ឯកឧត្តម សាយ សំអាល់ ៖ កិច្ច​ការ​អប់រំ ជាកិច្ច​ការ​ដ៏សំខាន់ចាំបាច់​បំផុត ដែល​ត្រូវ​រួមគ្នា​ជ្រោមជ្រែង ដើម្បីបង្កើត​មូលធន​មនុស្ស​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ

ក្នុង​ពិធីសំណេះសំណាល​ជាមួយ​សិស្ស​ជ័យ​លាភី​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) និទ្ទេស A ក្នុង​ខេត្តកំពត កាលពីចុងសប្តាហ៍កន្លង​ទៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា កិច្ចការ​អប់រំ​ ជា​កិច្ចការ​ដ៏​សំខាន់​ចាំបាច់​បំផុត​ដែល​តម្រូវ​ឱ្យ​មានការ​រួមគ្នា​ជួយ​ជ្រោមជ្រែង​លើកកម្ពស់​វិស័យ​នេះ​ឱ្យ​កាន់តែ​មាន​គុណភាព និង​ល្អប្រសើរ ដើម្បី​បង្កើត​មូលធន​មនុស្ស​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ។

ឯកឧត្តម សាយ សំអាល់ បាន​សង្កត់ធ្ងន់​ថា អនាគត​របស់​កម្ពុជា​គឺ​ពឹងផ្អែក​លើ​សិស្សានុសិស្ស​ទាំងអស់ ដែលជា​ធនធាន​មនុស្ស​ដ៏​ល្អ ជា​គ្រាប់ពូជ​ដ៏​មាន​តម្លៃ​សម្រាប់​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​រស់រាន​មានជីវិត​ត​ជំនាន់។ ឯកឧត្តម​ក៏បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ឆ្នាំក្រោយៗ​ទៀត ខេត្ត​កំពត​នឹង​ទទួល​បាន​សិស្ស​ជ័យលាភី​និទ្ទេស A កើនឡើង​ច្រើនជាង​នេះ​បន្ថែមទៀត។

ក្នុង​ឱកាស​សំណេះសំណាល​នេះ​ដែរ ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ដ៏​មាន​សារៈសំខាន់​ជាច្រើន​ដល់​សិស្ស​ជ័យលាភី ដោយ​ជំរុញឱ្យ​ប្អូនៗ​ក្រៅពី​ការសិក្សា​ក្នុង​ថ្នាក់រៀន គឺត្រូវរៀនពីសង្គមជុំវិញខ្លួន, ត្រូវរៀនរស់ក្នុងសង្គម, ត្រូវយល់ដឹងអំពីច្បាប់ទម្លាប់ផ្សេងៗនិងកិច្ចការឌីជីថល, ត្រូវថែរក្សាសុខភាពឱ្យបានល្អ, ត្រូវមានប្រាក់ចំណូលនិងចេះសន្សំប្រាក់, ត្រូវយល់ដឹងអំពីប្រព័ន្ធនយោបាយរបស់កម្ពុជា, ត្រូវយល់ដឹងអំពីវប្បធម៌អរិយធម៌របស់ខ្មែរ, មានវិចារណញ្ញាណចេះដឹងខុសត្រូវ, ត្រូវរៀនបន្សាំខ្លួនឯងទៅនឹងសង្គម, ត្រូវមានសីលធម៌ គុណធម៌ ព្រហ្មវិហារធម៌, យល់ដឹងពីវិធីសាស្រ្តថែទាំខ្លួន,ចេះគ្រប់គ្រងពេលវេលាឱ្យ​បានល្អ, ត្រូវចេះចូលរួមគ្រប់គ្រងផ្ទះសម្បែងឱ្យបានល្អ, មានភាពជាអ្នកដឹកនាំនិងធ្វើការជាក្រុម ដែលទាំងនេះសុទ្ធសឹងជាកត្តាសំខាន់ដើម្បីជំរុញ ឱ្យអនាគតរបស់ខ្លួននិងប្រទេសជាតិកាន់តែល្អប្រសើរ។

ឯកឧត្តមបន្តថា មានចំណេះដឹង បញ្ញា និងវិជ្ជាជីវៈមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់គុណភាព នៃខ្សែជីវិតជាក់ស្តែងនៅក្នុងសង្គមជាតិ ក្នុងនោះប្អូនៗត្រូវមានសុជីវធម៌ សីលធម៌ គុណធម៌ ចរិយាមារយាទ អត់ធ្មត់តស៊ូព្យាយាម ជម្នះរាល់ការលំបាក និងដាក់គោលដៅឱ្យបានជាក់លាក់ ទើបអាចធ្វើឱ្យជីវិតអាចដើរលើផ្លូវមួយទៅកាន់អនាគតបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ដើម្បីរត់ប្រណាំងជាមួយនឹងពិភពលោកបច្ចុប្បន្ន ការយល់ដឹងអំពីប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ដែលសាលារៀនកម្ពុជាត្រូវតែមាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *