ការប្រើ AI បង្កើតរូបភាព ៖ អ្វីដែលអាណាព្យាបាលត្រូវដឹងអំពីហានិភ័យនៃសិល្បៈ AI

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មនុស្សគ្រប់វ័យបានបង្កើត និងបង្ហោះរូបភាព ដែលបង្កើតដោយ AI ពីស្ទីលភាពយន្ត Studio Ghibli នៅលើគណនី Facebook និង Instagram របស់ពួកគេ។ រូបទាំងនោះមើលទៅគួរឱ្យស្រឡាញ់ មានភាពច្នៃប្រឌិត និងពោរពេញដោយភាពរីករាយ ប៉ុន្តែមុនពេលបង្ហោះរូបភាពផ្ទាល់ខ្លួនរបស់អ្នកនៅលើបណ្ដាញសង្គម អ្នកគួរធ្វើការពិចារណាលើរឿងមួយចំនួន ជាពិសេស គឺនៅពេលដែលអ្នកបង្ហោះរូបកូនរបស់អ្នក។

តើអ្វីជានិន្នាការរូបថតដែលបង្កើតដោយ AI ?

រូបភាពដែលបង្កើតដោយ AI គឺជារូបភាពឌីជីថល បង្កើតឡើងដោយក្បួនដោះស្រាយបញ្ញាសិប្បនិម្មិត (AI) ជំនួសឱ្យការបង្កើតរូបភាពដោយសិល្បករជាមនុស្ស។ ពួកវាអាចត្រូវបានបង្កើតឡើងតាមរបៀបជាច្រើន រួមទាំងការប្រើក្បួនដោះស្រាយបញ្ហារបស់ម៉ាស៊ីនចេះរៀន ដែលបានបង្វឹកលើរូបភាព ឬគម្រូម៉ូឌែល (generative models) ដែលអាចបង្កើតរូបភាពថ្មី ដោយផ្អែកលើសំណុំនៃធាតុចូល (inputs) ជាច្រើន។ រូបភាពទាំងនេះ អាចត្រូវបានប្រើសម្រាប់គម្រោងជាច្រើន រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ការធ្វើទីផ្សារ និងរូបភាពនៅលើគេហទំព័រជាដើម។

ពេលនេះ រូបភាពដែលបង្កើតឡើងដោយ AI ត្រូវបានគេប្រើយ៉ាងទូលំទូលាយ រួមបញ្ចូលទាំង កុមារ និងក្មេងជំទង់ផងដែរ ដោយគេអាចបង្កើតបានឥតគិតថ្លៃ ឬតាមរយៈគេហទំព័រដែលមានតម្លៃទាប អាចបំប្លែងរូបភាពទៅជា តុក្កតា anime របស់ជប៉ុន, តួអង្គក្នុងរឿងរបស់ Disney, Pixar-style figures, Ghibli-like art និងសូម្បីតែ Toy doll figures។

ការបង្កើត រូបភាពសិល្បៈ ដោយ AI អាចផ្ដល់នូវអារម្មណ៍រីករាយ ងាយស្រួល និងមិនបង្កផលប៉ះពាល់ ប៉ុន្តែក៏បង្កើតឱ្យមានក្ដីបារម្ភមួយចំនួនផងដែរ រាប់ចាប់តាំងពីឯកជនភាពទិន្នន័យ រហូតដល់បញ្ហាសុចរិតភាពក្នុងវិស័យសិល្បៈ ហើយហានិភ័យ នឹងកើតមានកាន់តែខ្ពស់ នៅពេលមានការចូលរួមពីកុមារ។

មូលហេតុដែលអាណាព្យាបាលគួរប្រុងប្រយ័ត្ន

នេះគឺជាបញ្ហាសំខាន់ៗដែលមាតាបិតាត្រូវគិតគូរ និងពិភាក្សាជាមួយកូនរបស់ខ្លួនមុនពេលបង្កើតរូបភាពសិល្បៈ ដោយប្រើបច្ចេកវិទ្យា AI នេះ។

១. បញ្ហាឯកជនភាព និងការប្រមូលទិន្នន័យ ៖ ឯកជនភាពទិន្នន័យ និងការប្រើប្រាស់ គឺជាកង្វល់ចម្បងនៅពេលប្រើប្រាស់កម្មវិធី AI ដើម្បីផលិតរូបភាពសិល្បៈ។ អាណាព្យាបាល ឬក៏កូនៗ កំពុងតែប្រគល់រូបភាពរបស់ខ្លួនឯងឱ្យទៅអ្នកដទៃ។ កម្មវិធីនេះ នឹងរក្សាទុក ប្រើឡើងវិញ និងលក់រូបថត និងទិន្នន័យរបស់អ្នក។ នេះមានន័យថា អ្នកណាក៏អាចប្រើរូបភាព ឬទម្រង់រូបភាពដែលមានលក្ខណៈស្រដៀងអ្នក ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីអ្នក។ អ្នកប្រើប្រាស់មិនអាចសម្អាតទិន្នន័យរបស់ពួកគេបានទេ នៅពេលអ្នកបានបញ្ចូលទិន្នន័យនោះទៅក្នុងវេទិកា AI ដែលអ្នកបានប្រើប្រាស់ ដែលនេះជាមូលហេតុបង្កឱ្យមានការព្រួយបារម្ភអំពីឯកជនភាព និងការរក្សាសិទ្ធិ។

