លោកបណ្ឌិត អាំង ជូលៀន ៖ បរិយាកាសគ្រួសារជាអ្នកអានរួមចំណែកជំរុញឱ្យកូនៗមានទម្លាប់ចង់អានសៀវភៅ

ភ្នំពេញ – ក្នុងបទបង្ហាញ និងកិច្ចពិភាក្សាស្ដីពី “សារៈសំខាន់នៃអំណានចំពោះការសិក្សា” ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៨ កាលពីពេលថ្មីៗនេះ លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលៀន សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លើក​ឡើងថា បរិយាកាស​គ្រួសារ គឺរួម​ចំណែក​ក្នុងការជំរុញ​ឱ្យ​កូនៗ​មានទម្លាប់ក្នុងការ​អានសៀវភៅ។

លោកសាស្រ្តាចារ្យ​មានប្រសាសន៍ថា ដោយសារបរិយាកាសគ្រួសាររបស់លោកជាអ្នកចូលចិត្តអានសៀវភៅ ទើបជំរុញឱ្យលោកមានទម្លាប់អានសៀវភៅ និងឱ្យតម្លៃលើអំណាន។

លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលៀន

“នៅពេលធំដឹងក្ដីឪពុករបស់ខ្ញុំចូលចិត្តអានភាសាបារាំង ជំរុញឱ្យខ្ញុំចង់អានតាំងពីក្មេង ខិតខំអាន យល់បានបន្តិចបន្តួចរហូតយល់ច្រើន ហើយមិនមែនមកពីទំនោរខ្លួនឯងសុទ្ធសាធទេ គឺបានមកពីបរិយាកាសក្នុងគ្រួសារ”

លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលៀន ក៏​បាន​ឱ្យដឹងដែរថា កាលពីឆ្នាំ២០២២កន្លងទៅ លោកទទួលបានគ្រឿងឥស្សរិយយស​សម្រាប់​និទាឃ​រដូវ​ឆ្នាំ​២០២២ “The Order of the Rising Sun, Gold Rays with Neck Ribbon” ពីរដ្ឋាភិបាល​ជប៉ុន ដែលបានជួយជំរុញចំណងមិត្តភាព និងវិស័យវប្បធម៌រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជាកាន់តែជឿនលឿនទៅមុខ។

លោកសាស្រ្តាចារ្យបណ្ឌិតមានប្រសាសន៍​បញ្ជាក់ថា ការដែលលោកទទួលបានគ្រឿង​ឥស្សរិយយសនេះ គឺបានមកអំពីការអាន ។ លោកថា លោកមិនធ្លាប់មានឆន្ទៈពង្រឹងចំណងមិត្តភាព និងវិស័យវប្បធម៌អ្វីនោះទេ ព្រោះតែគ្មានតួនាទីជាមន្រ្តីរាជការ ពោល​គឺលោក​គ្រាន់តែចូលចិត្តអានសៀវភៅអក្សរសាស្រ្តជប៉ុនដោយសារចូលចិត្ត រហូតជប៉ុនគិតថា លោក​អាចយល់បានច្រើនពីអក្សរសាស្រ្តរបស់គេ។

លោកសាស្រ្តាចារ្យបណ្ឌិត អាំង ជូលៀន

“ការអានយើងមិនដឹងខ្លួនទេ សម្ពាយវិជ្ជាយើងមិនដឹងខ្លួន វាចូលមកក្នុងខ្លួនយើងម្ដងម៉ាចិបៗ ថ្ងៃណាមួយយើងមានសម្ពាយមួយដោយមិនដឹងខ្លួន”

ជាមួយ​គ្នា​​លោកសាស្ត្រាចារ្យ អាំង ជូនលៀន ក៏​បានផ្តល់ជាដំបូន្មាន​ដល់​ដល់ឪពុកម្ដាយទាំងឡាយត្រូវកម្រិតលើការសិក្សារបស់កូន ដោយរៀបចំឱ្យមានបរិយាកាសអានសៀវភៅនៅក្នុងគ្រួសារ។ លោកបញ្ជាក់ថា ត្បិត​កម្ពុជាមានទិវាជាតិអំណាននៅតាមកម្រិត នៅក្រសួង និងសាលារៀន មានបណ្ណាល័យ និងឈានដល់បណ្ណាល័យចល័តកាន់តែច្រើនទៅៗ ប៉ុន្តែបើគិតទំហំប្រទេសទាំងមូល ក៏កម្ពុជានៅតែស្ដួចស្ដើង ដើម្បីជំរុញឱ្យយើងចេះតែខិតខំប្រឹងប្រែងទៅមុខទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...