ក្រសួងអប់រំ រៀបចំកម្មវិធីតម្រង់ទិសពី​ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំមុខវិជ្ជាបំណិនជីវិតមូលដ្ឋាន

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ នឹងរៀបចំកម្មវិធីតម្រង់ទិសការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំមុខវិជ្ជាបំណិនជីវិតមូលដ្ឋាន ឆ្នាំ២០២៣ ដើម្បីផ្សារភ្ជាប់បំណិនជីវិតតាមមូលដ្ឋានជាមួយបច្ចេកវិទ្យា សហគ្រិនភាព ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ខាងមុខ ។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតឱកាសឱ្យសិស្សានុសិស្ស ទទួលបានការបណ្តុះបណ្តាលចំណេះដឹងថ្មីៗ បទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យា បណ្ដុះគំនិតអាជីវកម្ម ដោយការបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃ ដោះស្រាយបញ្ហានៅក្នុងសហគមន៍ ដែលជាផ្នែកមួយនៃមុខវិជ្ជាបំណិនជីវិតមូលដ្ឋាន។

លក្ខខណ្ឌចូលរួមសម្រាប់គ្រឹះស្ថានសិក្សានីមួយៗ គឺសិស្សានុសិស្សត្រូវ​មានអាយុចាប់ពី ៨-១៨ឆ្នាំ និងត្រូវជ្រើសរើសក្រុមសិស្សដែលមានសមាជិកចាប់ពី០៣-០៥នាក់។ លើសពីនេះ ក្រុមនីមួយៗត្រូវមានទូរសព្ទទំនើបផ្ទាល់ខ្លួនយ៉ាងឃោចណាស់មានសិស្សពីមួយក្រុមឡើងទៅ និងមានគ្រូយ៉ាងហោចណាស់ម្នាក់ដែលមានចំណេះដឹងខាងបច្ចេកវិទ្យាខ្លះៗ។ ជាពិសេស អ្នកចូលរួមត្រូវមានបំណងដោះស្រាយបញ្ហាប្រចាំថ្ងៃ ឬបញ្ហាក្នុងសហគមន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា, មានបំណងបម្លែងគម្រោងសហគមន៍មុខវិជ្ជាបំណិនជីវិតមូលដ្ឋាន ទៅជាកម្មវិធីទូរសព្ទដៃ និងមានការគាំទ្រពីអាណាព្យាបាលឱ្យចូលរួមកម្មវិធី។

គ្រឹះស្ថានសិក្សាដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់មុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន សូមដាក់ពាក្យតាមរយៈតំណភ្ជាប់ https://korms.gle/sDKirxKdhZswDepo6 ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈតេឡេក្រាម https://t.me/+RuZqQBR1wLhhYjQ1

គួរ​បញ្ជាក់ដែរថា ក្រោមការជួយគាំទ្រពីយូនីសេហ្វ ចាប់តាំងពីឆ្នាំ២០១៥មក កម្មវិធីបំណិនជីវិតតាមមូលដ្ឋាន បានជួយដល់សិស្សានុសិស្សពីថ្នាក់ទី៤ ដល់ទី៩ ឱ្យ​ចេះដោះស្រាយបញ្ហាប្រឈមនានាក្នុងជីវិតប្រចាំថ្ងៃ មិនថាតែជាបញ្ហាកើតឡើងនៅក្នុងសាលារៀន នៅផ្ទះ ឬនៅក្នុងសហគមន៍ប៉ុណ្ណោះទេ។ កម្មវិធីសិក្សានេះ ប្រើប្រាស់វិធីសាស្ត្រនៃការបង្រៀន និងរៀនតាមបែបរិះរក ដែលអាចឱ្យ​សិស្សសិក្សាពីបំណិនទន់ តាមរយៈការឈ្វេងយល់ពីបញ្ហាដែលកើតឡើង និងស្វែងរកដំណោះស្រាយ។ នៅពេលដែលពួកគេរិះរកប្រធានបទណាមួយ តាមរយៈការស្រាវជ្រាវ និងសម្ភាសន៍ សិស្សានុសិស្សចាប់ផ្តើមរៀនឈ្វេងយល់អំពីខ្លួនឯង កាន់តែមានទំនុកចិត្ត និងចាប់ផ្តើមយកអ្វីៗដែលខ្លួនបានរៀនសូត្រទៅប្រើប្រាស់ក្នុងពិភពជុំវិញខ្លួនពួកគេតែម្តង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...