ការតស៊ូមតិតាមបណ្ដាញសង្គម ជាការការពារភាពត្រឹមត្រូវរបស់កម្ពុជា និងបង្ហាញការពិតឱ្យពិភពលោកដឹង

ចាប់តាំងពីមានការផ្ទុះអាវុធអំឡុងពេលមានជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក អ្នកប្រើប្រាស់បណ្ដាញសង្គមថៃ និង​កម្ពុជា បាន​ធ្វើការ​ផ្សព្វផ្សាយ និង​ចោទ​ប្រកាន់គ្នា​ទៅវិញ​ទៅ​មក ថាជាអ្នក​​បង្កជម្លោះមុន ដែល​បណ្តាល​ឱ្យ​មានការ​បាត់បង់ជីវិត ខូចខាតផ្ទះសម្បែង សាលារៀន បង្កើតឱ្យ​មានជនភៀសសឹក​ជាដើម។ សម្រាប់សង្រ្គាមប្រព័ន្ធផ្សព្វផ្សាយនេះ តើយុវជន និងបញ្ញាជន​ខ្មែរ បានធ្វើអ្វីខ្លះ ដើម្បីបង្ហាញពីការពិត​ទៅកាន់ពិភពលោក?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ភាគីថៃបានប្រឌិតព័ត៌មានយ៉ាងច្រើនទាក់ទងនឹងបញ្ហាតាមបណ្ដោយព្រំដែន ដោយបំភ្លៃព័ត៌មានចោទប្រកាន់មកលើកម្ពុជា។ ដូច្នេះ ក្នុងនាមជាអ្នកតាមដានស្ថានការណ៍សង្គម ស្ថានការណ៍នយោបាយ ក៏ដូចជាបញ្ហាព្រំដែន គឺលោកតែងតែបានឆ្លើយតបទៅខាងភាគីថៃវិញ តាមរយៈប្រព័ន្ធព័ត៌មានសង្គម រួមមាន ហ្វេសប៊ុក Wechat ដើម្បីបំភ្លឺបង្ហាញការពិតទៅពិភពលោកថាអ្វីដែលភាគីថៃចោទប្រកាន់មកលើកម្ពុជាសុទ្ធតែជារឿងប្រឌិតសុទ្ធសាធ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត គិន ភា បន្ថែមថា ថៃខ្លួនឯងជាអ្នកបង្ករឿង ជាអ្នកបង្កាត់ភ្លើងសង្រ្គាមឈ្លានពានមុនមកលើកម្ពុជា ហើយប្រទេសកម្ពុជាគ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយ​យើងមិនបានទៅឈ្លានពានប្រទេសជិតខាងណានោះទេ។ នេះជាការឆ្លើយតបរបស់លោកបណ្ឌិតតាមបណ្ដាញសង្គមនាពេលកន្លងមក។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការឆ្លើយតបរបស់លោកក្ដី និងការឆ្លើយតបរបស់បងប្អូនប្រជាពលរដ្ឋក្ដី គឺជាផ្នែកមួយនៃការបង្ហាញការពិតអំពីប្រទេសកម្ពុជា និងជាការបកស្បែកមុខ អំពើកុហក អំពើយង់ឃ្នង សាហាវឃោរឃៅ អមនុស្សធម៌របស់ទាហានឈ្លានពានសៀមមកលើប្រទេសកម្ពុជាទៅកាន់ពិភពលោក។

“បើទោះជាមិនបានច្រើនយ៉ាងណា ខ្ញុំជឿថា យ៉ាងហោចណាស់ក៏មានបណ្ដាប្រទេសមួយចំនួនស្គាល់កម្ពុជា”

