អត្ថប្រយោជន៍ នៃ​ការកាត់ស្ត្រេស​តាមរយៈ​សរសេរ​កំណត់ហេតុ​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការ​សរសេរ​កំណត់ហេតុ ជាសកម្មភាព​មួយដែលបញ្ជាក់​បានពីការ​យកចិត្តទុក​ដាក់​ជាមួយខ្លួនឯង ក្រៅពីនោះ​វាក៏ជាទម្លាប់​មួយ ដែល​ជួយ​កាត់បន្ថយស្រ្តេស​ក្នុង​បរិបទ​ដ៏​មមាញឹក​នេះ​ដែរ។ បច្ចុប្បន្ន មាន​មនុស្ស​ជាច្រើន​ទទួល​បាន​នូវ​បទពិសោធន៍​ស្ត្រេស តាម​រយៈ​រឿងរ៉ាវ​ដែល​មាន​ប្រភព​ខុសៗគ្នា។

អ្វីទៅ​ជាការ​កាត់ស្រ្តេស​តាមរយៈ​កំណត់​ហេតុ?

ពាក្យថា​សរសេរ​កំណត់ហេតុ គេ​អាចយក​ទៅ​អនុវត្តន៍​តាមរយៈច្រើនរូបភាព ដោយ​មាន​ដាក់​គោលដៅ​ខុសៗគ្នា ហើយ​អត្ថប្រយោជន៍​វិញ ក៏មាន​ភាពខុសគ្នា​ទៅតាម​ការ​ប្រើប្រាស់​បច្ចេកទេស នៃ​ការ​សរសេរ​របស់​ខ្លួន​ដែរ​​! យ៉ាង​ណាមិញ ការ​សរសេរ​ដើម្បី​បន្ថយ​ភាពតានតឹង ឬ​ក៏បន្ធូរ​អារម្មណ៍ ជា​ប្រភេទ​សំណេរ​មួយដែល​រក្សាភាព​វិជ្ជមាន​សម្រាប់​ខ្លួនឯង ព្រោះ​មិនត្រូវ​ការ​ចែករំលែក​ជាសាធារណៈ ឬ​បណ្តាញ​សង្គម។ ការកាត់​ស្រ្តេស​តាមរយៈ​កំណត់ហេតុ ភាគ​ច្រើន​រៀបរាប់​អំពីអារម្មណ៍​ដែល​ខ្លួន​កំពុង​មាន បទពិសោធន៍​ដែលបាន​កើត​ឡើង​កន្លងមក ក៏ដូចជា​កត្តាដែលនាំ​ឱ្យពួកគេ​មាន​អារម្មណ៍​មិនល្អជាដើម, ការ​សរសេរ​បែបនេះ​ជាការ​រំសាយ​អារម្មណ៍​បានដោយមិនបារម្មណ៍អំពីការវាយតម្លៃពីមជ្ឈដ្ឋានខាងក្រៅ ការជំរុញ​ទឹកចិត្ត​ក្នុងការ​តស៊ូទៅមុខ និង​ឱកាស​យ៉ាងពេញលេញ​ក្នុងការឆ្លុះបញ្ចាំងអំពីបញ្ហាអ្វីមួយ។

ភាព​ច្របូកច្របល់ ភាពតានតឹង បង្កើនបានទៅជាផលមិន​ល្អចំពោះ​សុខភាព​ផ្លូវចិត្ត ដែល​ត្រូវ​ការ​សកម្មភាព ក៏ដូចជា​ការជ្រើសរើស​វិធីសាស្រ្តដែលមាន​ភាពងាយ​ស្រួល​មួយ ក្នុង​ការបន្ធូរ​អារម្មណ៍​មិនល្អ​ដែល​កើត​មាន​កន្លងមក។ តាម​រយៈគេហទំព័រ Erincondren បាន​ប្រាប់អំពី​អត្ថប្រយោជន៍​ពី​ការជ្រើស​យក​ការសរសេរ​កំណត់ហេតុ ដើម្បី​បន្ថយ​ស្រ្តេស ៖

