៦ រឿងគួរឱ្យចាប់អារម្មណ៍អំពីបញ្ញាសប្បនិម្មិត (AI)ក្នុងខែមីនា

មួយរយៈចុងក្រោយនេះ បញ្ញាសប្បនិម្មិត (AI) ត្រូវបានប្រជាជន និងអ្នកសិក្សាស្រាវជ្រាវគ្រប់មជ្ឈដ្ឋានលើកមកជជែកពិភាក្សាមិនដាច់ពីមាត់។ ទន្ទឹមនឹងការចាប់អារម្មណ៍របស់មហាជន ខាងក្រោមនេះគឺជា រឿងដែលគួរឱ្យចាប់អារម្មណ៍ទាំង ៦អំពីបញ្ញាសប្បនិម្មិត(AI) ដែលបានកើត​ឡើងនៅក្នុង​ខែមីនា ឆ្នាំ ២០២៣ នេះ៖

. នាយករដ្ឋមន្ត្រីរ៉ូម៉ានីប្រើបញ្ញាសប្បនិម្មិត (AI) ដើម្បីប្រឹក្សាយោបល់អំពីមតិសាធារណៈ នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក នីកូលា ស៊ីអ៊ូកា(Nicolae Ciucă) បានប្រកាសជាសាធារណៈថា គាត់បានប្រើបញ្ញាសប្បនិម្មិត(AI) ជាជំនួយការ ដើម្បីប្រាប់គាត់អំពីទស្សនៈប្រជាជនក្នុងប្រទេស។ គាត់បានបង្ហាញឧបករណ៍ ដែលត្រូវបានគេស្គាល់ថា ឡុន (Lon) ឱ្យគណៈរដ្ឋមន្ត្រីបានដឹងនៅថ្ងៃទី ១ខែ មីនា។

ឧបករណ៍ ឡុន (Lon) មានតួនាទីត្រួតពិនិត្យ និងតាមដានបណ្ដាញសង្គម ព្រមទាំងរាយការណ៍អំពីមតិសាធារណៈទៅកាន់រដ្ឋាភិបាលយ៉ាងរហ័ស។ រដ្ឋាភិបាលរ៉ូម៉ានី បានថ្លែងការណ៍អំពីដំណឹងនេះថា «ឡុង (Lon) គឺជាឧបករណ៍ ដែលត្រូវបានបង្កើតឡើង ដើម្បីតាមដានមតិសាធារណៈជនអំពីសង្គមរ៉ូម៉ានៅ តាមរយៈការប្រមូលទិន្នន័យដែលមាននៅលើបណ្ដាញសង្គម»។

. បញ្ញាសប្បនិម្មិត(AI) មានសមត្ថភាពបង្កើតរូបភាព មិនមានការការពារកម្មសិទ្ធិបញ្ញានៅអាមេរិកទេ ការិយាល័យការពារកម្មសិទ្ធិបញ្ញាសហរដ្ឋអាមេរិកបានបង្កើតច្បាប់ថ្មី ដោយបានបញ្ជាក់ថា រូបភាពនៅក្នុងរឿងថ្លុក ដែលបានគូសដោយប្រព័ន្ធបញ្ញាសប្បនិម្មិតមីដជឺនី (Mid journey) គឺមិនទទួលបានការការពារកម្មសិទ្ធិបញ្ញានោះឡើយ។ ទន្ទឹមនឹងនេះ មន្ត្រីការិយាល័យការពារកម្មសិទ្ធិបញ្ញាក៏បានផ្ញើសំបុត្រមួយច្បាប់ ទៅកាន់មេធាវីតំណាងអ្នកនិពន្ធអំពីបញ្ហានេះផងដែរ។ ជាឧទាហរណ៍ អ្នកនិពន្ធ Zarya of the Dawn ដែលម្ចាស់រឿងថ្លុក Kristina Kashtanova អាចរក្សាសិទ្ធិផ្នែកខ្លះនៃសៀវភៅដែលនាងបានសរសេរ និងរៀបរៀងឡើង ប៉ុន្តែមិនអាចរក្សាកម្មសិទ្ធិបញ្ញារូបភាព ដែលគូសដោយប្រព័ន្ធបញ្ញាសប្បនិម្មិតមីដជឺនី (Mid journey)នោះទេ។

. បញ្ញាសប្បនិម្មិត (AI) អាចព្យាករណ៍អំពីហានិភ័យជំងឺមហារីកសួតបានមុន៦ឆ្នាំ អ្នកវិទ្យាសាស្ត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (MIT)បានរកឃើញថា បញ្ញសប្បនិម្មិត (AI) អាចព្យាករណ៍អំពីហានិភ័យនៃជំងឺមហារីកសួតបានមុន៦ឆ្នាំឯណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតកម្មវិធីសិក្សាស៊ីជម្រៅ (Deep Learning)ឱ្យដំណើរការក្នុងស៊ីធីស្កេន (CT Scans) ដែលអាចវិភាគអំពីហានិភ័យនេះបានយ៉ាងមាប្រសិទ្ធភាព។

