រដ្ឋមន្រ្តីការងារកម្ពុជា និងរដ្ឋមន្រ្តីប្រទេសផ្សេងៗទៀត ពិភាក្សា​ពីការ​អប់រំ និង​បណ្តុះបណ្តាលជំនាញបៃតង ដើម្បីជួយកាត់បន្ថយ​ការ​ប្រែប្រួលអាកាសធាតុ

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ​កម្ពុជា​ចូលរួម​ប្រជុំ​ពិភាក្សា​អំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តកម្មវិធីអប់រំបៃតង។

កិច្ចពិភាក្សាលើប្រធានបទដ៏សំខាន់មួយនេះគឺធ្វើឡើងនៅអំឡុងពេលវេទិកាអប់រំពិភពលោកលើកទី១៩ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

កិច្ចពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ត្រូវបានចាត់ទុកជាប្រធានបទដ៏សំខាន់មួយក្នុងវេទិកាអប់រំពិភពលោកលើកទី១៩ ហើយក៏ជាបញ្ហាសកលដ៏ធំមួយដែរនាពេលបច្ចុប្បន្ននេះ។

នាឱកាសនោះ ឯកឧត្តម អ៊ិត សំហេង បានពិភាក្សាជាមួយលោកជំទាវរដ្ឋមន្ត្រី Baroness Barran ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលជំនាញ ដែលសុទ្ធសឹងជាបុគ្គលសំខាន់ក្នុងការដឹកនាំកិច្ចពិភាក្សាខាងលើនេះ ព្រមទាំងអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត ដោយផ្តោតលើតួនាទីជាមូលដ្ឋាននៃការអប់រំ និងបណ្តុះបណ្តាលជំនាញ ក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកល។

ក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីអប់រំ និងបណ្តុះបណ្តាលជំនាញចក្រភពអង់គ្លេស បានចែករំលែកបទពិសោធន៍ គោលនយោបាយ/ផែនការយុទ្ធសាស្រ្ត បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធនឹងការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលដែលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីឈានទៅដល់ការការអប់រំបៃតងសម្រាប់ទាំងអស់គ្នា។

លោកជំទាវរដ្ឋមន្ត្រី Baroness Barran និងរដ្ឋមន្ត្រីអប់រំនិងបណ្តុះបណ្តាលជំនាញ បានប្តេជ្ញានិងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការគាំទ្រលើកម្មវិធីអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យឆ្លើយតបទៅនឹងប្រែប្រួលអាកាសធាតុជាសកល និងការអបរំបៃតង។

សូមជម្រាបថា មូលបទ «ការអប់រំបៃតង» គឺបានន័យថា ពិភពលោកតាមរយៈវេទិកាអប់រំពិភពលោកលើកទី១៩ បានផ្តោតលើការបញ្ជ្រាបនូវគោលគំនិត៤ចំណុចសំខាន់ៗ ១-ជំរុញឱ្យគ្រឹះស្ថានអប់រំ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើនការសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយសម្ភារដែលប៉ះពាល់ខ្លាំងដល់អាកាសធាតុ ។ ២-ជំរុញឱ្យរៀបចំកម្មវិធីសិក្សា និងអនុវត្តតាមកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាកម្មវិធីសិក្សាដែលជួយទប់ស្កាត់ ឬកាត់បន្ថយផលប៉ះពាល់អាកាសធាតុ។ ៣-ជំរុញលើកទឹកចិត្តដល់គ្រូពង្រឹងនិងពង្រីកការបង្រៀន ការអប់រំបណ្ដុះបណ្ដាលនូវកម្មវិធីសិក្សាដែលការពារបរិស្ថាន លើកស្ទួយភាពបៃតង ធ្វើយ៉ាងណាបញ្ជ្រាបទៅដល់សិស្សានុសិស្សនិងនិស្សិឱ្យបានកាន់តែច្រើន។ និង៤-លើកស្ទួយឱ្យសហគមន៍នីមួយៗបង្កើនការគិតគូរដល់ផ្នែកបរិស្ថាន តាមរយៈការសន្សំសំចៃអគ្គិសនី និងទប់ស្កាត់ការបំពុលបរិស្ថានជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)