លោកបណ្ឌិត គិន ភា ក៏បានលើកទឹកចិត្តដល់ប្រជាជនខ្មែរទាំងអស់ឱ្យចូលរួមគ្នាការពារកម្ពុជាពីការឈ្លានពានរបស់ភាគីថៃ។ លោកបណ្ឌិតមានប្រសាសន៍ថា ការចូលរួមរបស់យុវជនក្នុងការខិតខំបង្កើតវីដេអូបញ្ចេញមតិឆ្លើយតបទៅលើការចោទប្រកាន់របស់ភាគីថៃ គឺជារឿងល្អ ដោយយើងខិតខំនិយាយការពិត ដើម្បីការពារកម្ពុជា។ លោកបណ្ឌិត ក៏ស្នើឱ្យយុវជនបន្តសកម្មភាពនេះ ដើម្បីបង្ហាញពីការពិតរបស់កម្ពុជាដែលរងការចោទប្រកាន់របស់ភាគីថៃ ក៏ដូចជាភាគីថៃចាប់កងទ័ពខ្មែរទៅធ្វើទារុណកម្មជាដើម ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិបានឃើញ និងជួយអន្តរាគមន៍។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជានិស្សិតបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញវិភាគគោលនយោបាយអប់រំ នៅសាកលវិទ្យាល័យ Havard សហរដ្ឋអាមេរិក ឱ្យដឹងថា សម្រាប់កញ្ញាផ្ទាល់ កញ្ញាផលិតវីដេអូឆ្លើយតបនឹងការចោទប្រកាន់របស់ប្រជាជនថៃនៅតាមបណ្ដាញសង្គម ខណៈមានជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ព្រោះនាងសង្កេតឃើញថា ស្ទើរតែគ្រប់ព័ត៌មានថៃចុះផ្សាយ គឺជាព័ត៌មានក្លែងបន្លំខុសពីការពិត ហើយមានបំណងបង្ខូចកម្ពុជាជាអ្នកបង្កជម្លោះមុន។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជានិស្សិតបញ្ចប់ថ្នាក់អនុបណ្ឌិត ជំនាញវិភាគគោលនយោបាយអប់រំ នៅសាកលវិទ្យាល័យ Havard សហរដ្ឋអាមេរិក

រ័ត្នសេដ្ឋាមុនី បន្ថែមថា កញ្ញាក៏ចង់ប្រាប់ទៅសារព័ត៌មានអន្តរជាតិ ក៏ដូចជាប្រព័ន្ធផ្សាយអន្តរជាតិឱ្យបានដឹងថា នៅក្នុងប្រទេសថៃមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន បានចុះផ្សាយព័ត៌មានមិនពិត ដែលមិនអាចយកទៅផ្សព្វផ្សាយបន្តបានទេ ព្រោះតាំងពីដើមមក ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃនេះ តែងតែផ្សាយព័ត៌មានបំភ្លៃ ហើយផ្សាយព័ត៌មានតាមរដ្ឋាភិបាលខ្លួនចង់បានប៉ុណ្ណោះ។ នេះបើយោងទៅតាមការស្រាវជ្រាវ និងការសិក្សាពីអ្នកជំនាញផ្នែកនេះផ្ទាល់នៅសហរដ្ឋអាមេរិក។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី បញ្ជាក់ថា កញ្ញាក៏ធ្លាប់បានសរសរនិក្ខេបបទបញ្ចប់ថ្នាក់អនុបណ្ឌិត នៅ Harvard លើប្រធានបទ “ឥទ្ធិពលនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយលើលទ្ធផលនៃយុទ្ធនាការចលនាសង្គមនៅអាស៊ីអាគ្នេយ៍- The Influence of Media Usage on the Outcome of Social Movement Campaigns in Southeast Asia” ដោយលើកយកប្រទេសថៃធ្វើជាករណីសិក្សា។ កញ្ញាបានសម្ភាសន៍ប្រភពនៅក្នុងបក្សនយោបាយថៃ សិស្សានុសិស្សថៃ ក៏ដូចជាសាស្រ្តាចារ្យជនជាតិថៃផងដែរ។ លទ្ធផលបានបង្ហាញថា សារព័ត៌មានថៃ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសថៃភាគច្រើន ចុះផ្សាយព័ត៌មានមិនពិត គាំទ្រតាមតែរដ្ឋាភិបាលចង់បាន និងគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ដែលធ្វើឱ្យប្រជាជនថៃ និងយុវជនថៃមិនទទួលបានព័ត៌មានពិត។

“តាមរយៈវីដេអូ ខ្ញុំចង់ប្រាប់ទៅដល់អន្តរជាតិ ត្រូវស្ដាប់ព័ត៌មានទាំងសងខាង ហើយអានព័ត៌មានដោយគិតពិចារណាស៊ីជម្រៅ ដើម្បីដឹងថាព័ត៌មានណាជាព័ត៌មានពិត ហើយព័ត៌មានណាជាព័ត៌មានក្លែងក្លាយ”