ប្រព័ន្ធបច្ចេកវិទ្យានេះ មានឈ្មោះថា ស៊ីប៊ីល (Sybil) មុននឹងដាក់ដំណើរការ វាត្រូវបានពិសោធន៍សាកល្បងរាប់ម៉ឺនដងឯណោះ។ ទីបំផុតគេរកឃើញថា វាអាចព្យាករណ៍យ៉ាងសុក្រឹត្យបំផុតអំពីសញ្ហាដំបូងនៃជំងឺមហារីក ដែលមិនអាចមើលឃើញដោយភ្នែកទទេ តាមរយៈលទ្ធផលម៉ាស៊ីនស៊ីធីស្កេន (CT Scan)បាន។

. បញ្ញាសប្បនិម្មិត (AI) ត្រូវបានសាកល្បងប្រើក្នុងប្រតិបត្តិការផ្លាស់ប្ដូរសរីរាង្គមនុស្ស គ្រូពេទ្យវះកាត់ប្ដូរសរីរាង្គមនុស្ស ដែលអ្នកសម្រេចចិត្តទៅលើការស្លាប់រស់របស់អ្នកជំងឺ នឹងទទួលបានជំនួយពីបញ្ញសប្បនិម្មិត(AI) ដែលអាចជួយអ្នកជំនាញវាយតម្លៃពីគុណសរីរាង្គអ្នកបរិច្ចាគ។ សារព័ត៌មាន The Guardian បានឱ្យដឹងថា ប្រព័ន្ធនេះនឹងជួយបង្កើនប្រតិបត្តិការវះកាត់ផ្លាស់ប្ដូរសរីរាង្គបានច្រើនជាង ៣០០ជារៀងរាល់ឆ្នាំ។ បញ្ញាសប្បនិម្មិត (AI) នឹងធ្វើការវាយតម្លៃពីលទ្ធភាពជោគជ័យនៃការវះកាត់ តាមរយៈការប្រៀបធៀបសរីរាង្គដែលបរិច្ចាគថ្មី ទៅនឹងរូបភាពនៃសរីរាង្គរាប់ម៉ឺនទៀតដែលត្រូវបានប្រើក្នុងការផ្លាស់ប្ដូរក្នុងប្រតិបត្តិការមុនៗ។

. តុលាការកំពូលអង់គ្លេសបដិសេធសុំណើរយកពន្ធប៉ាតង់ពីបញ្ញាសប្បនិម្មិត (AI) ៖ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រជនជាតិអាមេរិកម្នាក់ បានស្នើសុំឱ្យតុលាការកំពូលរបស់ចក្រភពអង់គ្លេសសម្រេចថា គាត់មានសិទ្ធិទទួលបានពន្ធប៉ាតង់លើការបង្កើតថ្មី ដែលធ្វើឡើងដោយប្រព័ន្ធបញ្ញាសប្បនិម្មិត(AI)របស់គាត់។ មេធាវីរបស់លោក Stephen Thaler ទទូចទាមទារលើការទទួលបានពន្ធប៉ាតង់នៅអង់គ្លេសលើការបង្កើតថ្មីរបស់ «ម៉ាស៊ីនច្នៃប្រឌិត-Creativity machine» របស់កូនក្ដីគាត់ ដែលត្រូវបានគេហៅថា DABUS ។ យ៉ាងណាមិញ តុលាការកំពូលរបស់អង់គ្លេសបានបដិសេធសំណើរនេះ ដោយលើហេតុផលថា នវានុវត្តករ ត្រូវតែជាមនុស្ស ឬក្រុមហ៊ុនណាមួយ មិនមែនម៉ាស៊ីននោះទេ។

៦. បញ្ញាសប្បនិម្មិត (AI) នឹងធ្វើការងារផ្ទះគ្រប់ប្រភេទនៅក្នុងទសវត្សរ៍នេះ យោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអុកហ្វត (Oxford) និងសាកលវិទ្យាល័យអូឆាណូមីហ្សូ (Ochanomizu) របស់ជប៉ុន បានឱ្យដឹងថា ជាង៤០% នៃពេលវេលាដែលយើងចំណាយលើការងារផ្ទះ នឹងត្រូវបានកាត់បន្ថយ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI)ជាជំនួយ។ ការសិក្សារបស់ពួកគេ បានស្នើឱ្យអ្នកជំនាញផ្នែកបញ្ញាសប្បនិម្មិតរបស់អង់គ្លេស និងជប៉ុនប៉ានស្មានពីវិសាលភាព​ ដែលបញ្ញាសប្បនិម្មិត (AI) នឹងធ្វើកិច្ចការក្នុងការផ្ទះដោយស្វ័យប្រវត្តិ។ ជាលទ្ធផល អ្នកជំនាញបានទស្សន៍ទាយថា ៣៩% នៃការងារផ្ទះទំនងជាត្រូវបានធ្វើដោយមនុស្សយន្តក្នុងឆ្នាំពេល ១០ឆ្នាំ។ បន្ថែមពីនេះ គេបានលើកឡើងថា ការដើរទិញអីវ៉ាន់ សម្អាតផ្ទះ ការថែទាំកុមារ និងសមាជិកគ្រួសារទំនងជាត្រូវប្រគល់ឱ្យបញ្ញាសប្បនិម្មិតធ្វើ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។