កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាក្តីស្រមៃរបស់យុវតីកម្ពុជាចង់បន្តការសិក្សានៅសហរដ្ឋអាមេរិក ពេលនេះ បានបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ហើយ។
SHE-CAN គឺជាកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់យុវតី ដែលមានគោលដៅជួយគាំទ្របេក្ខនារីកម្ពុជាឱ្យទទួលបានអាហារូបករណ៍ពេញលេញ (Full-Ride Scholarship) ដើម្បីចូលរៀននៅសាកលវិទ្យាល័យឈានមុខគេនានាក្នុងសហរដ្ឋអាមេរិក។
អត្ថប្រយោជន៍ដែលទទួលបាន ៖ ការគាំទ្រពេញលេញក្នុងការដាក់ពាក្យសុំអាហារូបករណ៍ពីសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក, ការបណ្តុះបណ្តាលត្រៀមប្រឡង IELTS/TOEFL និង SAT/ACT, ការណែនាំពី Mentor ដែលនៅសហរដ្ឋអាមេរិកផ្ទាល់, ការគាំទ្រចំណាយមួយចំនួន ដូចជា ថ្លៃប្រឡង លិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះ សៀវភៅសិក្សា និងការធានារ៉ាប់រងសុខភាព (ស្របតាមលក្ខខណ្ឌរបស់កម្មវិធី)។




លក្ខខណ្ឌសម្រាប់ការដាក់ពាក្យ ៖ ជាយុវតីមានអាយុចន្លោះ ១៧–២០ឆ្នាំ, បានបញ្ចប់ ឬកំពុងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ យ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ២០២៧, មានលទ្ធផលសិក្សាល្អ និងមានសមត្ថភាពភាសាអង់គ្លេស (TOEFL, IELTS ឬ Duolingo), មានបទពិសោធន៍ភាពជាអ្នកដឹកនាំនៅសាលារៀន ឬក្នុងសហគមន៍, មានបំណងសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក, មកពីគ្រួសារដែលមានចំណូលទាប និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា។
ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យ
- ព្រឹត្តិបត្រពិន្ទុ (Transcript) ថ្នាក់ទី១០ ទី១១ និងទី១២
- លទ្ធផលប្រឡងថ្នាក់ជាតិ ឬពិន្ទុ WAEC
- ការបកប្រែជាភាសាអង់គ្លេសនៃព្រឹត្តិបត្រពិន្ទុ ឬលទ្ធផលប្រឡង (អាចបកប្រែដោយខ្លួនឯងបានប្រសិនបើចាំបាច់)
- ការប៉ាន់ប្រមាណចំណូលប្រចាំខែរបស់គ្រួសារ
- លទ្ធផលតេស្ត SAT, ACT, IELTS ឬ TOEFL (ប្រសិនបើធ្លាប់ប្រឡង)
ការដាក់ពាក្យសុំចូលរួមកម្មវិធីនេះ [ធ្វើឡើងដោយឥតគិតថ្លៃ]។ បេក្ខនារីកម្ពុជាដែលមានចំណាប់អារម្មណ៍ត្រូវប្រញាប់ដាក់ពាក្យឱ្យបានមុនកាលកំណត់ គឺថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦៕














































































