ការពង្រឹងជំនាញ (Upskill) និងរៀនជំនាញថ្មី (Reskill) មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្ម និងបុគ្គលិក

ដំណើរការអាជីវកម្ម អាចទៅបានដោយរលូន ត្រូវការធនធានមនុស្សមានទេពកោសល្យ និងជំនាញច្បាស់លាស់ សម្រាប់បំពេញការងារ។ លក្ខខណ្ឌនេះទំនងជាមិនមានការផ្លាស់ប្ដូរឡើយ មិនថាក្នុងសម័យកាលណាក៏ដោយ។ ទន្ទឹមនឹងនេះ កាលៈទេសៈទីផ្សារការងារបច្ចុប្បន្ន តម្រូវឱ្យមានការចូលរួមពីបច្ចេកវិទ្យាដោយខានពុំបាន។ ម្លោះហើយ បុគ្គលិកត្រូវតែពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីអាចប្រកួតប្រជែងជាមួយបច្ចេកវិទ្យាឆ្លាតវៃ។

នាពេលអនាគតដ៏ខ្លី ការងារមួយចំនួននឹងត្រូវជំនួសដោយបច្ចេកវិទ្យា ខណៈមួយចំនួនទៀត នឹងមានទម្រង់ខុសពីបច្ចុបុ្បន្ន។ ចំណែកតួនាទីដែលមិនធ្លាប់មានពីមុន នឹងកើតមកជំនួសការងារដែលបាត់បង់ទៅ។ ហេតុផលទាំងនេះ ទាមទារឱ្យម្ចាស់អាជីវកម្ម និងបុគ្គលិកត្រូវដុសខាត់សមត្ថភាព និងសម្របខ្លួនទៅតាមការវិវត្តន៍ដ៏ឆាប់រហ័សនេះ។ ចំណែកការពង្រឹងជំនាញ (Upskill) និងរៀនជំនាញថ្មី (Reskill) នឹងមានភាពសំខាន់ខ្លាំង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលនៃពិភពលោក។

ភាពខុសគ្នារវាង ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី

ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី មានអត្ថន័យខុសគ្នាស្រឡះ ព្រោះការពង្រឹងជំនាញ មានន័យថា ការបង្កើនសមត្ថភាពរបស់បុគ្គលម្នាក់ ដែលចេះស្រាប់លើជំនាញអ្វីមួយ និងគ្មានបំណងផ្លាស់ប្ដូរតួនាទី ឬវិស័យការងារនោះទេ ។ បុគ្គល ឬបុគ្គលិកម្នាក់នោះ ត្រូវរៀនបច្ចេកទេស​ ល្បិច និងនិន្នាការចំណេះដឹងថ្មីៗ ដើម្បីអាចឈរជើងក្នុងវិស័យការងាររបស់ខ្លួន។

ផ្ទុយទៅវិញ ការរៀនជំនាញថ្មី គឺជាការត្រៀមខ្លួន ដើម្បីផ្លាស់ប្ដូរជំនាញ ឬតួនាទីបច្ចុប្បន្ន ព្រោះតំណែងមួយចំនួនអាចនឹងលែងមាន ដោយសារការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗ។ ហេតុនេះ បុគ្គលិកក្នុងវិស័យមួយចំនួន ត្រូវរៀនជំនាញថ្មី ដើម្បីទទួលបានឱកាសការងារ។ ការលេចឡើងនូវបញ្ញាសប្បនិម្មិត គឺជារបត់ដ៏សំខាន់ ដែលតម្រូវឱ្យមនុស្សទទួលយកការប្រែប្រួលក្នុងវិស័យការងារ។

អត្ថប្រយោជន៍នៃការពង្រឹងជំនាញ (Upskilling)

ការពង្រឹងជំនាញនឹងផ្ដល់ឱកាសឱ្យបុគ្គលិករៀនសូត្រនូវអ្វីដែលថ្មី និងអ្វីដែលពួកគេចង់បាន។ ជាពិសេស វាធ្វើឱ្យអាជីពរបស់អ្នកមានភាពរីកចម្រើន ព្រមទាំងមានផលិតភាពខ្ពស់ជាងមុន ដែលអាចផ្ដល់នូវប្រាក់ចំណូលកាន់តែប្រសើរ។ ម្យ៉ាង នៅពេលមានជំនាញច្បាស់លាស់ និងមុតស្រួច បុគ្គលិកក៏នឹងក្លាយជាផ្នែកមួយនៃការចូលរួមចំណែកអភិវឌ្ឍក្រុមហ៊ុនខ្លួនឯង និងសង្គមឱ្យកាន់តែរីកចម្រើនផងដែរ។

អត្ថប្រយោជន៍​នៃការរៀនជំនាញថ្មី (Reskilling)

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) បានព្យាករណ៍ថា បច្ចេកវិទ្យានឹងផ្លាស់ប្ដូរការងារចំនួន ១.១ ប៊ីលានក្នុងរយៈពេល១០ឆ្នាំខាងមុខ។ បញ្ញាសប្បនិម្មិត និងម៉ាស៊ីនចេះរៀន គឺជាហេតុផលនៅពីក្រោយការផ្លាស់ប្ដូរនេះ។ ចំណែក ការងាកមកគិតអំពីបរិស្ថានបៃតង និងបញ្ហារោគរាតត្បាតសកល ក៏ជាមូលហេតុចម្បងមួយដែរ។ ចំណែកម្ចាស់អាជីវកម្មទំនងជាត្រូវប្រឈមនឹងបញ្ហាជាច្រើន ប្រសិនបើមិនបើកកម្មវិធីសិក្សាជំនាញថ្មីសម្រាប់បុគ្គលិក។

ការរៀនជំនាញថ្មីបន្ថែមមានន័យថា អ្នកកំពុងគិតពីអនាគត និងចេះត្រៀមខ្លួនទុកជាមុន សម្រាប់ការផ្លាស់ប្ដូរ ។ ជាពិសេស អ្នកនឹងមិនប្រឈមមុខនឹងវិបត្តិគ្មានការងារធ្វើ បាត់បង់ផលិតភាពការងារ ឬបញ្ហាតានតឹងជាដើម។

អត្ថប្រយោជន៍នៃការពង្រឹងជំនាញ និងការរៀនជំនាញថ្មីចំពោះអាជីវកម្ម

សមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ គឺជាគន្លឹះ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមួយ អាចបន្តដំណើរការបានយូរអង្វែង ហើយក៏ជាឱកាសនៃការពង្រឹងអាជីវកម្មឱ្យឆ្ពោះទៅមុខបានរហ័សផងដែរ។ ការបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដូចជាកម្មវិធី ពង្រឹងជំនាញ និងរៀនជំនាញថ្មី នឹងជួយ​ឱ្យធនធានមនុស្សក្នុងក្រុមហ៊ុន មានភាពចម្រុះ និងសក្តានុពលខ្លាំងជាងមុន ព្រមទាំងអាចត្រៀមខ្លួនបានល្អនៅក្នុងតម្រូវការទីផ្សារនាពេលអនាគត។ ម្យ៉ាង ក្រុមហ៊ុន ក៏អាចសន្សំការចំណាយ សម្រាប់ការជម្រើសរើសបុគ្គលិកបន្ថែម ព្រមទាំងអាចផ្ដល់ឱកាសឱ្យធនធានមនុស្សដែលខ្លួនមានស្រាប់ បង្ហាញសមត្ថភាព និងឆាប់ឡើងតំណែងទៀតផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...