យុវជន ងិន ចាន់គ្រឹះស្នា ប្រើចំណេះដឹងគីមីវិទ្យា ផលិតទៀនក្រអូប ដើម្បីដកបទពិសោធន៍ និងពង្រីកស្នាដៃ

ផលិតផលទៀនក្រអូប ដែលមានក្លិនចម្រុះ ត្រូវ​បានសិស្សមួយក្រុមមក​ពីវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី រួមគ្នាបង្កើត ដោយ​ប្រើប្រាស់​រូបមន្តគីមីវិទ្យា​ដែលពួកគេបានរៀន។ ផលិតផលនេះ បានបង្ហាញពីភាពច្នៃប្រឌិត របស់យុវជនដែល​កំពុង​រៀន​នៅវិទ្យាល័យ តែអាចបង្កើតស្នាដៃថ្មី ​ចេញពីចំណេះដឹងដែលពួកគេ​បានរៀន​នៅ​សាលា។

យុវជន ងិន ចាន់គ្រឹះស្នា ដែលមានវ័យ​ ១៣ឆ្នាំ ជាប្រធានក្រុមផលិតទៀនក្រអូប (សមាជិកប្រាំនាក់) និងបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់ទី០៨ នៃវិទ្យាល័យព្រែកលៀប ភ្នំពេញ, គ្រឹះស្នា និយាយថា គម្រោងក្នុងការផលិតទៀនក្រអូបនេះ គឺបានលេចរូបរាងកាលពីចុងឆ្នាំ២០២៣ ក្រោយពួកគេទទួលបានការសិក្សាអំពីជំនាញគីមីវិទ្យា។

កត្តាចម្បងដែលជំរុញឱ្យ គ្រឹះស្នា និងក្រុម ផលិតទៀនក្រអូប គឺ ជាការ​ចង់សាកល្បងចំណេះដឹងគីមីវិទ្យាដែលក្រុមខ្លួនបានរៀនពីសាលា ក៏​ដូចជា​ចង់ដកបទពិសោធន៍ក្នុងការផលិតផ្ទាល់។ ហើយ​មួយ​វិញទៀត ក៏​ចង់ឱ្យអ្នដែលមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍របស់ទៀនក្រអូប បានដឹងអំពីគុណតម្លៃនៃទៀនក្រអូប ក្នុងការបង្កើនផលិតភាពទៅកាន់របៀបនៃប្រើប្រាស់ជីវិតប្រចាំថ្ងៃ។

 ទៀនក្រអូប មានសារៈប្រយោជន៍ច្រើនដូចជា បង្កើនការចងចាំ បង្កើនអារម្មណ៍ល្អ និងធ្វើឱ្យបន្ទប់មានផាសុកភាពល្អ  តាមរយៈការផលិតទៀនក្រអូបទៀតសោធ បានជួយទៅដល់ការប្រើប្រាស់សម្ភារៈផ្សេងៗដែលមាននៅក្នុងស្រុកស្រាប់ក្នុងតំបន់យើង ដូចជា ក្រមួន សណ្តែក រួមទាំងប្រភេទក្លិនដែលចម្រាញ់មកពីធម្មជាតិផងដែរ។

ងិន ចាន់គ្រឹះស្នា ប្រធានក្រុមផលិតទៀនក្រអូប

ប្រធានគម្រោងផលិតទៀនក្រអូបវ័យ១៣ឆ្នាំ បន្តថា កំឡុងប្រត្តិប​ត្តិកិច្ចការផលិតទៀនក្រអូបនេះ ក្រុមខ្លួនបានជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជា ខ្វែងគំនិតគ្នាក្នុង​ការ​ពិភាក្សា មានបញ្ហា​នៅពេលធ្វើការពិសោធន៍ និង​សាកល្បងដំបូងជាដើម, តែយ៉ាងណា ដោយ​គិត​ទៅដល់គោលដៅរួម និងការប្តេជ្ញាចិត្ត ក្រុមខ្លួន​នៅ​តែអាចបន្តស​កម្មភាពទៅបានដោយរលូន។

ដោយសារមានចំណេះជំនាញ ការខិតខំ និងភាពជឿជាក់ យុវជន ងិន ចាន់គ្រឹះស្នា បានបង្ហាញមហិច្ឆតា ចង់នាំយកផលិតផលទៀនក្រអូបរបស់ក្រុមខ្លួន ចូលទៅ​កាន់ទីផ្សារក្នុងស្រុក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...