ឯកឧត្តម អាំង សុវណ្ណរ័ត្ន ៖ យុវជនត្រូវមានជំនាញ និងចេះប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃ ដើម្បីអាចសម្របខ្លួនក្នុងទីផ្សារការងារ

នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ឯកឧត្តម អាំង សុវណ្ណរ័ត្ន មានប្រសាសន៍ថា ដើម្បីអាចសម្របខ្លួនទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន យុវជនចាំបាច់ត្រូវមានជំនាញគោល​ឱ្យច្បាស់ និងត្រូវ​ចេះប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃ ។

ក្នុងសិក្ខាសាលាស្ដីពី «យុវជននៅក្នុងយុគសម័យ AI» នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ដែល​រៀបចំនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឯកឧត្តម អាំង សុវណ្ណរ័ត្ន លើកឡើងថា ប្រជាពលរដ្ឋ ជាពិសេសយុវជនវ័យក្មេង ត្រូវប្រកាន់យកទស្សនៈនៃការសិក្សាពេញមួយជីវិត ដើម្បីធ្វើយ៉ាងណាឱ្យមានជំនាញគោលមួយយ៉ាងតិចសម្រាប់ការរស់នៅប្រចាំថ្ងៃ និងត្រូវសិក្សាពីជំនាញឌីជីថលបន្ថែម ជាពិសេសជំនាញទាក់ទងទៅនឹងបញ្ញាសិប្បនិម្មិត AI ដើម្បីបានជាមូលដ្ឋានដ៏សំខាន់ក្នុងការបំពេញការងារ ការធ្វើអាជីវកម្ម ក៏ដូចជាបង្កើនសមត្ថភាពរបស់ខ្លួន និងអាចសម្របខ្លួនទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បន្ថែមថា គ្រប់បច្ចេកវិទ្យា តែងនាំមកនូវការវិវត្តថ្មីៗ និងបញ្ហាប្រឈម ដូច្នេះត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន និងគិតគូរឱ្យបានហ្មត់ចត់ ដើម្បីទាញយកគុណសម្បត្តិចេញពីបច្ចេកវិទ្យា AI ហើយប្រុងប្រយ័ត្នទៅលើបញ្ហាសុវត្ថិភាព ក៏ដូចជាបញ្ហាដែលនាំមកនូវគុណវិបត្តិផ្សេងៗចេញពីការប្រើប្រាស់ខុសក្រមសីលធម៌ ឬការប្រើប្រាស់ដែលមិនគិតដល់ប្រយោជន៍រួម។

“យើងជាអ្នកបង្កើតបច្ចេកវិទ្យា គ្រប់គ្រងបច្ចេកវិទ្យា កុំឱ្យបច្ចេកវិទ្យាជាអ្នកគ្រប់គ្រងយើង”

លោក ហ៊ឹន សុភាព អ្នកប្រឹក្សាយុទ្ធសាស្រ្ត និង AI ​និងជានាយកគ្រប់គ្រង DG Academy មានប្រសាសន៍ថា បច្ចុប្បន្ន AI បានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញប្រសិទ្ធភាពការងារ ក្នុងនោះ AI ក៏អាចដើរតួជាជំនួយការដ៏ឆ្លាតវៃសម្រាប់សិស្ស និស្សិតក្នុងការសិក្សា។ ប៉ុន្តែកុំទុកចិត្ត AI ខ្លាំងពេក ពោលគឺសិស្ស​និស្សិត​ត្រូវពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនជាប្រចាំ។

លោក ផូ សោភ័ណ្ឌ អ្នកផលិតមាតិកា ផ្នែកអប់រំ និងបច្ចេកវិទ្យា បានលើកឡើងថា យុវជនត្រូវយល់ដឹងពី AI គឺដើម្បីទប់ស្កាត់ការបោកបញ្ឆោតចាប់ជំរិត និងការប្រព្រឹត្តិអំពើខុសច្បាប់នានាតាមប្រព័ន្ធអនឡាញ។ លើសពីនេះ ដើម្បីរក្សាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។ លោក សោភ័ណ្ឌ បន្តថា ត្បិតតែ AI ធ្វើការងារជំនួសបានច្រើន​មែន ប៉ុន្តែ​នៅការងារមួយ​ចំនួនដែល AI មិនអាចជំនួសមនុស្សបាន រួមមាន ការគិតបែបស៊ីជម្រៅ, ច្នៃប្រឌិតខ្ពស់, ប្រសិទ្ធភាពទំនាក់ទំនង, ការវិនិច្ឆ័យសីលធម៌, ភាពជាអ្នកដឹកនាំ និងការងារជាក្រុម។

សូមជំរាបជូនដែរថា សិក្ខាសាលាស្ដីពី «យុវជននៅក្នុងយុគសម័យ AI» ត្រូវ​បាន​រៀបចំដោយ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ តួនាទី និងឥទ្ធិពលរបស់បច្ចេកវិទ្យា AI មកលើជីវិតប្រចាំថ្ងៃ ទាំងការសិក្សា និងការធ្វើអាជីវកម្ម ការប្រកបការងារ។ ជាពិសេស ជំរុញឱ្យយុវជនមានចំណេះដឹង និងជំនាញឌីជីថល ដើម្បីអាចប្រើប្រាស់ និងដោះស្រាយបញ្ហា ដែលកើតចេញពីការវិវត្តរបស់ AI៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...