យុវជនកម្ពុជាសម្ដែងការយល់ឃើញចំពោះ «កីឡាគ្មានថ្នាំជក់» ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ – «កីឡាគ្មានថ្នាំជក់» ​កំពុងអនុវត្តក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅ​ឆ្នាំ២០២៣នេះ ខណៈប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ នេះមានន័យថា ការផ្សាយពាណិជ្ជកម្មបារី ឬបារីអេឡិចត្រូនិក និងការឧបត្ថម្ភផ្សេងៗរបស់ក្រុមហ៊ុនថ្នាំជក់ ឬក្រុមហ៊ុនបារីអេឡិចត្រូនិក រួមទាំងការប្រើប្រាស់ថ្នាំជក់ក្នុង​ព្រឹត្តិការណ៍​កីឡានេះ ត្រូវបានហាមឃាត់។

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធឯករាជ្យ បាននិយាថា ការអនុវត្តកីឡាគ្មានថ្នាំជក់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមពិតជាមានសារៈសំខាន់រួមមាន ទី១.អ្នកចូលរួមផ្ទាល់មានមនសិកាលះបង់ដើម្បីប្រទេសជាតិ។ ឧទាហរណ៍ថា ប្រសិនបើពីមុនពួកគាត់ធ្លាប់ប្រើប្រាស់ថ្នាំជក់ គឺចាប់ផ្ដើមឈប់ប្រើប្រាស់ដើម្បីចូលរួមឱ្យតម្លៃដល់ប្រទេសជាតិរបស់ខ្លួន ទី២.ល្អដល់អ្នកចូលរួមទាំងអស់ ទាំងសុខភាព ទាំងអារម្មណ៍របស់ពួកគាត់មិនទទួលបានអារម្មណ៍រំខានពីផ្សែងបារី ឬបារីអេឡិចត្រូវនិចមកប៉ះពាល់ដល់សុខភាពរបស់គាត់។ ទី៣. ជារឿងល្អសម្រាប់ប្រទេសជាតិដោយសារបរទេសគេនឹងឱ្យតម្លៃយើងតាមនោះ នៅពេលដែលយើងមានច្បាប់វិធានការតឹងរឹង និងអនុវត្តបានល្អ។

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធឯករាជ្យ

“ខ្ញុំចង់ឃើញកម្ពុជានឹងដាក់វិធានការតឹងរឹងថែមទៀត មិនគ្រាន់តែចេញសេចក្ដីណែនាំ ប៉ុន្តែមានអ្នកត្រួតពិនិត្យត្រឹមត្រូវដល់អ្នកចូលរួមទស្សនា ព្រមទាំងផ្សព្វផ្សាយបន្ថែមទៀតឱ្យបានទូលំទូលាយតាមរយៈទូរទ្សន៍ ឬបិទផ្ទាំងប៉ាណូអំពីនិមិត្តសញ្ញាហាមជក់បារីនៅតាមទីសាធារណៈឱ្យបានច្រើន។ លើសពីនេះ បដិសេធការស្នើសុំសហការពីក្រុមហ៊ុនថ្នាំជក់ ដើម្បីឱ្យសេចក្ដីណែនាំកាន់តែមានតម្លៃ”

អ្នកនិពន្ធឯករាជ្យ រូបនេះ ក៏បានលើកទឹកចិត្តទៅដល់យុវជនផ្សេងទៀត សូមគិតគូពីបញ្ហានេះ ហើយសូមចូលរួមទាំងអស់គ្នាដើម្បីប្រទេសជាតិយើង ដើម្បីមុខមាត់សង្គមរបស់យើង ដែលជាការឱ្យតម្លៃខ្លួនឯងដែរបើសិនយើងចេះគោរពច្បាស់ ចេះឱ្យតម្លៃទៅលើច្បាប់ ឱ្យតម្លៃទៅលើសេចក្ដីណែនាំ ដូចយើងឱ្យតម្លៃទៅលើខ្លួនឯងដែរ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាដើម្បីកុំឱ្យមានផ្សែងបារី។