២. ទិន្នន័យកុមារនៅកន្លែងដែលគ្រោះថ្នាក់ ៖ ក្មេងជំទង់ចូលចិត្ត និងឆាប់ចូលរួមទៅក្នុងនិន្នាការសង្គម ដែលមនុស្សភាគច្រើនកំពុងចាប់អារម្មណ៍ខ្លាំង ជាពិសេសរូបភាព ដែលបង្កើតដោយ AI អាចបង្កើតរូបភាពពួកគេក្នុងទម្រង់ជាតុក្កតាក្នុងខ្សែភាពយន្ត ដែលពួកគេចូលចិត្ត។ យ៉ាងណាក៏ដោយ ពួកគេអាចនៅក្មេងពេកក្នុងការយល់ច្បាស់អំពី គ្រោះថ្នាក់ដែលអាចកើតមាន និងផលប៉ះពាល់ ដែលបណ្ដាលមកពីការបង្ហោះរូបភាពរបស់ពួកគេនៅលើកម្មវិធី ឬវេទិកាឌីជីថល។

កម្មវិធី AI ទាំងនេះ ភាគច្រើន មិនយល់ច្បាស់អំពីរបៀបដែលពួកគេគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ។ នេះជាការព្រួយបារម្ភ ជាពិសេសដោយសាររូបភាពរបស់កុមារមានលក្ខណៈរស៊ើប ហើយអាចត្រូវបានគេកេងប្រវ័ញ្ចតាមវិធី ដែលអាណាព្យាបាល ឬឪពុកម្ដាយពួកគេ មិនអាចព្យាករណ៍ដឹងមុន។

៣. សក្តានុពលសម្រាប់ការបោកប្រាស់ និងបច្ចេកវិទ្យា Deepfakes ៖ Deepfakes គឺជាវីដេអូរបស់បុគ្គលដែលត្រូវបានគេកែច្នៃជាទម្រង់ឌីជីថល ដើម្បីបង្ហាញថា ពួកគេកំពុងនិយាយ ឬធ្វើអ្វីមួយ ដែលពួកគេមិនបាននិយាយឬធ្វើ។ ជាធម្មតា គេប្រើបច្ចេកវិទ្យានេះ ដើម្បីធ្វើបាបនរណាម្នាក់ ឬផ្សព្វផ្សាយព័ត៌មានមិនពិត។ ហើយដោយសារការពេញនិយមប្រើកម្មវិធី AI ឬគេហទំព័របង្កើតរូបភាព និងបច្ចេកវិទ្យា Deepfakes នេះ វាអាចជាឱកាសសម្រាប់ជនបោកប្រាស់ អាចប្រើប្រាស់រូបភាពកូនរបស់អ្នកដើម្បីធ្វើរឿងផ្សេងៗបាន។

៤. បញ្ហាក្រមសីលធម៌ និងផលប៉ះពាល់លើសិល្បករ ៖ ការពិភាក្សាភាគច្រើនជុំវិញរូបភាព និងសិល្បៈ ដែលបង្កើតដោយ AI ពាក់ព័ន្ធនឹងសំណួរអំពីភាពត្រឹមត្រូវ ការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងផលប៉ះពាល់លើសិល្បៈករ និងឧស្សាហកម្មច្នៃប្រឌិត។ វិចិត្រករចំណាយពេលរាប់ម៉ោង ដើម្បីផលិតស្នាដៃរបស់ខ្លួន ហើយ AI អាចចម្លងស្នាដៃនេះ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយថែមទាំងគ្មានការយល់ព្រមពីវិចិត្រករទៅទៀត។ បច្ចេកវិទ្យានេះ កំពុងតែធ្វើឱ្យវិចិត្រករ លែងមានតម្លៃ ដោយសារភាពងាយស្រួលក្នុងការបង្កើតរូបភាពសិល្បៈ ដោយឥតគិតថ្លៃ។

រឿងដែលអាណាព្យាបាលត្រូវធ្វើ

មុននឹងបញ្ចូលរូបភាពកូនៗ រូបភាពគ្រួសារ និងរូបភាពខ្លួនឯង ទៅក្នុងកម្មវិធី AI អាណាព្យាបាល ត្រូវអនុវត្តគោលការណ៍ឆ្លាតវៃមួយចំនួន ហើយក៏ត្រូវបង្ហាត់កុមារ ដែលជាកូនៗឱ្យធ្វើផងដែរ ដែលសកម្មភាពទាំងនោះរួមមាន ៖ ស្វែងយល់ពីគោលការណ៍របស់កម្មវិធីនោះ ហើយត្រូវដឹងថា រូបភាពរបស់អ្នកនឹងត្រូវប្រើ ឬរក្សាទុកដោយរបៀបណា? ជៀសវៀងការបញ្ចូលរូបភាពកូនរបស់អ្នក ព្រោះទិន្នន័យរបស់ពួកគេពិតជាមានតម្លៃ និងពិបាកក្នុងការការពារ នៅពេលមានបញ្ហា, ប្រើកម្មវិធី AI ដែលមានកេរ្តិ៍ឈ្មោះល្បី, អប់រំកុមារអំពី ការការពារទិន្នន័យផ្ទាល់ខ្លួន ការបង្កើតដានជើងឌីជីថល និងហានិភ័យនៃការចែករំលែកទិន្នន័យផ្ទាល់ខ្លួននៅលើអ៊ីនធឺណិត លើសពីនេះ អាណាព្យាបាល ត្រូវបន្តតាមដានអំពីការវិវត្តន៍នៃបច្ចេកវិទ្យា AI ជាប្រចាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....