ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ក្រសួងអប់រំនឹង​អនុវត្ត​គន្លង​អប់រំថ្មីនៅ​តាមគ្រឹះស្ថាន​សិក្សា​ចំនួន៤៩

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ដាក់​ឱ្យ​អនុវត្តគន្លងអប់រំថ្មី​នៅ​តាម​គ្រឹះស្ថាន​សិក្សាចំនួន៤៩ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្សសិក្សា​ជំនាញ​តាម​ឧបនិស្ស័យ និង​ចំណង់ចំណូលចិត្ត ដែលអាច​ទទួល​បាន​ការងារសមរម្យ បង្កើត​ការងារបានដោយខ្លួនឯង និង​បន្ត​ការ​សិក្សា​ជំនាញកម្រិតខ្ពស់។

បើតាមក្រសួងអប់រំ គ្រឹះស្ថានសិក្សាដែលនឹង​អនុវត្តគន្លងអប់រំថ្មីនោះ រួមមាន​វិទ្យាល័យ​ធនធាន​ចំនួន៨, វិទ្យាល័យ​នៅ​តំបន់សេដ្ឋកិច្ច​ពិសេស​ចំនួន ៤, វិទ្យាល័យ​អនុវត្ត​ជំនាញ​សិល្បៈ​ចំនួន១, វិទ្យាល័យ​ដែលមាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ចំនួន ១៨ និង​គ្រឹះស្ថាន​សិក្សា​អប់រំ​បច្ចេកទេស​សាធារណៈ ដែលបាន​និង​កំពុង​អនុវត្ត​គន្លង ជំនាញ​គណនេយ្យ និង​បច្ចេកវិទ្យាកុំព្យូទ័រផងដែរ។

ក្នុង​កិច្ចប្រជុំ​ស្តីពីការ​រៀបចំ​ការ​បណ្តុះបណ្តាល​គ្រូអប់រំបច្ចេកទេស ដែលធ្វើ​ឡើង​កាលពីដើម​សប្តាហ៍​នេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការ​អប់រំបច្ចេកទេស​នៅ​កម្រិតមធ្យមសិក្សា គឺអនុវត្តនូវ​យន្តការ​នៃការ​បណ្តុះបណ្តាល និង​ជំនាញ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​នាពេលបច្ចុប្បន្ន និង​អនាគត។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអប់រំ បាន​អនុវត្ត​កម្មវិធីអប់រំបច្ចេកទេសចំនួន ១២ជំនាញនៅតាម ២១ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ មុខជំនាញសិក្សាបានកើនពី ៤ជំនាញ នៅឆ្នាំសិក្សា២០១៣-២០១៤ ដល់ ១២ជំនាញ នៅឆ្នាំសិក្សា២០២៤-២០២៥ រួមមាន អគ្គិសនី, អេឡិចត្រូនិក, បសុវប្បកម្ម, ក្សេត្រសាស្ត្រ, មេកានិក, ការិយាល័យជួរមុខ, បច្ចេកវិទ្យាកុំព្យូទ័រ, គណនេយ្យ, កែច្នៃអាហារ, ឌីជីថលមេឌៀឌីហ្សាញ, អភិវឌ្ឍកសិកម្ម, និង ជំនាញកសិកម្មវៃឆ្លាត។

ដើម្បីជំរុញប្រសិទ្ធភាព នៃការអនុវត្តគម្រោងបណ្តុះបណ្តាលជំនាញនិងការអប់រំបច្ចេកទេសវិជ្ជាជីវៈ ឯកឧត្តម ហង់ ជួនណារ៉ុន បានណែនាំឱ្យ​រៀបចំកន្លែងបណ្ដុះបណ្ដាលគ្រូ ត្រូវតែមានភាពច្បាស់លាស់ស្របទៅតាមជំនាញ ដោយត្រូវមានឧបករណ៍បរិក្ខារបង្រៀនគ្រប់គ្រាន់, រៀបចំប្រព័ន្ធវាយតម្លៃកម្មវិធីបង្រៀន និង​អត្រាសិស្សនិស្សិត​ទទួលបាន​ការងារធ្វើ​ដោយ​ជោគជ័យ​បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាល, មានប្រព័ន្ធរបាយការណ៍ជាប្រចាំ ដោយពន្យល់ផ្អែកលើលទ្ធផលសម្រេចបាន ឆ្លើយតបនឹងការវិនិយោគ ក៏ដូចជា បង្កើតនូវប្រព័ន្ធបណ្ដុះបណ្ដាលរួមតែមួយ សំដៅពង្រឹងភាពជាម្ចាស់លើគម្រោង និងជំរុញឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​មានប្រសាសន៍ថា ដើម្បីជំរុញ​ឱ្យ​មានអ្នកជំនាញ​កាន់តែច្រើន​នៅក្នុង​ទីផ្សារ ក៏​ដូចជាការត្រៀម​រុញ​កម្ពុជាទៅជាប្រទេសមួយ​ដែល​មានការ​អភិវឌ្ឍលឿន​លើផ្នែកឧស្សាហកម្ម រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងការងារបានសហការជាមួយក្រសួងអប់រំ លើការ​បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក្រសួងការងារគឺជាអ្នករៀបចំទៅលើកម្មវិធីសិក្សា មេរៀន ក៏​ដូចជាទទួលខុសត្រូវលើការបណ្តុះបណ្តាលគ្រូ វិក្រឹតការ នៅក្នុងការ​បណ្តុះបណ្តាល អនុវត្តគន្លងវិជ្ជាជីវៈនេះ។

បើតាមឯកឧត្តម ស៊ុន មេសា ការអប់រំតាមបែបគន្លងថ្មី គឺជាការជួយ​ឱ្យ​សិស្សានុសិស្សរបស់យើង មានជំនាញបច្ចេកទេសផង មានចំណេះដឹងទូទៅផង ហើយប្រសិន​បើ​សិស្ស​ទាំងអស់ចប់ថ្នាក់ទី១២ ពួកគាត់នឹងមានទាំងជំនាញ មានទាំងចំណេះដឹងអប់រំទូទៅ។

«ក្រសួងការងារ​ក៏​បានចូលរួម​នៅក្នុងការជ្រើសរើសវិទ្យាល័យ​ដែលត្រូវ​អនុវត្តគម្រោងវិជ្ជាជីវៈនេះ ដែលមានទីតាំងនៅកៀកតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ដើម្បីអាចឱ្យសិស្សានុសិស្ស​ដែលមានមូលដ្ឋាននៅទីនោះ គាត់អាចសិក្សា​រៀនចប់នៅទីនោះ អាចធ្វើការបានផ្ទាល់តែម្តង»។

សូមជំរាបជូនថា គន្លងអប់រំថ្មី ដែល​ក្រសួងអប់រំ គ្រោងនឹងអនុវត្តនេះ រួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២។ ការសាកល្បងដំបូង​ដែលធ្វើ​នៅ​ក្នុងឆ្នាំនេះ នឹងធ្វើ​ឡើងនៅតាមវិទ្យាល័យគោលដៅមួយចំនួន ដូចជា វិទ្យាល័យដែលមានអគារធនធាន, វិទ្យាល័យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍, គ្រឹះស្ថានសិក្សាអប់រំបច្ចេកទេស, វិទ្យាល័យស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និង​តំបន់ដែល​មានដំណើរការសេដ្ឋកិច្ច។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា មុននឹង​ពួកគេ​ជ្រើសរើស​គន្លងអប់រំ ដែលត្រូវ​នឹង​ចំណង់ចំណូលចិត្ត និង​ទេពកោសល្យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...