កញ្ញា សៀក ពេជ្ររចនា ម្ចាស់ជ័យលាភីនិយាយជាសាធារណៈស្ដីពីថ្នាំជក់ បានប្រាប់ឱ្យដឹងថា សម្រាប់ការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់ មានសារៈសំខាន់ខ្លាំងដោយកម្ពុជាមិនត្រឹមតែអនុវត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ គឺអាចអនុវត្តបានរហូតតែម្ដងដើម្បីកាត់បន្ថយផលប៉ះពាល់នៃផលិតផលថ្នាំជក់ដល់អត្តពលិក យុវជនស្ម័គ្រចិត្ត និងយុវជនដែលចូលរួមទស្សនា។ លើសពីនេះ បង្ហាញទៅដល់ភ្ញៀវអន្តរជាតិទាំងអស់ឱ្យបានដឹងថា កម្ពុជាពិតជាបានលើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនមានការផ្សព្វផ្សាយពីថ្នាំជក់ និងហាមឃាត់ការប្រើប្រាស់ ជាពិសេសកាត់បន្ថយការជះឥទ្ធិលពលអាក្រក់ទៅយុវជនជំនាន់ក្រោយផងដែរ។

កញ្ញា សៀក ពេជ្ររចនា ម្ចាស់ជ័យលាភីនិយាយជាសាធារណៈស្ដីពីថ្នាំជក់

“ខ្ញុំគាំទ្រចំពោះរាជរដ្ឋាភិបាលយ៉ាងពេញទំហឹងចំពោះការអនុវត្តគោលការណ៍ស្ដីពីកីឡាគ្មានថ្នាំជក់ ព្រោះជាការហាមឃាត់ដ៏ចម្បងក្នុងការហាមឃាត់ការប្រើប្រាស់ថ្នាំជក់ ក៏ដូចជាការហាមឃាត់ទៅលើផលិតផលថ្នាំជក់ទាំងឡាយ ជាពិសេសបារីអេឡិចត្រូនិចនៅក្នុងបរិវេណពហុកីឡាដ្ឋាន ឬតំបន់ស្នាក់នៅ ហូបចុក របស់គណៈប្រតិភូកីឡា”

កញ្ញា សៀក ពេជ្ររចនា ក៏បានលើកទឹកចិត្តយុវជនទាំងអស់គ្នាឱ្យជៀសឆ្ងាយពីផលិតផលថ្នាំជក់ក៏ដូចជាបារីអេឡិចត្រូនិច ព្រោះយុវជនយើងភាគច្រើនយល់ច្រឡំថាជាផលិតផលផ្ដាច់បារី ប៉ុន្តែវាមិនមែនជាផលិតផលផ្តាច់បារីទេ គឺជាឧបករណ៍ដែលធ្វើឱ្យយើងកាន់តែញៀន បើប្រើយូរៗទៅអាចឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន ហើយអាចបំផ្លាញដល់សណ្តាប់ធ្នាប់សាធារណៈ។ ដូច្នេះ សូមឱ្យយុវជនកាត់បន្ថយ ហើយរាជរដ្ឋាភិបាលបន្តឹងច្បាប់ឱ្យកាន់តែខ្លាំងចំពោះការប្រើប្រាស់ថ្នាំជក់នេះផងដែរ។

លោក រស់ ណូអែលរង្សី ជានិសិ្សតឆ្នាំទី១ នៃសាកលវិឡាល័យផារ៉ាហ្គន និងយុវជនស័្មគ្រចិត្តក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម បាននិយាយថា នេះជារឿងល្អដែលកម្ពុជាអនុវត្តកីឡាគ្មានថ្នាំជក់ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមនេះ ដោយសារតែប្រជាជនកម្ពុជារៀងរាល់ឆ្នាំមានមនុស្សស្លាប់ប្រមាណ ១ម៉ឺន៥ពាន់នាក់ ដែលបង្កឡើងដោយសារការប្រើប្រាស់ថ្នាំជក់ ។ នេះមានន័យថា កម្ពុជាបានគិតគូរទៅដល់កីឡាករ អ្នកស្ម័គ្រចិត្ត ជាពិសេសអ្នកដែលបានចូលរួមទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះកាលណាមានបុគ្គលណាម្នាក់ជក់បារី ឬបារីអេឡិចត្រូនិច គឺវាបង្កនូវផលប៉ះពាល់ដល់ខ្លួនគាត់ និងមនុស្សនៅជុំវិញខ្លួនគាត់ ហើយក៏ធ្វើឱ្យអ្នកដែលមិនធ្លាប់ប្រើប្រាស់រងផលប៉ះពាល់ដែលអាចប្រឈមនឹងជំងឺបង្កមកពីថ្នាំជក់។

