មូលដ្ឋានគ្រឹះ​សម្រាប់​អនាគត​កម្ពុជា ៖ ការ​ផ្លាស់ប្ដូរ​ការ​បង្រៀន និង​ការរៀន​ថ្នាក់ដំបូង

“ការរៀន​ឥឡូវនេះ គឺខុសគ្នា​ខ្លាំងពី​ពេល​ដែលខ្ញុំនៅ​រៀន​បឋមសិក្សា។ កាលនោះ មិនមាន​ការ​បង្រៀន​អន្តរកម្ម ឬ​សកម្មភាព​ក្នុង​ថ្នាក់​ទេ ហើយខ្ញុំ​តែងតែ​ចង់ក្លាយ​ជាគ្រូ​ដើម្បី​កែលម្អការ​អប់រំ​សម្រាប់​ចែករំលែក​ជាមួយ​សិស្ស”។ នេះ​ជាការ​រំលឹក​ឡើង​របស់​អ្នកគ្រូ ហ៊ាង ធារី ដែល​បច្ចុប្បន្ន​ជាគ្រូ​បង្រៀន​ថ្នាក់ទី១ នៃ​សាលា​បឋមសិក្សា​ព្រៃទទឹង ខេត្ត​កំពង់ចាម។

អ្នកគ្រូ ហ៊ាង ធារី មាន​ប្រសាសន៍​ថា កុមារ​គឺប្រៀបបី​ដូចជា​ក្រដាស​ស​មួយសន្លឹក។ ក្នុងនាម​ជាគ្រូបង្រៀន​ម្នាក់ អ្នកគ្រូ​បានអប់រំ និងបង្ហាត់បង្រៀន​សិស្សឱ្យ​មាន​ចំណេះដឹង និង​ធ្វើនូវ​ទង្វើល្អៗ ដូច្នេះ​ពេល​សិស្សធំឡើង​នឹងក្លាយ​ទៅ​ជាមនុស្ស​ដែល​មាន​សក្ដានុពល​ល្អ។

ជាមួយ​កញ្ចប់​សម្ភារៈអំណាន​ដំបូង ជាពិសេស​ជំនួយ​រៀនសូត្រ ដូចជា កាត​រូបភាព ឃើញថា សិស្ស​នៅ​ពេលនេះ បាន​ចូលរួម​ច្រើន​ជាងមុន ហើយ​ពួកគេ​រៀនសូត្របានលឿនជាងមុន ជាមួយ​នឹងវិធីសាស្ត្រ​បង្រៀន​ដ៏មាន​ប្រសិទ្ធភាព និង​មាតិកា​ដែលពាក់ព័ន្ធ​នឹងបរិបទ និង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ។ នេះជាការបញ្ជាក់​របស់​អ្នកគ្រូ ហ៊ាង ធារី។

លោកស្រី ហ៊ាង ធារី ជាគ្រូបង្រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាព្រៃទទឹង ខេត្តកំពង់ចាម-រូបភាព UNESCO

តាម​រយៈកម្មវិធី​ពង្រឹងការ​អប់រំគ្រូបង្រៀន​នៅកម្ពុជា (STEPCam) ដែល​មាន​ទឹកប្រាក់ចំនួន ១២,៦២ លាន​ដុល្លារ​អាមេរិក ផ្តល់​ហិរញ្ញប្បទាន​ដោយ​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ អង្គការ​យូណេស្កូ និង​ក្រសួងអប់រំ យុវជន និង​កីឡា កំពុង​ពង្រីក​កម្មវិធី​ជាតិ ស្តីពី​ការ​បង្រៀន និង​រៀន​ថ្នាក់ដំបូង ដែល​គាំទ្រដល់​គ្រូបង្រៀន​ដូចជា អ្នកគ្រូ ហ៊ាង ធារី នៅ​ខេត្តកំពង់ចាម ដើម្បី​កសាង​បំណិន​មូលដ្ឋាន​គ្រឹះរឹងមាំផ្នែកភាសាខ្មែរ និង​គណិតវិទ្យា​ដល់កុមារ។

ដោយ​មាន​ការគាំទ្រ​ពី​កម្មវិធី STEPCam អ្នកគ្រូ​ធារី ទទួលបាន​ចំណេះដឹង​ផ្នែក​ខ្លឹមសារ និង​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ ពី​វគ្គ​បណ្តុះបណ្តាល និងឯកសារ​ណែនាំ​គ្រូបង្រៀន​ដ៏ពិស្តារ ដើម្បី​ឱ្យ​ការ​បង្រៀន​របស់​គាត់​មាន​ភាព​រស់រវើក និង​ចូលរួម​សកម្ម​ពីសិស្ស។ ឥឡូវនេះ គាត់គឺជា​ទីប្រឹក្សា​ប្រចាំ​សាលារៀន ដើម្បីផ្តល់​ការ​គាំទ្រ​វិជ្ជាជីវៈ​ដល់​គ្រូបង្រៀន​ដទៃទៀត។

