ឥរិយាបថ “បន្ទាបខ្លួនដោយទំនុកចិត្ត” (Humble Confidence) គន្លឹះក្នុង​ការ​ទំនាក់ទំនងប្រកបដោយតម្លៃ និងការគោរព

ទំនាក់ទំនងក្នុងសង្គមត្រូវការស្វែងយល់ពីភាគីដែលពាក់ព័ន្ធទាំងសងខាង និងការផ្តល់ឱកាសឱ្យភាគីនីមួយៗ មានពេលគ្រប់គ្រាន់បង្ហាញព័ត៌មានខ្លួន ដើម្បីបង្កើនភាពងាយស្រួលក្នុងការសន្ទនាផង ក៏ដូចជាការផ្តល់តម្លៃ និងជំរុញឱ្យគ្រប់ភាគីទាំងអស់ អាចទាញប្រយោជន៍ពីការជួបជុំណាមួយ។

ការដាក់ខ្លួនឬការបន្ទាបឥរិយាបថដោយទំនុកចិត្ត មានន័យថា ជាការមានទំនុកចិត្តចំពោះសក្តានុពលនិងភាពខ្លាំងរបស់ខ្លួន និងពេញចិត្តចំពោះភាពជោគជ័យឬសមិទ្ធផលរបស់ខ្លួន ​ទោះបីជាមិនបានប្រាប់បង្ហាញទៅកាន់ពិភពលោកឬអ្នកដទៃ។ ជារួមគឺការមានទំនុកចិត្តចំពោះសមត្ថភាព និងអ្វីខ្លួនមាន ទោះមិនទទួលបានការចាប់អារម្មណ៍ ឬដឹងឮពីមជ្ឈដ្ឋានខាងក្រៅ។

យ៉ាងណាបើជួបកិច្ចពិភាក្សាមួយដែលមានបុគ្គលតែម្នាក់ និយាយអំពីភាពខ្លាំង សកត្តានុពល ភាពជោគជ័យ និងតួនាទីដែលពួកគេមានជាដើម រហូតមិនបានទុកចន្លោះឱ្យភាគីផ្សេងៗទៀតបាននិយាយ ឬណែនាំខ្លួន ក្នុង​កាលៈទេសៈបែបនេះ មិនមែនត្រូវការតែជំនាញចេះដាក់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្ទាបឥរិយាបទដោយទំនុកចិត្តនិងភាពវិជ្ជមានផងដែរ។

តាមរយៈ ASAP បានបង្ហាញអំពីសកម្មភាពមួយចំនួន ដើម្បីបណ្តុះជំនាញនៃការបន្ទាបឥរិយាបទដោយទំនុកចិត្ត ដែលមានដូចជា ៖ ជំនួសឱ្យការនិយាយកាត់គួរបង្ហាញពីការអបអសាទរ ការរក្សាជំហនៅកណ្តាល ការស្វាគមន៍មតិចម្រុះ និងរក្សាស្មារតីឱ្យស្ថិតនៅបច្ចុប្បន្នភាព។

បង្ហាញពីការពេញចិត្ត និងការគោរព ៖ ការកាត់ចង្វាក់ភ្លាមៗដោយមិនចាំបាច់ ឬការដើរចេញទាំងភាគីម្ខាងទៀតកំពុងនិយាយពុំត្រូវបានលើកទឹកចិត្តនោះទេ! មិនថាជួបជាមួយនឹងបរិយាកាសនៃការសន្ទនាបែបណា ជាដំបូងគួរមានការគោរព និងកោតសរសើរចំពោះវត្តមាន និងការចែករំលែកទាំងអស់។

ការរក្សាជំហ និងស្មារតីរឭកដឹង ៖ ការបន្ទាបឥរិយាបថ ដោយទំនុកចិត្តជាជំនាញមួយក្នុងការបណ្តុះភាពជាអ្នកដឹកនាំក្នុងខ្លួន ដូច្នេះវាមានភាពចាំបាច់ណាស់ក្នុងការរក្សាជំហ និងស្មារតីរឭកដឹង ហើយដើម្បីមានថាមពលគ្រប់គ្រាន់ក្នុងការបង្ហាញភាពស្មោះត្រង់ ការគោរព និងការស្វែងយល់ពីភាគីម្ខាងទៀត ឬដើម្បីពង្រឹងស្មារតីរឭកដឹងទៅបាន តម្រូវឱ្យយកចិត្តទុកដាក់លើការថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តជាប្រចាំ។

ស្វាគមន៍មតិចម្រុះ ឬមតិកែលម្អ ៖ ការទទួលស្គាល់ពីភាពខ្លាំង ភាពឆ្លាត និងភាពក្លាហានរបស់បុគ្គលម្នាក់ៗ ជាកត្តានាំឱ្យមានទម្លាប់ស្វែងរកវិធីសាស្រ្តចម្រុះ និងការកែលម្អពីមជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាការបង្កើតបរិយាកាសមួយដែលមានការជជែកដោយបើកចំហ និងបង្កើនទំនុកចិត្តក្នុងការថ្លឹងថ្លែងមុននឹងយកមកអនុវត្តន៍៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...