កម្ពុជាចាកចេញពីប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់នៅលើពិភពលោក

កម្ពុជាដែលធ្លាប់ជាប្រទេសមួយក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងច្រើនជាងគេនៅក្នុងពិភពលោក ពេលនេះ​បានចាកចេញពីតំណែងនោះហើយ ក្រោយ​សម្រេចគោលដៅកាត់បន្ថយអត្រាឈឺដោយសារជំងឺរបេង ២០% នៃយុទ្ធសាស្រ្តបញ្ចប់ជំងឺរបេង ២០១៥-២០២០។

លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) មានប្រសាសន៍ថា កម្ពុជា​មាន​អត្រាព្យាបាលជោគជ័យនៃជំងឺរបេងរក្សាបានខ្ពស់ជាង៩០% ក្នុងរយៈពេល២៤ ឆ្នាំជាប់ៗគ្នា។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣ កម្មវីធីជាតិកំចាត់រោគរបេងសម្រេចបានអត្រាព្យាបាលជោគជ័យ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំកំណត់ត្រឹមតែ ៩០%។ ទោះបីជាទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏កម្មវិធីជាតិកំចាត់រោគរបេង នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញទៅថ្ងៃអនាគត ពិសេសដើម្បីរួមចំណែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

លោក វេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT)

ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) បញ្ជាក់ន្ថែមថា អត្រាស្លាប់ ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន១សែននាក់ ក្នុងឆ្នាំ២០០០ មកត្រឹមតែ ២៣ករណី ក្នុងចំណោមប្រជាជន ១សែននាក់ នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥%។ អត្រាអាំងស៊ីដង់ ក៏បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១សែននាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ ករណី ក្នុងចំណោមប្រជាជន ១សែននាក់នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥% ផងដែរ។

លោកវិជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) មានប្រសាសន៍ថា របេង ជាជំងឺឆ្លង មិនមែនជាជំងឺតពូជនោះទេ។ ជំងឺរបេង បង្កឡើងដោយមេរោគរបេង ឬបេកា (BK= Bacille de Kock) ឬ (MTB= Mycobacterium Tuberculosis)។ លក្ខណៈរបស់វា គឺការកើតមានដំបៅនៅក្នុងជាលិកា ជាពិសេសនៅក្នុងសួត។

ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) បន្ថែមថា យើងចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋស្វែងយល់អំពីជំងឺរបេង និងមករកសេវាព្យាបាលជំងឺឱ្យទាន់ពេលវេលា នៅតាមមណ្ឌលសុខភាព ដោយឥតគិតថ្លៃ។ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា លើកឡើងថា ជំងឺរបេង ជាជំងឺអាចបង្ការ និងអាចព្យាបាលជាសះស្បើយ ដូច្នេះសូមកុំឱ្យមានការរើសអើងចំពោះអ្នកផ្ទុកជំងឺរបេង។

លោកវិជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT)

លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា លើកឡើងដែរថា ជារៀងរាលថ្ងៃមានមនុស្សប្រហែល ៣ម៉ឺននាក់ធ្លាក់ខ្លួនឈឺដោយសារជំងឺរបេង និងមានមនុស្ស ៤៥០០នាក់ បាត់បង់ជីវិតដោយសារជំងឺដែលព្យាបាលជាសះស្បើយ និងអាចបង្ការបាន។ លោក សុខចំរើន បន្តថា ជំងឺរបេងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈខ្យល់នៅពេលដែលអ្នកជំងឺរបេងសួត ក្អក កណ្ដាស់ ឬខាកស្ដោះ។ នៅពេលនរណាម្នាក់ មានការវិវត្តន៍មេរោគរបេង សញ្ញានៃជំងឺនេះមានសភាពធម្មតារាប់ខែ។ បញ្ហានេះបណ្ដាលឱ្យមានការពន្យារនូវការស្វែងរកការព្យាបាល ហើយធ្វើឱ្យការចម្លងបាក់តេរីទៅអ្នកដទៃប្រមាណពី១០ទៅ១៥នាក់ តាមរយៈការទំនាក់ទំនង។ ដូច្នេះ ការស្វែងរកការព្យាបាលជំងឺរបេង ដោយឥតគិតថ្លៃ ពិតជាមានសារៈសំខាន់ ដើម្បីកុំឱ្យជំងឺនេះឆ្លងទៅសមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួន។

គួរជម្រាបជូនថា នៅក្នុងផែនការយុទ្ធសាស្រ្តជាតិកម្ពុជាដើម្បីបបញ្ចប់ជំងឺរបេង ២០២១-២០៣០ កម្ពុជាគ្មានជំងឺរបេង (សូន្យស្លាប់ សូន្យឈឺ និងគ្មានការឈឺចាប់ដោយសារជំងឺរបេង) នឹងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិនៃប្រជាជនដែលមានសុខភាពល្អ និងផលិតភាពសេដ្ឋកិច្ច ដើម្បីធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទន្ទឹមគ្នានេះ ដើម្បីកាត់បន្ថយអត្រាកើតជំងឺរបេង តាមការប៉ាន់ប្រមាណបាន៨០% និងកាត់បន្ថយអត្រាមរណៈ៩០% នៅឆ្នាំ២០៣០ ធៀបទៅនឹងឆ្នាំ២០១៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *