អត្ថប្រយោជន៍ទាំង៥ របស់តន្ត្រីជួយដល់សុខភាពផ្លូវចិត្ត

អ្នកសិក្សាពីបញ្ហាសុខភាពផ្លូវចិត្តបានចាត់ទុកសំឡេងតន្ត្រី ជាមធ្យោបាយដ៏ល្អដើម្បីបង្កើនភាពវៃឆ្លាត និងជួយដល់សុខភាពផ្លូវចិត្ត ។ តន្ត្រីធ្វើឱ្យមនុស្សផ្តោតអារម្មណ៍បានល្អលើការងារ ជួយឱ្យមនុស្សមានសមាធិល្អ បង្កើនប្រព័ន្ធភាពស៊ាំ មានវិន័យចំពោះខ្លួនឯង ព្រមទាំងកសាងទំនុកចិត្តបានកាន់តែប្រសើរ ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៥ចំណុចរបស់តន្ត្រីជួយដល់សុខភាពផ្លូវចិត្ត ដែលបានស្រាវជ្រាវដោយក្រុមអ្នកចិត្តវិទ្យានៃ verywellmind មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។

១. តន្ត្រីជួយឱ្យផ្តោតអារម្មណ៍ល្អលើការងារ និងការសិក្សា ៖ ការសិក្សាជាច្រើនបានបង្ហាញថា ស្តាប់តន្ត្រីជួយឱ្យខួរក្បាលផ្តោតអារម្មណ៍បានល្អគ្រប់សកម្មភាពដែលមានលំនឹក ។ ស្តាប់តន្ត្រីកម្រិតចង្វាក់ ៦០ bpm (រង្វាស់ចង្វាក់តន្ត្រីក្នុងមួយនាទី) ជួយបង្កើនសមត្ថភាពខួរក្បាលក្នុងដំណើរទទួលព័ត៌មានបានលឿនរហ័ស ។ នៅស្ថានភាពស្មុកស្មាញលើកិច្ចការ ឬការសិក្សា តន្ត្រីអាចជួយឱ្យមនុស្សមានលំនឹកដំណោះស្រាយថ្មីៗ ព្រមទាំងធ្វើកិច្ចការទាំងនោះដោយរីករាយ ។ ដូច្នេះសាលារៀនក្នុងប្រទេសជឿនលឿនជាច្រើនតែបញ្ចូលមុខវិជ្ជាតន្ត្រីសម្រាប់ការសិក្សារបស់សិស្ស ។

២. តន្ត្រីជួយបង្កើតគំនិតច្នៃប្រតិដ្ឋ ៖ ពេលខ្លះគំនិតច្នៃប្រតិដ្ឋថ្មីៗរបស់មនុស្សអាចនឹងមិនមានឡើយ ហើយអាចនឹងបោះបង់គ្រប់សកម្មភាពដែលបុគ្គលកំពុងបំពេញ ។ តន្ត្រីអាចជួយឱ្យមនុស្សមានគំនិតច្នៃប្រតិដ្ឋថ្មីៗ ប្រសិនបើបុគ្គលចេះដាក់ខ្លួនស្តាប់ចង្វាក់តន្ត្រី (ភ្លេង) ឬលេងឧបករណ៍តន្ត្រីណាមួយដែលខ្លួនពេញចិត្ត ។ ត្បិតស្តាប់តន្ត្រីត្រូវចំណាយពេលវេលាបន្តិចក៏ពិតមែន ប៉ុន្តែបន្ទាប់ពីស្តាប់តន្ត្រី ឬលេងតន្ត្រី មនុស្សអាចគិតលឿនរហ័យ ហើយបង្កើតគំនិតវិជ្ជមានគ្រប់ស្ថានភាពរបស់ខ្លួន ។ 

៣. តន្ត្រីជួយបង្កើតមនោសញ្ចេតនា ៖ ដំណើរជីវិតរបស់មនុស្សម្នាក់ៗអាចមានភាពសោះកក្រោះនៅក្នុងថ្ងៃណាមួយ ឬគ្មានមនោសញ្ចេតនាលើអ្វីមួយទាល់តែសោះ ។ ប៉ុន្តែតន្ត្រីអាចជួយបាន ! ព្រោះសំឡេងតន្ត្រីអាចជួយឱ្យមនុស្សគិតពីអ្វីមួយស៊ីជម្រៅ ឬគិតពីគោលបំណងផ្ទាល់ខ្លួនសម្រាប់អនាគតដ៏វែងឆ្ងាយ ។ សំឡេងតន្ត្រីជួយឱ្យមនុស្សនឹកដល់អតីតកាល ហើយរៀបចំផែនការជីវិតបានល្អនាពេលបច្ចុប្បន្ន ស្របតាមបំណងប្រាថ្នារបស់ខ្លួន ។

៤. តន្ត្រីជួយឱ្យមនុស្សចេះសម្រាក ៖ ជីវិតរាល់ថ្ងៃអាចហត់នឿយបន្តិច ពីព្រោះមនុស្សម្នាក់ៗត្រូវបំពេញវិញ្ញាសារជីវិតជាច្រើន ។ ជីវិតត្បិតត្រូវបំពេញកាតព្វកិច្ច តែបើមានពេលខ្លះសម្រាកស្តាប់តន្ត្រី នោះនឹងជួយដល់សុខភាពផ្លូវចិត្តបានយ៉ាងប្រសើរ ។ មនុស្សមានពេលស្តាប់តន្ត្រីមិនមែនមានន័យថា គុណភាពជីវិតកំពុងធ្លាក់ចុះនោះទេ ផ្ទុយទៅវិញជួយឱ្យមនុស្សមានថាមពលបំពេញការងារកាន់តែខ្លាំង ។

៥. គិតវិជ្ជមាន ៖ ធម្មជាតិនៃការគិតរបស់មនុស្សមិនអាចហាមឃាត់បានឡើយ ព្រោះមនុស្សត្រូវតែគិត បើទោះបីព្យាយាមប្រាប់ខ្លួនឯងថាកុំគិតក៏ដោយ ។ បង្វែរពីស្ថានភាពគិតច្រើន មកគិតបែបវិជ្ជមានវិញតាមរយៈសំឡេងតន្ត្រី ។ បុគ្គលចេះស្តាប់តន្ត្រីតែងមានអារម្មណ៍ស្រមើស្រមៃខ្ពស់ ហើយពិចារណាលើគំនិតផ្ទាល់ខ្លួនបានយ៉ាងល្អិតល្អន់ ។ គំនិតវិជ្ជមានទទួលបានពីឥទ្ធិពលតន្ត្រីជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តបានយ៉ាងច្រើន ។ គំនិតវិជ្ជមានអាចជួយឱ្យមនុស្សមានទំនុកចិត្តកាន់តែខ្លាំងចំពោះសកម្មភាពដែលខ្លួនកំពុងបំពេញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...