អ្នកគ្រូ ហ៊ាង ធារី មាន​បទពិសោធន៍​បង្រៀន​រយៈពេល៥ឆ្នាំ។ ហើយ​បន្ទប់រៀន​មាន​ភាព​រស់រវើក ជាមួយ​នឹង​សំឡេង​នៃការ​ពិភាក្សា ការទះដៃ ការសើច បណ្ណរូបភាព​ជា​ឧបករណ៍​សម្រាប់​សិស្ស​មើល​ឃើញ លើក​ទឹកចិត្ត​សិស្ស​បង្កើត​បរិយាកាស​សិក្សា​ដែល​មាន​អន្តរកម្ម និង​រីករាយ។ សិស្សា​នុសិស្ស​ក្នុងថ្នាក់ បាន​ទទួល​កញ្ចប់​សៀវភៅ​ជំនួយ​ចម្រុះ​ពណ៌ និង​បណ្ណ​បង្ហាញ ដែល​មាន​ឧទាហរណ៍​ប្រចាំថ្ងៃ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រៀនពាក្យ និង​លេខ​ជា​ភាសាខ្មែរ។

សិស្សបឋមសិក្សាព្រៃទទឹង-រូបភាព UNESCO

គួរ​បញ្ជាក់​ជូន​ថា ក្រសួងអប់រំ យុវជន និងកីឡា រួម​ជាមួយ​អង្គការ​យូណេស្កូ បាន​អនុវត្ត​កម្មវិធី​ពង្រឹង​ការ​អប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា (STEPCam) ចាប់តាំងពី​ឆ្នាំ​២០១៨ ដើម្បី​ធានា​ថា គ្រូ​បង្រៀន​មាន​សមត្ថភាព និង​ទទួល​បាន​ការគាំទ្រ​ដែល​ចាំបាច់​សម្រាប់​ជួយសិស្ស​អភិវឌ្ឍ​បំណិន​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ និង​អាចបន្ត​ការសិក្សា​នៅ​កម្រិត​ថ្នាក់​បន្តបន្ទាប់​ទៀត​ប្រកប​ដោយ​ជោគជ័យ។ ក្នុង​នោះ ការ​អនុវត្ត​កម្មវិធី STEPCam ​ដំណាក់កាលទី១ ចាប់​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ២០២២ ​ទទួល​បាន​សមិទ្ធផល​ចម្បង​គួរ​ឱ្យ​កត់សម្គាល់​ដូចជា អនុម័ត​ក្របខណ្ឌ និងប្រព័ន្ធ​អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, ការបណ្តុះបណ្តាល​គ្រូបង្រៀន​និង​មន្រ្តីជំនាញ​អំពី​កញ្ចប់​អំណាន​ថ្នាក់ដំបូង​ជាង ៤,០០០ នាក់ និង​គណិតវិទ្យា​ថ្នាក់​ដំបូង​ជាង ៣,០០០ នាក់ និង សាលាគរុកោសល្យ​ខេត្ត​ចំនួន១១ បាន​ជួសជុល​កែលម្អ និង​បំពាក់​សម្ភារ​បរិក្ខារ។

ដោយ​ឡែក​កម្មវិធីពង្រឹង​ការ​អប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា​ដំណាក់កាល​ទី២ (STEPCam II) គឺ​ផ្តើម​កាល​ពី​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៦ ដោយ​ផ្ដោត​លើ​សមាសភាគ​៤ រួមមាន ១) ការ​អប់រំ​គ្រូបង្រៀន, ២) ការ​អភិវឌ្ឍវិជ្ជាជីវៈ​ជាប្រចាំ​សម្រាប់​គ្រូបង្រៀន, ៣) ការ​បណ្តុះបណ្តាល​កញ្ចប់​អំណាន និងគណិតវិទ្យា​ថ្នាក់ដំបូង រួមទាំង​ការ​វាយតម្លៃ និង​ការពង្រីក​ប្រព័ន្ធកត់ត្រា​ទិន្នន័យសិស្ស និង ៤) បរិវត្តន៍​កម្មឌីជីថល​សម្រាប់​ការ​អប់រំ​គ្រូបង្រៀន ដែល​ពិត​ជាមាន​សារៈសំខាន់ ដើម្បី​បន្តគាំទ្រ​ដល់​ការ​អប់រំ​គ្រូបង្រៀន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *