យុវជន តាំង សុវណ្ណារ័ត្ន តាំងចិត្តរៀនជំនាញវិស្វករកែច្នៃរ៉ែ ព្រោះមើលឃើញទីផ្សារការងារទូលាយទៅថ្ងៃអនាគត

កម្ពុជាកំពុងមានការអភិវឌ្ឍន៍ទៅមុខស្ទើរគ្រប់វិស័យ បានធ្វើ​ឱ្យយុវជនជាច្រើនបានមើលឃើញពីចំណង់ចំណូលចិត្តនៃជំនាញសិក្សាដែលខ្លួនត្រូវជ្រើសរើសដើម្បីក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ ។ ដោយឡែកយុវជន តាំង សុវណ្ណារ័ត្ន បច្ចុប្បន្ន​ជានិស្សិតកម្ពុជាកំពុងសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញ វិស្វករកែច្នៃរ៉ែ, សុវណ្ណរ័ត្ន និយាយថា ការរៀនជំនាញនេះ គឺព្រោះខ្លួនស្រលាញ់ និងមើលឃើញទីផ្សារការងារខ្ពស់។

យុវជន តាំង សុវណ្ណារ័ត្ន កំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំង (USTB) ជំនាញវិស្វករកែច្នៃរ៉ែ(mineral processing engineering)ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២២-២០២៦ នៃសាធារណប្រជាមានិតចិន ។ សុវណ្ណារ័ត្ន បានប្រាប់ឱ្យដឹងថា លោកត្រូវសិក្សារយៈពេល៥ឆ្នាំដោយបច្ចុប្បន្នបានបញ្ចប់ឆ្នាំទីមួយហើយ ។

យុវជនវ័យ២០ឆ្នាំរូបនេះបានបន្តថា ការសិក្សាជំនាញនេះតម្រូវឱ្យបេក្ខជនតាំងចិត្តក្នុងការសិក្សា និងមានមូលដ្ឋានគ្រឹះពីវិទ្យាល័យនូវមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ។ លើសពីនេះបេក្ខជនត្រូវសិក្សាបន្ថែមតាមរយៈការស្វែងរកឯកសារសិក្សា និងសៀវភៅផ្សេងៗដែលពាក់ព័ន្ធមេរៀនដើម្បីឱ្យកាន់តែស៊ីជម្រៅ ។

យុវជនមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះប្រាប់ឱ្យដឹងថា ក្រោយពេលទៅសិក្សាអស់រយៈពេលជាងមួយឆ្នាំនេះ លោកមិនមានបញ្ហាក្នុងការទំនាក់ទំនង ឬបញ្ហាជាមួយកម្មវិធីសិក្សាឡើយព្រោះលោកធ្លាប់បានសិក្សាភាសាចិនតាំងពីនៅកុមារ ប៉ុន្តែមានបញ្ហាលើអាហារបន្តិចបន្តួច ។

ខ្ញុំត្រូវបែងចែកម៉ោងសិក្សាឱ្យបានច្បាស់ព្រោះមានមុខវិជ្ជាច្រើនត្រូវស្វែងយល់ ថែមទាំងការធ្វើស្វ័យសិក្សានៅបណ្ដាល័យផងដែរ

លោក តាំង សុវណ្ណារ័ត្ន

លោក តាំង សុវណ្ណារ័ត្ន បានបន្ថែមថា ដើម្បីទទួលបានអាហារូបករណ៍នេះលោកបានស្នើពាក្យអាហារូបករណ៍តាមរយៈ Website អាហារូបករណ៍របស់រដ្ឋាភិបាលចិនប្រភេទ A ដោយឡែកក៏មានអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទផ្សេងដែររួមមាន អាហារូបកណ៍រដ្ឋាភិបាលចិនប្រភេទB  និង អាហារូបកណ៍រដ្ឋាភិបាលចិនប្រភេទ C ហើយការដាក់ស្នើពាក្យអាហារូបករណ៍នីមួយៗមានដំណាក់កាលស្នើពាក្យ និងប្រឡងប្រជែងខុសគ្នាបន្តិចបន្តួចដូចជា ការស្នើពាក្យប្រឡងតាមក្រសួងអប់រំ យុវជន និងកីឡា ជាដើម ។

បេក្ខភាពអាហារូបករណ៍រូបនេះបានលើកឡើងថា បេក្ខជនដែលចង់ស្នើពាក្យអាហារូបករណ៍ត្រូវត្រៀមឯកសារចាំបាច់ដែលអាហារូបករណ៍តម្រូវឱ្យមានដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, រូបថតសិស្ស (៤x៦ ឬ ៣x៤ អាស្រ័យតាមតម្រូវការចាំបាច់របស់ឯកសារ), សំបុត្រកំណើតនិងឯកសារផ្សេងៗទៀតដែលមានបម្រែបម្រួលទៅតាមឆ្នាំដោយចេញផ្សាយនៅលិខិតប្រកាសបើមានការប្រែប្រួល ។

ជាចុងក្រោយ លោក តាំង សុវណ្ណារ័ត្ន មានការតាំងចិត្តយកចំណេះដឹងដែលបានសិក្សាពីឱកាសសិក្សាអាហារូបករណ៍មកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយដែលមានក្ដីស្រមៃបន្តការសិក្សាក្រៅប្រទេសសូមសាកល្បងស្នើពាក្យអាហារូបករណ៍ព្រោះអាហារូបករណ៍បានផ្ដល់ឱកាសសិក្សា និងអត្ថប្រយោជន៍ជាច្រើនសម្រាប់និស្សិតគ្រប់គ្នា ។ ការស្នើពាក្យអាហារូបករណ៍ជាប់ ឬធ្លាក់និស្សិតអាចទទួលបានបទពិសោធន៍សម្រាប់អ្នកគ្រប់គ្នាដែលបានសាកល្បងស្នើពាក្យប្រឡងអាហារូបករណ៍ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)