លោក រស់ ណូអែលរង្សី បញ្ជាក់បន្ថែមថា កីឡាគ្មានថ្នាំជក់ ជាសារលើកទឹកចិត្តដល់ប្រជាជន ឬយុវជនដែលកំពុងប្រើប្រាស់បារី អាចកាត់បន្ថយ ឬផ្ដាច់បារីបានអំឡុងពេលមកទស្សនាកីឡាស៊ីហ្គេម ព្រោះនៅពេលដែលយុវជនមកចូលរួមទស្សនាការប្រកួតស៊ីហ្គេម មិនឃើញមានការអនុញ្ញាតិឱ្យជក់បារី ឬបារីអេឡិចត្រូនិច អាចធ្វើឱ្យពួកគាត់បានយល់ច្បាស់ពីកីឡាដែលគ្មានថ្នាំជក់ ។ លើសពីនេះ កីឡាគ្មានថ្នាំជក់ ក៏បានជួយដល់បរិស្ថានផងដែរ ព្រោះជាទូទៅអ្នកជក់បារីអាចបោះចោលកន្ទុយបារីពាសវាលពាសកាល ស្រូបយកផ្សែងពុលចូលទៅក្នុងខ្លួន ហើយបញ្ចេញផ្សែងពុលមកវិញចូលទៅក្នុងបរិយាកាសដែលអាចបង្កជាផលប៉ះពាល់នៅថ្ងៃអនាគត។

លោក រស់ ណូអែលរង្សី យុវជនស័្មគ្រចិត្តក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម

“នៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនេះ មានក្មេងៗឆ្ងល់អំពី កីឡាគ្មានថ្នាំជក់ ជាអ្វី ? ដោយពួកគាត់គិតថាអាចជាប្រភេទកីឡា។ ខ្ញុំនិងឪពុកម្ដាយរបស់ក្មេងក៏បាននិយាយណែនាំគាត់អំពីអត្ថន័យកីឡាគ្មានថ្នាំជក់នេះ ឱ្យគាត់ដឹងថា កីឡាគ្មានថ្នាំជក់ គឺជាការហាមឃាត់មិនឱ្យមានប្រើប្រាស់ថ្នាំជក់ បារី ឬបារីអេឡិចត្រូនិច និងការឧបត្ថម្ភរបស់ក្រុមហ៊ុនថ្នាំជក់នៅក្នុងទីកន្លែងប្រកួតកីឡា”

យុវជនស័្មគ្រចិត្តក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ក៏បានលើកទឹកចិត្តដល់អ្នកជក់បារីដែលចង់បានភាពឡូយ ភាពហ៊ឺហា ឱ្យបានដឹងថាផលិតផលថ្នាំជក់ដូចជា បារី បារីអេឡិចត្រូនិច ប្រៀបដូចជាថ្នាំពុលដែលបំផ្លាញខ្លួនឯងទៅថ្ងៃក្រោយ ព្រោះវាបានតែឡូយហ៊ឺហាមួយពេល ប៉ុន្តែពេលក្រោយទៅវានឹងអាចបំផ្លាញខ្លួនឯងជាក់ជាមិនខាន។ ចំពោះអ្នកមានបញ្ហាស្រ្តេសត្រូវការប្រើប្រាស់ថ្នាំជក់ដើម្បីរំសាយអារម្មណ៍ សូមបញ្ឈប់ការជក់បារី ដោយជ្រើសរើសញ៉ាំស្ករគ្រាប់ជំនួសបារី ដើម្បីកុំឱ្យយើងនឹកឃើញចង់តែជក់បារី ។

គួរជម្រាបជូនថា ចាប់ពីឆ្នាំ២០០៣មក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់។ ប្រទេសវៀតណាម បានក្លាយជាប្រទេសទី១ ដែលបានសម្រេចជោគជ័យព្រឹត្តិការណ៍ប្រកួតកីឡាដោយគ្មានផ្សែងថ្នាំជក់ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ នៅឆ្នាំ២០០៣។ ទន្ទឹមគ្នានេះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ។ ជាក់ស្ដែង ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជាក៏បានបន្តរក្សាវប្បធម៌កីឡាគ្មានផ្សែងថ្នាំជក់នេះដែលអនុលោមតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...