អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យរួមមាន ប្រវត្តិសាស្ត្រខ្មែរ អក្សរសាស្ត្រខ្មែរ ភាសាអង់គ្លេស ភាសាចិន ភាសាបារាំង បរិស្ថានវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ ភូមិវិទ្យានិងរៀបចំដែនដី គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា វិទ្យាសាស្ត្រនយោបាយ នីតិរដ្ឋបាលសាធារណៈ នីតិឯកជន ទស្សនវិជ្ជាពុទ្ធសាសនា សង្គមវិទ្យា វិស្វកម្មសំណង់អគារ វិស្វកម្មអគ្គិសនី វិស្វកម្មអភិវឌ្ឍជនបទ ស្ថាបត្យកម្ម កសិកម្ម អភិវឌ្ឍន៍សហគមន៍ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច សេដ្ឋកិច្ច សេដ្ឋកិច្ចសិកម្មនិងអភិវឌ្ឍជនបទ គណនេយ្យនិងហិរញ្ញវត្ថុ ធនាគារនិងហិរញ្ញវត្ថុ ពន្ធដារនិងសវនកម្ម គ្រប់គ្រងធុរកិច្ច សហគ្រិនភាពនិងភាពជាអ្នកដឹកនាំ ពាណិជ្ជកម្មអន្តរជាតិ។

លក្ខខណ្ឌ នៃការដាក់ពាក្យអាហារូបករណ៍ ៖ ជាសិស្ស-និស្សិតទូទាំងប្រទេស, សិស្សធ្លាប់ចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាតនឹងទទួលបានអាទិភាព (ត្រូវភ្ជាប់ជាមួយលិខិតសរសើរ ឬ លិខិតថ្លែងអំណរគុណដែលបញ្ជាក់ពីការចូលរួមសកម្មភាពការងារសង្គម ឬ លិខិតបញ្ជាក់ភាពក្រីក្រដែលចេញដោយអាជ្ញាធរ និងត្រូវ Upload ឯកសារទាំងនេះចូលក្នុងApp អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា)។ សិស្ស និស្សិត ត្រូវបំពេញបែបបទនានាសម្រាប់ដាក់ពាក្យស្នើសុំអាហារូបករណ៍តាមជំហាននីមួយក្នុងកម្មវិធី (App) អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងត្រូវគោរពតាមខ្លឹមសារនៃកិច្ចសន្យាខិតខំរៀនសូត្រ ដែលបានបញ្ជាក់ជូនក្នុង App ដាក់ពាក្យស្នើសុំអាហារូបករណ៍។ ជាមួយគ្នានេះ បេក្ខជន ស្នើពាក្យថ្នាក់បរិញ្ញាបត្ររងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ សម្រាប់ការស្នើថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល។

ចាប់ទទួលពាក្យស្នើសុំអាហារូបករណ៍ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥, ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០៩៩ ៣៥៥ ៤៣២៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...