១. ភាពសំខាន់​ដែលគួរ​កាត់ស្រ្តេសតាមរយៈ​កំណត់ត្រា ៖ ការ​គ្រប់គ្រង​ស្ត្រេស ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុងការ​ថែរក្សាសុខុមាលភាព និង​សុខភាព​ផ្លូវចិត្ត។ នៅពេល​ដែលឆ្លង​កាត់ដំណាក់​កាល​ធុញថប់ ឬស្ត្រេសភ្លាមៗ កម្លាំង​នៃរាងកាយ​ទាំងមូល ត្រូវការទប់ទល់​ប្រឈមមុខ​នឹងសម្ពាធ​រហូត​ធ្វើឱ្យ​សុខភាព​ធ្លាក់ចុះ ក្នុង​ករណីខ្លះ ត្រូវការ​ជំនួយ​ពីអ្នកជំនាញ​ក្នុងការ​ទាញ​ស្ថានភាព​ឱ្យល្អប្រសើរ​ឡើងវិញ។ ស្ត្រេស​មាន​ផលប៉ះពាល់​ទាំងសុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ជាមូលហេតុ​ត្រូវការ​សកម្មភាព​វិជ្ជមាន​មួយ​ជួយកាត់​បន្ថយ​ស្ថានភាព​អវិជ្ជមាន​ទាំងនេះ​ចេញ។ ការ​បង្កើត​ទម្លាប់​ប្រចាំថ្ងៃ ក្នុងការកាត់បន្ថយស្រ្តេស បានដើរ​តួនាទី​ចម្បងមួយ ក្នុង​ការ​បន្ធូរ​អារម្មណ៍​តានតឹង និង​ការ​តាមដាន​សុខភាព​ផ្លូវចិត្ត និង​ការ​បង្ការ​អាការ​ស្រ្តេស​កុំឱ្យធ្លាក់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ពេក។

២. បង្កើត​កន្លែង​ដែល​មាន​សុវត្ថិភាព​ជូនខ្លួនឯង ៖ ការចែករំលែក​រឿងរ៉ាវជាមួយ​អ្នកដទៃ ឬ​មនុស្ស​ស្និទ្ធស្នាល គឺជាវិធី​ក្នុង​ការ​បន្ធូរអារម្មណ៍​បាន​មួយ​ផ្នែកពិតមែន យ៉ាងណាមិញ អ្នក​ដែល​អាច​ចែករំលែក​ជាមួយ​បាន មិនប្រាកដ​ថាពួកគាត់​មានពេលគ្រប់គ្រាន់ដើម្បីស្តាប់ ហើយ​ពេលខ្លះទៀត​លោកអ្នក​ក៏បារម្ភអំពី​ការវាយ​តម្លៃ​ពីខាងក្រៅ ដែលធ្វើឱ្យការ​រំសាយ​អារម្មណ៍​ទាំងនោះ មិន​អស់​សេចក្ដី មិន​អាច​បញ្ចេញ​រាល់អ្វីដែល​កំពុងតែ​មន្ទិលនៅ​ក្នុងចិត្ត។ ដូច្នេះ​ហើយ បាន​ជាការសរសេរ ជាវិធីមួយជួយ​រំសាយកង្វល់ ព្រោះការ​បារម្មណ៍ពីមជ្ឈដ្ឋាន​ខាងក្រៅ។ ការសរសេរ​ក្នុង​កំណត់ហេតុផ្ទាល់ កាន់​តែផ្តល់នូវ​ទំនុកចិត្តខ្ពស់​ចំពោះខ្លួនឯង​ក្នុងការ​បញ្ចេញ​គំនិតដែល​វិលវល់ និង​ការមិន​ពេញចិត្ត​ចំពោះ​ហេតុការណ៍​ណាមួយ ក៏ដូចជា​ការ​រកឃើញ​ដំណោះស្រាយ​ព្រមជាមួយ​គ្នា​ផង​ដែរ។

៣. ការស្វែងរកចំណោទបញ្ហា ៖ ដើម្បីដោះស្រាយ​បញ្ហា​មួយទៅ​បាន ចាំបាច់​ណាស់​ក្នុងការ​ស្វែងរក​ឱ្យឃើញថា អ្វីទៅ​ជាដើមចម​ដែលកើត​ទៅជាបញ្ហាទាំងនេះ? ហើយការ​សរសេរ​កំណត់ហេតុនេះ​ទៀតសោត មិន​ត្រឹម​តែបន្ថយ​អាការ​តានតឹង​ប៉ុណ្ណោះទេ ប៉ុន្តែរួម​ចំណែក​ដល់ការ​កំណត់អ្វីទៅ​ជាឬសគល់នៃបញ្ហានីមួយៗទៀតផង នៅពេល​ដែល​កត់ត្រា​រាល់បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ជាប្រចាំ ហើយ​ត្រឡប់​ទៅ​មើលក្រោយបន្តិច នោះនឹក​រកឃើញថា តើកត្តា​អ្វីខ្លះ​ដែលបណ្តាល​ឱ្យស្រ្តេស​បែបនេះ? មិនថា​ប្រភេទបញ្ហា ប្រភេទ​មនុស្ស ប្រភេទ​ទស្សនៈ ប្រភេទ​ផ្នត់គំនិត ឬក៏ប្រភេទ​បរិយាកាសនោះទេ សុទ្ធសឹង​តែការរួម​ចំណែក​ដល់ការ​ស្វែងរក​បញ្ហា​មក​ដោះស្រាយ​ដោយ​មាន​ប្រសិទ្ធភាព ក៏ដូចជា​ការ​បន្សាំខ្លួន​ទៅនឹង​ទម្លាប់​វិជ្ជមាន​ជាប្រចាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *