អង្គការយូនីសេហ្វប្រចាំកម្ពុជាបារម្ភពីសុវត្ថិភាពរបស់កុមារភៀសសឹក

អង្គការយូនីសេហ្វប្រចាំកម្ពុជា បានបង្ហាញក្តីបារម្ភពីសុវត្ថិភាពកុមារភៀសសឹក ដែលអាចប្រឈមនឹងហានិភ័យនៃការលង់ទឹក ឬឧបទ្ទវហេតុផ្សេងទៀត ប្រសិនបើមិនមានការមើលថែឱ្យ​បានដិតដល់ពីមនុស្សពេញវ័យ ខណៈសព្វថ្ងៃមានកុមាររាប់ម៉ឺននាក់កំពុងស្នាក់នៅតាមជំរំភៀសសឹក។

អង្គការយូនីសេហ្វ ដែលធ្លាប់ផ្តល់ជំនួយដល់ពលរដ្ឋ និងកុមារក្នុងតំបន់ភៀសសឹក បានលើកឡើងថា អង្គការបានស្នើឪពុកម្តាយ អាណាព្យាបាល និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមជំរុំ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុដល់កុមារភៀសសឹក។

ថ្វីត្បិតតែពុំទាន់មានកុមារភៀសសឹកណាម្នាក់រងគ្រោះថ្នាក់ ប៉ុន្តែអង្គការយូនីសេហ្វបានស្នើសុំឱ្យ​ក្រុមការងារចម្រុះដែលចុះជួយនៅតាមជំរំ ជួយក្រើនរំលឹកអំពីហានិភ័យនេះដល់កុមារ និងអាណាព្យាបាលផងដែរ។

គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មានកុមារភៀសសឹកជាង១៣ម៉ឺននាក់ ក្នុងចំណោមជនភៀសសឹកសរុបជាង៤៧ម៉ឺននាក់ បានគេចចេញពីលំនៅស្ថានរបស់ពួកគេ ក្រោយពេលប្រទេសថៃបើកការបាញ់ប្រហារឈ្លានពានកម្ពុជាជាលើកទី២ចាប់ពីថ្ងៃទី៧ធ្នូ ឆ្នាំ២០២៥៕

អត្ថបទ ៖ សេង បារាំង


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)