ក្រសួងអប់រំ​រំលឹក​ពីចំណីអាហារ​៦ប្រភេទ​ដែល​ត្រូវហាមឃាត់ក្នុង​គ្រឹះស្ថានសិក្សា​

ភ្នំពេញ – កាលពីសប្តាហ៍​កន្លងទៅនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ធ្វើការ​រំលឹក​សារជាថ្មីម្តង​ទៀត​ទៅ​ដល់​សាលា​រៀន​នៅទូទាំងប្រទេស ពីចំណីអាហារ​ចំនួន​៦ប្រភេទ​ដែលត្រូវ​ហាមឃាត់​មិន​ឱ្យ​មាន​នៅ​តាមគ្រឹះស្ថានសិក្សា​។

បើតាម​ការ​បញ្ជាក់របស់ក្រសួងអប់រំ ចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សាទាំង ៦ប្រភេទនោះ រួមមាន ទី១. ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, ទី២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ទី៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ទី៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ គ្រប់ប្រភេទ, ទី៥. ស្ករសូកូឡា ស្ករគ្រាប់និងស្ករកៅស៊ូគ្រប់ប្រភេទ និងទី៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ ន់ផ្អែម តំណាប់ផ្អែមគ្រប់ប្រភេទ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា គណ:គ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងកិច្ចការទូទៅនៅទីតាំងសាលារៀន។ ករណីលក់ដូរនៅសាលារៀន គណៈគ្រប់គ្រងសាលារៀនមានកិច្ចសន្យារវាងអ្នកលក់ដូរនិងនាយកសាលា។ ដូចនេះ គណៈគ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងការលក់ដូរដែលត្រូវស្របជាមួយកិច្ចសន្យាលក់ដូរលើទីតាំងសាលារៀន។ បើការលក់ដូរផ្ទុយពីកិច្ចសន្យានេះ គណៈគ្រប់គ្រងអាចអនុវត្តវិធានការរដ្ឋបាលមានជាធរមាន។

ឯកឧត្តម រស់ សុវាចា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡាបាននិងបន្តយកចិត្តទុកដាក់ខ្ពស់ពិនិត្យតាមដានសុខភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតថ្នាក់តាមយន្តការដែលមានស្រាប់ ជាពិសេសតាមរយ:យន្តការរបស់នាយកដ្ឋានសុខភាពសិក្សារបស់ក្រសួង និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

“ក្រសួងអប់រំ យុវជន និងកីឡាជឿជាក់ថាវិធានការ ហាមឃាត់ការលក់ ចំណីអាហារទាំង ៦ប្រភេទនេះបានចូលរួមទប់ស្កាត់ ករណីសិស្សពុលអាហារកន្លងមក តាមរយៈការដាស់តឿនឱ្យមានការគិតគូរប្រុងប្រយ័ត្នរឹតតែខ្ពស់ក្នុងការជ្រើសរើសចំណីអាហារដែលមានផលវិជ្ជមានសម្រាប់ទ្រទ្រង់សុខភាព និងការលូតលាស់ផ្លូវបញ្ញា”

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡាបាននិងបន្តជំរុញឱ្យគ្រូបង្រៀននិងគណៈគ្រប់គ្រងសាលារៀនទាំងអស់ យកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាសុខភាពរបស់សិស្សដែលជាកត្តាដ៏សំខាន់មួយអាចជះឥទ្ធិពល ដល់ការសិក្សា ។ ទន្ទឹមនេះ ក្រសួងបានបញ្ចូលខ្លឹមសារសុខភាពទៅក្នុងកម្មវិធីសិក្សានៅថ្នាក់បឋមសិក្សារហូតដល់ថ្នាក់ទី១២ និងឱ្យគ្រប់ភាគីពាក់ព័ន្ធជាពិសេសគណៈគ្រប់គ្រងតាមសាលាផ្សព្វផ្សាយអំពីសេចក្ដីណែនាំរបស់ក្រសួងឱ្យបាននៅទូទាំងប្រទេស។ ការងារនេះ ក្រសួងបាន និងកំពុងធ្វើតាំងពីអាណត្តិមុនមក ដើម្បីលើកកម្ពស់ការយល់ដឹង ដើម្បីជាបច្ច័យទ្រទ្រង់សុខភាពរបស់សិស្សានុសិស្សនិងបុគ្គលិកអប់រំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...