កម្មវិធីទូរស័ព្ទដៃកំណត់ត្រាទឹកនោមផ្អែម CarnetDia ឈ្នះពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុត

ភ្នំពេញ – កម្មវិធីទូរស័ព្ទដៃកំណត់ត្រាទឹកនោមផ្អែម CarnetDia ដែលបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ទីប្រឹក្សាមជ្ឈមណ្ឌលកម្ពុជា ៤.០ បានឈ្នះពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតឆ្នាំ២០២២ ។ កម្មវិធីបច្ចេកវិទ្យានេះ រួមចំណែកផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងគុណសម្បត្តិនៃកម្មវិធីទៅកាន់បណ្តាអ្នកពាក់ព័ន្ធរួមមានវេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក ឱសថការី និងសាធារណជនទូទៅ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ មានប្រសាសន៍នៅក្នុងពិធីអបអរសាទរកម្មវិធីទូរស័ព្ទដៃ កំណត់ត្រាទឹកនោមផ្អែម CarnetDia ថា ស្របពេលដែលប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ការប្រឈមនឹងជំងឺកាចសាហាវផ្សេងៗក៏កើតមានឡើងកាន់តែច្រើនផងដែរ ដូចជាជំងឺបេះដូង សសៃឈាម និងជំងឺទឹកនោមផ្អែមជាដើម ដែលទាមទារឱ្យវិស័យសុខាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ជាងមុន ។ ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ពិតជាបានផ្តល់ភាពងាយស្រួលទាំងសម្រាប់អ្នកជំងឺ និងវេជ្ជបណ្ឌិតក្នុងការលើកកម្ពស់គុណភាពនៃការតាមដាន ព្យាបាលជំងឺ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់បន្ថែមថា ជាក់ស្តែង ការរៀបចំបង្កើតកម្មវិធីទូរស័ព្ទនេះ កើតចេញពីទស្សនវិស័យមួយដែលក្រុមការងារបានចាប់ផ្តើមសិក្សា និងធ្វើការលើគម្រោងនេះតាំងពីឆ្នាំ២០១៨ ។ មជ្ឈមណ្ឌលកម្ពុជា ៤.០ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ជាស្ថាបនិកគម្រោង ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត ក្នុងការអភិវឌ្ឍកម្មវិធីនេះឡើងដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ដែលអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍកម្មវិធីឱ្យកាន់តែមានភាពងាយស្រួល និងទំនើបស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ។

សូមជម្រាបដែរថា ពិធីអបអរសាទរកម្មវិធីទូរស័ព្ទដៃ កំណត់ត្រាទឹកនោមផ្អែម CarnetDia បានរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ។ កម្មវិធីទូរស័ព្ទនេះ បានផ្តួចផ្តើមបង្កើតឡើងដោយមានការគាំទ្រពីមជ្ឈមណ្ឌលកម្ពុជា ៤.០ និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្នុងបុព្វហេតុបម្រើផលប្រយោជន៍សង្គមជាតិ ដើម្បីលើកកម្ពស់បញ្ជ្រាបការយល់ដឹងដល់អ្នកជំងឺទឹកនោមផ្អែម និងសាធារណជន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឧបករណ៍ជំនួយ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...