វិធីទទួលទានអាហារសុខភាពផង និងសន្សំថវិកាផង

ដើម្បីរក្សាទម្លាប់នៃការទទួលទានអាហារសុខភាពឱ្យបានរៀងរាល់ថ្ងៃ មិនចាំបាច់ទាល់តែមានកម្មវិធី ដែលមានគុណភាពខ្ពស់ពេក ក្នុងការជួយតាមដាន ឬក៏ប្រភេទអាហារថ្លៃៗ ដើម្បីពង្រឹងសុខភាពនោះដែរ។ តាមរយ: Moneytalksnews បានបង្ហាញគន្លឹះមួយចំនួនសម្រាប់រក្សាទម្លាប់ក្នុងការទទួលទានអាហារសុខភាពស្របពេលកំពុងសន្សំថវិកាផង។

១. ធ្វើផែនការអាហារទៅតាមរដូវកាល ៖ ការទទួលទានអាហារ​ដែល​មាន​សុខភាព​មិន​ចាំបាច់​មាន​តម្លៃ​ថ្លៃ​ពេកទេ ប៉ុន្តែជាការជ្រើសរើសប្រភេទអាហារស្របទៅតាមរដូវកាល និងតម្រូវការ នៃរាងកាយផ្ទាល់ខ្លួន។ ការធ្វើផែនការដើម្បីទទួលទាន ជាវិធីក្នុងការផ្ទៀងផ្ទាត់ប្រភេទបន្លែរផ្លែឈើស្របទៅតាមរដូវកាលនីមួយៗ ព្រោះហូបអាហារតាមរដូវកាល មានតម្លៃសមរម្យ និងមានគុណភាព។ ហើយផែនការអាហារទៀតសោត គួរមានភាពបត់បែនទៅតាមរដូវកាលនីមួយៗ។

២. កាត់បន្ថយអាហារដែលរៀបចំស្រាប់ៗ ៖ អាហារដែលវេចខ្ចប់ស្រាប់ គឺមានភាពលឿនរហ័ស និងងាយស្រួលក៏ពិតមែន ប៉ុន្តែគុណភាពនិងតម្លៃ ក៏ឡើងថ្លៃទៅតាមនោះដែរ។ បើផ្តោតលើសុខុមាលភាព​ និងភាពយូរអង្វែង នៃការទទួលទាន ការទិញអាហារដែលមិនទាន់កែច្នៃ អាចរួមចំណែកយ៉ាងសំខាន់ដល់សុខភាព និងសុខុមាលភាពក្នុងរយៈពេលវែង។ ឧទាហរណ៍ការទិញផ្លែឈើទាំងមូលយកមកសម្អាតសម្បកនៅផ្ទះដោយខ្លួនឯង។ ព្រោះការមានទម្លាប់ទិញអាហារ ដែលមានស្រាប់ៗ អាចសល់របស់របរដែលមិនចាំបាច់ក៏មានដែរ។

៣. ការផ្សំគ្រឿងអាហារ ៖ សន្សំថវិកាផង និងការគិតអំពីសុខភាពផង ត្រូវការប្រើប្រាស់គ្រឿងផ្សំក្នុងតម្លៃមួយដែលអាចទទួលយកបាន តួយ៉ាងអាហារដែលមានសារធាតុប្រូតេអ៊ីនហាក់មានតម្លៃខ្ពស់ ប៉ុន្តែប្រូតេអ៊ីនក៏មិនមែនបានមកពីប្រភពតែមួយដែរ ដូច្នេះព្យាយាមរកប្រភេទមួយណាដែលមានតម្លៃសមរម្យជាងគេ។ ឧទាហរណ៍សាច់និងស៊ុតមានប្រូតេអ៊ីនដូចគ្នា ប៉ុន្តែស៊ុតមានតម្លៃធូរជាង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *