អ្នកចិត្តសាស្ត្រ ៖ ធ្វើលំហាត់ផ្លូវដង្ហើម ជាវិធីសាស្ត្រគ្រប់គ្រងភាពតានតឹងដ៏មានប្រសិទ្ធភាពសម្រាប់កុមារ អំឡុងពេលភៀសសឹក

កុមារ និងមនុស្សពេញវ័យ ដែលជួបប្រទះនឹងបទពិសោធន៍ អំពើហិង្សា ការប៉ះទង្គិចផ្លូវចិត្ត មើលឃើញហេតុការណ៍ជម្លៀស ការប្រយុទ្ធគ្នា ការបែកបាក់សាច់ញាតិ ឪពុកម្ដាយ និងជនភៀសសឹក អាចប្រឈមនឹងបញ្ហាភ័យខ្លាច ឬភ័យរន្ធត់ កត់ស្លុត, គេងមិនលក់ ឬសុបិន្តអាក្រក់, ឆាប់ខឹង មិននិយាយស្ដី ឈឺក្បាល និងបាត់ចំណាប់អារម្មណ៍ចំពោះក្ដីស្រឡាញ់។

បើតាមអ្នកចិត្តសាស្ត្រ សម្រាប់អ្នកកំពុងប្រឈមនឹងស្ថានភាពនេះ ជាពិសេសកុមារ ចាំបាច់ត្រូវមានវិធីសាស្ត្រ ដើម្បីគ្រប់គ្រងស្មារតី និងថែទាំផ្លូវចិត្តរបស់ខ្លួនឱ្យបានល្អ ដើម្បីបន្ធូរបន្ថយការថប់បារម្ភ តានតឹង ភាពភ័យខ្លាច និងបញ្ហាផ្លូវចិត្តជាច្រើនទៀត។

លោក លឹម ប៊ុនហួរ អ្នកឯកទេសចិត្តវិទ្យាគ្លីនិក ។

លោក លឹម ប៊ុនហួរ អ្នកឯកទេសចិត្តវិទ្យាគ្លីនិក បានមានប្រសាសន៍ថា ដើម្បីជួយសម្រួលដល់ភាពតានតឹងរបស់កុមារ ក្នុងស្ថានការណ៍ដែលស្រុកទេសកំពុងមានបញ្ហា និងតម្រូវឱ្យជម្លៀសពីភូមិដ្ឋាន ដែលពួកគេកំពុងរស់នៅ ។ អាណាព្យាបាល ឬឪពុកម្ដាយ អាចណែនាំ ឬបង្ហាញកុមារ អំពីរបៀបធ្វើលំហាត់ដង្ហើម ដើម្បីបន្ធូរអារម្មណ៍លំបាកៗរបស់ពួកគេ។

បើតាមអ្នកចិត្តសាស្ត្ររូបនេះ លំហាត់ដំង្ហើម អាចអនុវត្ត ដូចតទៅ ៖

  • ដកដង្ហើមចូល រយៈពេល ៤វិនាទី
  • ទប់ដង្ហើមប្រហែល ២វិនាទី
  • ដកដង្ហើមចេញ រយៈពេល ៤វិនាទី

លោកបន្តថា ការធ្វើបែបនេះ ជាបន្តបន្ទាប់ រយៈពេល ៥ដង អាចសម្រួលអារម្មណ៍តានតឹង និងគ្រប់គ្រងភាពភ័យខ្លាច ឬកំពុងស្ថិតក្នុងស្ថានភាពថប់បារម្ភ ដោយសារការជម្លៀសចេញពីភូមិ ផ្ទះសម្បែង និងខកខានរៀនសូត្រ។

យ៉ាងណាក៏ដោយ ប្រសិនបើកុមារ នៅតែមានអារម្មណ៍តានតឹងខ្លាំងក្នុងរយៈពេលវែង លើសពី២សប្ដាហ៍ លោក ប៊ុនហួរ ណែនាំឱ្យកុមារ ស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្ត ឬសេវាសុខភាព ដែលមានក្នុងសហគមន៍៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី