម ពាណិជ្ជកម្ម វិស្វកម្មសំណង់ស៊ីវិល កិច្ចការសកល គ្រប់គ្រងព័ត៌មានវិទ្យា និងច្បាប់ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ទាំងកម្មវិធីទទួលបានសញ្ញាបត្រមួយ និងសញ្ញាបត្រពីរ ។ ពិធីប្រគល់សញ្ញាបត្របានធ្វើឡើងនៅថ្ងៃទី០៦  ខែឧសភា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម Kay Rala Xanana Gusmao អតីតប្រធានាធិបតីជាប់ឆ្នោតទី១ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

លោកបណ្ឌិត Raymond Leos សាកលវិទ្យាធិការរងផ្នែកកិច្ចការសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានថ្លែងក្នុងសុន្ទរកថារបស់គាត់ទៅកាន់សិស្សនូវអ្វីដែលពួកគេត្រូវការបំផុត ដើម្បីអភិវឌ្ឍខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សានៅទីនេះ គឺ “ភាពច្នៃប្រឌិត និងការបង្កើតនូវអ្វីដែលថ្មី”។

លោកបានបន្ថែមថា ៖ “ភាពច្នៃប្រឌិត អាចជាការបង្កើតនូវកម្មវិធីកំព្យូទ័រថ្មី បង្កើតកម្មវិធីទូរស័ព្ទថ្មី បង្កើតប្រភេទអាជីវកម្មថ្មី បង្កើតវិធីថ្មីក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផល ឬសេវាកម្ម ការផ្តល់វិធីថ្មីក្នុងការដោះស្រាយបញ្ហា ឬផ្តល់វិធីថ្មីដើម្បីបង្កើត និងចែករំលែកភាពរីកចម្រើន… វាអាចជួយឱ្យយើងបង្កើតពិភពលោកដ៏ល្អប្រសើរមួយសម្រាប់ខ្លួនយើង និងអ្នកដទៃ”។

លោកបណ្ឌិត Leos បានបន្ថែមទៀតថា លោកមានទំនុកចិត្តទៅលើនិស្សិតបញ្ចប់ការសិក្សាដែលបានរៀបចំ និងត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងនៃភាពច្នៃប្រឌិត និងការបង្កើតថ្មីដែលជាផ្នែកមួយសម្រាប់ការសម្របខ្លួន និងការរីកចម្រើននៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។

លោក នូ មរកត ជានិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាអាមេរិកកាំងភ្នំពេញ ដែលបច្ចុប្បន្នលោកជាអ្នកគ្រប់គ្រងផ្នែករបាយការណ៍ហរិញ្ញវត្ថុ នៅក្រុមហ៊ុនឯកជនមួយ បានបង្ហាញការយល់ឃើញថា សាលា AUPP បានបង្កើតកម្មវិធីសិក្សាបានយ៉ាងល្អ ឥតខ្ចោះសម្រាប់និស្សិតសិក្សា។ ចំណែក សាស្ត្រាចារ្យជំនាញ មកពីជុំវិញពិភពលោក ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបណ្ដុះនិស្សិតឱ្យទទួលបានភាពជោគជ័យក្នុងការសិក្សា។ ចំពោះបរិយាកាសសិក្សាវិញ សាលាមានទីធ្លាធំទូលាយ បរិស្ថានស្អាត ដោយមានស្ដង់ដាដូចទៅនឹងប្រទេសអាមេរិកតែម្ដង។

“ក្រោយពីបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅ AUPP ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ដែលនឹងជួយឱ្យខ្ញុំអាចអភិវឌ្ឍន៍អាជីពរបស់ខ្ញុំឱ្យកាន់តែប្រសើរ។”

ក្នុងឱកាសនោះដែរ សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ក៏បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ ឯកឧត្តម Kay Rala Xanana Gusmao ដែលជាមេដឹកនាំដ៏អង់អាច ដែលបានតស៊ូទាមទារឯករាជ្យសម្រាប់ប្រជាជនទីម័រខាងកើតផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិត Raymond Leos បានសម្ដែងនូវការកោតសរសើរចំពោះលោក Gusmao ចំពោះកិច្ចខិតខំប្រឹងប្រែងសឹងតែមួយជីវិតរបស់គាត់ ដើម្បីស្វែករកសេរីភាពជូនប្រជាជនទីម័រខាងកើត ព្រមទាំងបានបំផុសគំនិតឱ្យប្រជាជនខិតខំកសាងសន្តិភាព បន្ទាប់ពីទទួលបានឯករាជ្យ។

ទន្ទឹមគ្នានេះ ឯកឧត្តម Kay Rala Xanana Gusmao បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ចំពោះការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់លោក ។ លោកលើកឡើងថា «នេះគឺជាឯកសិទ្ធិដ៏ពិសេសរបស់ខ្ញុំដែលទទួលបានឱកាសទស្សនាគ្រឹះស្ថានឧត្តមសិក្សាដ៏ទំនើបរបស់កម្ពុជា» ។ លោកថា ព្រះរាជាណាចក្រកម្ពុជា បានបំផុសគំនិតទៅកាន់ពិភពលោក និងទីម័រខាងកើតផ្ទាល់ ក្នុងការជំនះនូវឧបសគ្គ និងទុក្ខលំបាកជាច្រើន ដើម្បីកសាងសន្តិភាព និងភាពជឿនលឿនដូចពេលបច្ចុប្បន្ន។

គួរ​បញ្ជាក់ដែរថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសហការជាមួយដៃគូសាកលវិទ្យាល័យនៅសហរដ្ឋអាម៉េរិកចំនួនពីរគឺសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ Fort Hays State  ហើយមាននិស្សិតជាង៤០០នាក់ហើយដែលបានបញ្ចប់ការសិក្សានៅ AUPP ។

និស្សិតបញ្ចប់ការសិក្សាជាច្រើនបានទទួលនូវវឌ្ឍនភាពការងារដ៏ល្អៗនៅក្នុងក្រសួង និងក្រុមហ៊ុនកំពូលៗក្នុងប្រទេស ខណៈដែលនិស្សិតជាច្រើនផ្សេងទៀតបាននិងកំពុងបន្តការសិក្សារបស់ពួកគេនៅសាកលវិទ្យាល័យលំដាប់កំពូលនៅលើពិភពលោកដូចជា សាកលវិទ្យាល័យ Stanford, សាកលវិទ្យាល័យ Melbourne, សាកលវិទ្យាល័យ Ohio, និងសាកលវិទ្យាល័យជាតិសិង្ហបុរី។ AUPP ក៏បានទាក់ទាញនិស្សិតអន្តរជាតិជាច្រើនមកពីទ្វីបអាស៊ី អាមេរិក និងអឺរ៉ុប ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។