រដ្ឋមន្ត្រីអប់រំ ជំរុញគ្រឹះស្ថានឧត្តមសិក្សាបន្តធ្វើកំណែទម្រង់ ​ដើម្បីរួមចំណែកការពារ និងអភិវឌ្ឍកម្ពុជា

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យស្វាយរៀង កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការ​ជំរុញគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តធ្វើកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព ដោយ​ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារសកល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន មានប្រសាសន៍ថា ការអនុវត្តកំណែទម្រង់ក្នុងសាកលវិទ្យាល័យស្វាយរៀងកន្លងមក បានចូលរួមចំណែកក្នុងការកែលម្អកម្មវិធីសិក្សា លើកកម្ពស់គុណភាពអប់រំនៅសាកលវិទ្យាល័យ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន​ ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

យ៉ាងណាដើម្បីចូលរួមចំណែកការពារ និងអភិវឌ្ឍកម្ពុជា រដ្ឋមន្រ្តីក្រសួងអប់រំ បានជំរុញដល់គ្រឹះស្ថានឧត្តមសិក្សាបន្ត​កំណែទម្រង់ថែមទៀត ដោយបានផ្តល់នូវ​អនុសាសន៍​ចំនួន ៥ចំណុច រួមមាន៖

ទី១. ត្រូវបន្តពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សាឱ្យមានភាពរឹងមាំ គ្រឹះស្ថាននីមួយៗត្រូវមានក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពដឹកនាំច្បាស់លាស់ ឬការប្រែក្លាយជា គ្រឹះស្ថានសាធារណៈរដ្ឋបាល។ ការរៀបចំនេះ ត្រូវភ្ជាប់មកជាមួយនូវចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់។

ទី២. សាកលវិទ្យាល័យត្រូវរៀបចំកម្មវិធីសិក្សា និងឯកសារបង្រៀនឡើងវិញឱ្យមានលក្ខណៈទំនើប ដោយផ្លាស់ប្តូរពីការបង្រៀនតាមបែបទ្រឹស្តីសុទ្ធសាធ មកជាការអប់រំផ្ដោតលើលទ្ធផល (Outcome Based Education) ដើម្បីធានាថា និស្សិតទទួលបាននូវសមត្ថភាពពិតប្រាកដ អាចយកទៅអនុវត្តបានក្នុងទីផ្សារការងារ។ ទន្ទឹមនឹងនេះ ត្រូវលើកកម្ពស់ការរៀនភាសាបរទេស និងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា (STEM) ដើម្បីឱ្យនិស្សិតអាចសិក្សាស្រាវជ្រាវក្នុងកម្រិតសកលបាន។

ទី៣. គុណភាពអប់រំ ចាប់ផ្តើមពីគុណភាពសាស្ត្រាចារ្យ។ ត្រូវបន្តពង្រឹង លើកទឹកចិត្ត និងផ្ដល់ឱកាសដល់សាស្ត្រាចារ្យឱ្យបន្តការសិក្សាថ្នាក់បណ្ឌិតឱ្យបានកាន់តែច្រើន និងជំរុញឱ្យមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ។

ទី៤. ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្ដានុពល ដែលនឹងជួយដល់អ្នកប្រើប្រាស់ ជាពិសេសសាស្រ្តាចារ្យ និងនិស្សិត ឱ្យទទួលបាននូវចំណេះដឹងទូលំទូលាយ និងបង្កើនប្រសិទ្ធភាពនៃការសិក្សា។ ហេតុនេះ គ្រឹះស្ថានសិក្សាត្រូវតែរៀបចំឱ្យមានបន្ទប់ឌីជីថល ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតបានអនុវត្តជាក់ស្តែង ឆ្លើយតបទៅនឹងនិន្នាការការងារថ្មីៗ។

ទី៥. សាកលវិទ្យាល័យស្វាយរៀង ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាផ្សេងទៀត រៀបចំជាអង្គសិក្ខាសាលារួមគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធ និងមតិយោបល់លើសមិទ្ធផលនៃកំណែទម្រង់ដែលបានអនុវត្តកន្លងមក។ បន្ថែមលើកិច្ចសហការក្នុងស្រុក គ្រឹះស្ថានសិក្សាត្រូវពង្រីកវិសាលភាពទៅកាន់កម្រិតតំបន់ និងសកលលោក តាមរយៈការចងសម្ព័ន្ធភាពជាមួយសាកលវិទ្យាល័យអន្តរជាតិ ដើម្បីបង្កើតកម្មវិធីផ្លាស់ប្ដូរនិស្សិត ការធ្វើស្រាវជ្រាវរួមគ្នា និងការតម្រឹមកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដាអន្តរជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។