ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា ចាប់ពីម៉ោង ៤ ល្ងាច ដល់ម៉ោង ៨ យប់។

តំណាងរបស់សាកលវិទ្យាល័យចំនួនជាង ៥០ មកពីសមាជិកសហភាពអឺរ៉ុបលើសពី ១២ ប្រទេស នឹងមកចូលរួមដើម្បីផ្តល់ព័ត៌មានដោយផ្ទាល់ដល់និស្សិត អំពីជម្រើសនៃការសិក្សាផ្សេងៗដែលមាននៅអឺរ៉ុប ចាប់ពីកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់អាហារូបករណ៍ពិសេសផ្សេងៗ។

និស្សិតក៏នឹងមានឱកាសជួបជាមួយនឹងនិស្សិតខ្មែរជំនាន់មុនៗ ដែលបានបញ្ចប់ការសិក្សានៅអឺរ៉ុបផងដែរ ហើយអាចទទួលបានបទពិសោធន៍ដោយផ្ទាល់អំពីការសិក្សានៅបរទេស និងការផ្លាស់ប្តូរជីវិតដែលកើតចេញពីឱកាសសិក្សានេះផងដែរ។

នៅក្នុងកម្មវិធីនេះ យើងនឹងប្រកាសអំពីឱកាសអាហារូបករណ៍ផ្សេងៗ។

កម្មវិធីនេះបើកឱ្យមានការចូលរួមដោយឥតគិតថ្លៃ ហើយយើងរំពឹងថា នឹងមាននិស្សិតលើសពី ១៥០០ នាក់ ចូលរួមដើម្បីស្វែងយល់អំពីការសិក្សានៅអឺរ៉ុប។

សរុបមក ហេតុអ្វីបានជាអ្នកគួរចូលរួមក្នុងកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥ នេះ?
• មានឱកាសជួបជាមួយសាកលវិទ្យាល័យ និងស្ថាប័នអប់រំនៅអឺរ៉ុបចំនួនជាង ៥០
• ស្វែងយល់អំពីកម្មវិធីសិក្សា លក្ខខណ្ឌចុះឈ្មោះ និងស្ថានភាពរស់នៅរបស់និស្សិតនៅទីនោះ
• ទទួលបានព័ត៌មានអំពីអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា

លោកអ្នកចូលរួមអាចចុះឈ្មោះសម្រាប់កម្មវិធីនេះបានតាមរយៈវេបសាយត៍ www.studyineuropekh.com។ សំបុត្រចូលរួមផ្ដល់ជូនដោយឥតគិតថ្លៃ ប៉ុន្តែចំនួនមានកំណត់ដើម្បីរក្សាផាសុកភាពរបស់អ្នកចូលរួមទាំងអស់ ដូច្នេះសូមរួសរាន់ឡើង កុំឱ្យឱកាសនេះកន្លងផុត!

សូមចូលមើលបញ្ជីឈ្មោះសាកលវិទ្យាល័យ និងរបៀបវារៈកម្មវិធី តាមរយៈវេបសាយត៍នេះ https://www.studyineuropekh.com/

សូមបញ្ជាក់ថា លោក-លោកស្រីអាចប្រើប្រាស់កៅអីរុញដើម្បីចេញចូលទីតាំងកម្មវិធីនេះបានដោយងាយស្រួល ហើយមានបរិវេណចំណតគ្រប់គ្រាន់នៅក្រោយសាលបុរីកោះពេជ្រ។ កម្មវិធីពិព័រណ៍នេះនឹងរៀបចំឡើងចាប់ពីម៉ោង ៤ ល្ងាច ដល់ម៉ោង ៨ យប់ ដើម្បីឱ្យសិស្ស/និស្សិត និងឪពុកម្តាយ អាចចូលរួមបានដោយងាយស្រួលបន្ទាប់ពីបំពេញការងាររួច៕

Discover 50+ European Universities at the Study in Europe Fair 2025

Cambodian students looking for a world-class education will gather at the Koh Pich City Hall for the Study in Europe Fair 2025 on November 12, from 4 pm to 8 pm.

University representatives from 50+ universities, from 12+ different European countries will be available to speak directly with students about the study options available in Europe — from undergraduate and postgraduate programs to special scholarships.

Students will also get a chance to meet Cambodian alumni who have already studied in Europe, hearing first-hand about their experiences and how studying abroad has transformed their lives.

Scholarships will be announced.

The fair is free to attend and is expected to draw over 1,500 students who are looking to learn more about studying in Europe.

In a nutshell, why attend the Study in Europe Fair 2025 ?

  • Meet 50+ European universities and educational institutions
  • Learn about study programmes, admission requirements, and student life
  • Discover scholarships available to Cambodian students

Participants can register for the event at www.studyineuropekh.com . Tickets are free but limited to allow for a comfortable event for all, so hurry and save your spot!

The list of universities as well as the event agenda are available here:
https://www.studyineuropekh.com/

Please note that the venue is wheelchair accessible and ample parking space is available behind the Koh Pich City Hall. The opening hours (4pm to 8pm) are suited to ensure students and parents can attend after their working day.


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។