ក្នុងនាមជាកូនខ្មែរមួយរូប កញ្ញា រ័ត្នសេដ្ឋាមុនី គិតថា តាមរយៈការផលិតវីដេអូឆ្លើយតបការចោទប្រកាន់ទៅភាគីថៃនេះ គឺពិតជាឮទៅដល់ក្រៅប្រទេស ដូចជាអ្នកបង្កើតគោលនយោបាយ អ្នកធ្វើការក្នុងជួររដ្ឋាភិបាលក្នុងប្រទេសផ្សេងៗលើពិភពលោក គ្រូបង្រៀន ក៏ដូចជាម្ចាស់អាជីវកម្មធំៗជាដើម។ កញ្ញាបន្តថា ការបង្ហាញវីដេអូនេះ បានជួយផ្លាស់ប្ដូរការយល់ឃើញរបស់អន្តរជាតិ ពីការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃ ឱ្យពួកគាត់ត្រឡប់មកឃើញការពិតរបស់កម្ពុជាដែលកំពុងរងការចោទប្រកាន់ និងគាំទ្រកម្ពុជាវិញ។

លោក ហ៊ុយ បញ្ញាចេស្ដា ស្ថាបនិក Chaktomuk Insight

លោក ហ៊ុយ បញ្ញាចេស្ដា ស្ថាបនិក Chaktomuk Insight មានប្រសាសន៍ថា ការផលិតវីដេអូឆ្លើយតបការចោទប្រកាន់របស់ប្រជាជនថៃតាមបណ្ដាញសង្គមអំពីជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ព្រោះលោកគិតថា នេះជាតួនាទីតិចតួចដែលអាចជួយប្រទេសកម្ពុជាបាន ព្រោះលោកជានិស្សិតទន់ខ្សោយ ហើយមិនអាចទៅច្បាំងនៅសមរភូមិមុខដូចបងៗទាហានបាននោះទេ។ ហេតុនេះ អ្វីដែលលោកអាចធ្វើបាន គឺអង្គុយសរសេរអត្ថបទ ធ្វើមាតិកា ប្រើប្រាស់ចំណេះដឹងដែលមាន ដើម្បីតបតទៅកាន់ប្រទេសថៃ ដែលកំពុងលាបពណ៌មកលើប្រទេសកម្ពុជា។

ស្ថាបនិក Chaktomuk Insight បន្ថែមថា ប្រសិនបើកម្ពុជាមិនតបតទៅវិញ រក្សាភាពស្ងៀមស្ងាត់ នោះអ្វីដែលជនជាតិថៃនិយាយលាបពណ៌មកលើកម្ពុជាអាចក្លាយទៅជាភស្ដុតាង ឬអំណះអំណាងសម្រាប់អ្នកសារព័ត៌មានអន្តរជាតិធំៗ ហើយនឹងពិបាកសម្រាប់យុវជនខ្មែរជំនាន់ក្រោយស្រាវជ្រាវឯកសារ ដើម្បីទៅជជែកវែកញែកតទល់ជាមួយគេ ព្រោះការតទល់ផ្នែកប្រវត្តិសាស្ត្រនេះ គឺពិតជាលំបាក។

អំឡុងនៃសង្រ្គាម​ប្រព័ន្ធផ្សព្វផ្សាយជាមួយ​ប្រទេសថៃ លោក ហ៊ុយ បញ្ញាចេស្ដា បានចូលរួម តាមរយៈការសរសេរអត្ថបទ និងការធ្វើវីដេអូ ក៏ដូចជាមានការចូលរួមជួយពីយុវជនមានសមត្ថភាពផ្សេងៗទៀតដើម្បីចេញផ្សាយអត្ថបទប្រមាណជាង ២០នាក់។ លោក ហ៊ុយ បញ្ញាចេស្ដា បន្ថែមថា លោកចង់ឱ្យប្រទេសកម្ពុជា បង្កើតគម្រោងសរសេរអត្ថបទដែលវិភាគ (Insight) ឱ្យបានកាន់តែច្រើន នៅពេលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃបានបញ្ចប់។ លើសពីនេះ លោកក៏ចង់ឱ្យប្រជាជនខ្មែរ នៅតែបន្តគាំទ្រ ការសរសេរអត្ថបទវិភាគ ជាភាសាអង់គ្លេស ព្រោះគម្រោងទាំងអស់នេះហើយ ជាអ្នកការពារ និងកសាងមុខមាត់ប្រទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *